កុម្ភៈ
កាន់តែងាយស្រួលក្នុងការលាក់ folder ជាមួយ notepad
ការប្រើប្រាស់កុំព្យូទ័រ លោកអ្នកតែងតែបារម្ភជាមួយនឹងការទុកដាក់ឯកសារ ខ្លាចអ្នកផ្សេងបើក copy ឬ លុបចោល ដូចេ្នះហើយលោកអ្នកច្រើនរកវិធីណាមួយ ដើម្បីការពារឯកសារដូចជាប្រើប្រាស់កម្មវិធីជាដើម ។ ឥឡូវនេះយើងសូមលើកយកការលាក់ Folder បានយ៉ាងស្រួលនឹងរហ័សដូចខាងក្រោម៖
ចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងបច្ចេកវិទ្យា
♦ ការលាក់ Folder
នេះគឺជាវិធីមួយដែលអាចធ្វើការលាក់ Folder បានយ៉ាងងាយស្រួល ដោយគ្រាន់តែចុចលើ Key start windows + R បន្ទាប់មកវាយពាក្យថា notepad
បន្ទាប់មកលោកអ្នកវាយពាក្យថា attrib +s +h និងទីតាំងរបស់ Folder ដែលចង់លាក់
ឧទាហរណ៍ attrib +s + h “E:\software\New folder\Adobe CC”
រួចហើយចុច Ctrl + S បន្ទាប់មកស្វែងរកទីតំាងណាមួយ ដើម្បីរក្សាទុក File notepad ដែលបានបង្កើត ហើយដាក់ឈ្មោះឲ្យ File នឹងត្រូវដាក់ extension .bat នៅពីក្រោយឈ្មោះ file
នៅពេលនោះវានឹងបង្កើតទៅជា File មួយ នៅលើទីតំាងដែលបានរក្សាទុក បន្ទាប់មកលោកអ្នក Double Click ទៅលើ File នោះវានឹងធ្វើការលាក់ Folder
♦ ការបង្ហាញ Show
ដើម្បីធ្វើការបង្ហាញមកវិញ លោកអ្នកគ្រាន់តែ Right Click លើ File ដែលបានបង្កើត ហើយយកពាក្យថា Edit
បន្ទាប់មកលោកអ្នកធ្វើការ change សញ្ញា + ទៅជាសញ្ញា - វិញ រួចហើយ save file បន្ទាប់មកទៅ Run file នោះដែលបានរក្សាទុកនៅលើទីតំាងខាងលើ (ការលាក់) នៅពេលនោះវានឹងបង្ហាញ Folder ដែលបានលាក់នោះមកវិញ
♦ រៀបរៀងអត្ថបទដោយ លោក កែវ ណាវុឌ្ឍ
♦ មុខវិជ្ផា Computer Foundation តម្លៃ ៧០ដុល្លា ឬ ២៨០០០០រៀល សម្រាប់ Course Outline នៃវគ្គនេះ http://training.antkh.com/computer_fundamental.aspx
♦ សម្រាប់ស្នាដៃសិស្សដែលបានបញ្ចប់វគ្គគេហទំព័រជាច្រើន នៅអាន-ANT http://training.antkh.com/achievements/?c=programming
♦ សូមចូលរួមជាសមាជិក ANT Training Group ដើម្បីតាមដានសម្មភាពប្រចាំថ្ងៃជាមួយអាន-ANT
♦ ចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗដែលទាក់ទងនឹងបច្ចេកវិទ្យារៀងរាល់ថ្ងៃ
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា