កុម្ភៈ
ហេតុអ្វីបានជាកម្មវិធីអានផេឌៀ ២០១៦ ជាជម្រើសសម្រាប់លោកអ្នក ?
ចុចទីនេះ ដើម្បី Download http://www.antkh.com/antpedia/index.php?p=login
កម្មវិធី អានផេឌៀ-ANTPedia ២០១៦ ត្រូវបានបង្កើតឡើងដោយ ANT Magazine ដែលធ្វើការ update ចេញពីវចនានុក្រម អាន-ANT ឆ្នាំ២០១១ និង ២០១២ ។
♦ លក្ខណៈពិសេសរបស់ Personal Free Editon ៖
១. អាចដំណើរការចាប់ពី Windows 8, Windows 10 ឡើងទៅ
២. ល្បឿន និងភាពគាំងត្រូវបានកែសម្រួល
៣. អាចបកប្រែពាក្យបានគ្រប់ទីកន្លែងក្នុង Screen កុំព្យូទ័ររបស់លោកអ្នកគ្រាន់តែចុច (Alt+A)
នេះក៏ជាលើកដំបូងបំផុតសម្រាប់វចនានុក្រមរបស់ខ្មែរ ដែលមានសមត្ថភាពអាចបកប្រែពាក្យស្ទើរ ១០០ភាគរយ នៃកម្មវិធីដែលមាននៅក្នុងកម្មវិធីរបស់ Microsoft Windows ដោយគ្រាន់តែចុច Alt+A រួចជ្រើសរើស ពាក្យណាមួយចេញពីកម្មវិធីដែលអ្នកកំពុងប្រើ ។
វាពិតជាងាយដោយអ្នកមិនចាំបាច់ចំណាយពេលវាយពាក្យដែលចង់បកប្រែក្នុងកម្មវិធីវចនានុក្រមនោះទេ ហើយក៏មិនចាំបាច់ផ្លាស់ប្ដូរផ្ទាំងការងារនៃកម្មវិធីដែលអ្នកកំពុងប្រើនោះផងដែរ ។
៤. មានការបង្ហាញរូបភាពនៃការបញ្ចេញសំឡេង និង highlight លើពាក្យដែលបានអាន
ពាក្យ ឬអត្ថបទស្ទើរ ១០០ភាគរយ នៃកម្មវិធីដែលមាននៅក្នុងកម្មវិធីរបស់ Microsoft Windows ដោយគ្រាន់តែចុច Alt+R រួចជ្រើសរើសពាក្យ ឬអត្ថបទណាមួយចេញពីកម្មវិធីដែលអ្នកកំពុងប្រើ ។ វាពិតជាពិសេសដែលមានមុខងារនេះ ដោយរាល់ការអានគឺលោកអ្នកអាចកំណត់ល្បឿន និង highligh លើពាក្យដែលកំពុងអាន ជាពិសេសគឺលោកអ្នកអាចថតទុករាល់ការអាន សម្រាប់ស្ដាប់ជាមួយឧបករណ៍ចាក់សំឡេងផ្សេងៗទៀតបាន ។
៥. ងាយស្រួលផ្លាស់ប្ដូរពាក្យ និង បើកមើលប្រវត្តិពាក្យដែលធ្លាប់បានប្រើ
៦. ចំនួនពាក្យអង់គ្លេស បកប្រែទៅខ្មែរ មាន ១៨៨,៧៩៨ ពាក្យ
៧. ចំនួនពាក្យខ្មែរ បកប្រែទៅអង់គ្លេស មាន ១១០,២២៦ ពាក្យ
៨. ចំនួនពាក្យខ្មែរ ពន្យល់ជាខ្មែរ មាន ១៧,៦៦៤ ពាក្យ
៩. មានពាក្យបច្ចេកទេសច្បាប់ និង សេដ្ឋកិច្ច ចំនួន ១៦,៥១២ ពាក្យ
១០. មានពាក្យបច្ចេកទេសវិទ្យាសាស្រ្ដសុខាភិបាល ចំនួន ១១,៩៣៩ ពាក្យ
១១. មានពាក្យបច្ចេកទេសទូទៅ ចំនួន ១៧,៧៤៦ ពាក្យ
១២. និយមន័យពាក្យនីមួយៗត្រូវបានរៀបចំ រហូតដល់ ១៤ផ្នែក
១៣. វចនានុក្រមរូបភាពចែកចេញជា ៣៥ប្រភេទ អាចរកតាមពាក្យខ្មែរ ឬអង់គ្លេស ចំនួន ៣,១៤៤ ពាក្យ
១៤. វចនានុក្រមបច្ចេកទេសកសិកម្មទាក់ទងនឹងសម្បត្តិធម្មជាតិក្នុងព្រះរាជាណាចក្រកម្ពុជា
១៥. ប្រតិទិនខ្មែរ (ស្វែងរក ថ្ងៃ ខែ ឆ្នាំ របស់ខ្មែរក្នុងប្រព័ន្ធចន្ទគតិជាលក្ខណៈ Dynamic)
អានប្រតិទិនខ្មែរចន្ទគតិ គឺជាកម្មវិធីដំបូងផុតរបស់ខ្មែរដែលត្រូវបង្កើតឡើងដោយការសរសេរកូដ C# ដើម្បីគន់គូថ្ងៃ ខែ ឆ្នាំរបស់ខ្មែរក្នុងប្រព័ន្ធចន្ទគតិដែលមានលក្ខណៈប្រែប្រួលតាមថ្ងៃខែឆ្នាំ របស់កុំព្យូទ័រលោកអ្នក ។ កម្មវិធីនេះមិនត្រូវបាន scan រូបភាពទុករួចជាស្រេចដូចកម្មវិធីដទៃទៀតនោះឡើយ ។
អានប្រតិទិនខ្មែរចន្ទគតិ ក៏នឹងបង្ហាញព្រិត្តិការណ៍ផ្សេងៗទៅតាមថ្ងៃនីមួយៗ ក្នុងខែ ដូចជាពេលវេលាចូលឆ្នាំ ភ្ជុំបិណ្ឌ អុំទូក សំពះព្រះខែ ។ ល ។ ក្នុងឆ្នាំនីមួយៗជាដើម ។
គណនាអាយុ និងថ្ងៃខែឆ្នាំកំណើត
ប្រហែលមិនតិចអ្នកទេដែលមានបញ្ហាមិនដឹងថាតើខ្លួនកើតចំថ្ងៃអ្វី ខែអ្វី និងឆ្នាំអ្វី ?
១៦. រុក្ខជាតិ ឱសថកម្ពុជា
១៧. ឯកសារចំណេះដឹងទូទៅទាក់ទងការញ៉ាំបន្លែ ផ្លែឈើ, ចំអិនអាហារ, សុខភាព, ហុងស៊ុយ, ការទស្សន៍ទាយ វិជ្ជាធ្វើម្ហូប...
១៨. ព្រមទាំងលក្ខណៈពិសេសដទៃទៀត
♦ សម្រាប់ព័ត៌មានវគ្គសិក្សាកុំព្យូទ័រនៅអាន-ANT http://training.antkh.com/
♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា