មករា
ប្រវត្តិនៃភាសា PHP
PHP Tools, FI, Construction Kit, and PHP/FI
PHP ដែលដំបូងឡើយមានឈ្មោះថា PHP / FI ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1994 ដោយ Rasmus Lerdorf ដោយយោងទៅតាមភាសាសរសេរកម្មវិធី C ។ ដើមឡើយគាត់ប្រើវាសម្រាប់តាមដានការចូលមើលប្រវត្តិរូបសង្ខេបអនឡាញរបស់គាត់ ដោយគាត់ដាក់ឈ្មោះវាថា "Personal Home Page Tools" ឬក៏ " PHP Tool" ។ ដោយសារតម្រូវការកាន់តែកើតមានឡើង Rasmus សរសេរ PHP Tool ជាបន្តដោយបន្ថែមនូវមុខងារច្រើនជាងមុន ដោយរួមបញ្ចូលទំនាក់ទំនងទៅកាន់ Database, និងផ្ដល់លទ្ធភាពឲ្យ user អាចបង្កើត dynamic application សាមញ្ញបាន ។ នៅខែមិថុនាឆ្នាំ 1995 Rasmus បានដាក់ source code ឲ្យប្រើប្រាស់ ជាសាធារណៈសម្រាប់ឲ្យ user ប្រើនឹងជួយកែកំហុសផ្សេងៗ ។
ក្នុងឆ្នាំដដែលខែ កញ្ញា, Rasmus បានពង្រឹងបន្ថែមទៅលើ PHP របស់គាត់ទៀតតែគាត់បានប្តូរឈ្មោះវាទៅជា FI (Forms Interpreter) ដោយមុខងារថ្មីទាំងនោះខ្លះត្រូវបានប្រើរហូតមក ដល់សព្វថ្ងៃ ដូចជា Variable, Interpretation of from variable, និង HTML embedded ជាដើម ។ រហូតដល់ខែតុលា, Rasmus បានចេញផ្សាយនូវ code ពេញលេញថ្មីមួយដោយប្តូរឈ្មោះត្រលប់មកវិញថា PHP (Personal Home Page Construction Kit) ដែលបង្ហាញវាជាប្រភេទនៃ script ដែលស្ថិតនៅក្នុងលំដាប់ខ្ពស់មួយ ។ ភាសានេះត្រូវបានបង្កើតឡើងដោយចេតនាស្រដៀងនឹងភាសា C សម្រាប់ឲ្យអ្នកដែល ចេះភាសា C អាចធ្វើការជាមួយវាបានយ៉ាងងាយ ។
ក្នុងឆ្នាំ១៩៩៦, Rasmus បង្កើតនូវជំនាន់ថ្មីមួយទៀត គឺជា PHP/FI ជំនាន់ទីពីរ ដែលបានវិវត្តន៍ខ្លួនទៅជាភាសាមួយយ៉ាងពេញលេញ ។ វាបានដាក់បញ្ចូលនូវ Build-in សម្រាប់ឲ្យ វា support ជាមួយ DBM, mSQL, និង Postgres95, cookies, user-defined function ។ ល ។
PHP 3
PHP 3.0 គឺជាកំណែប្រែថ្មីមួយទៀតទៅលើជំនាន់មុន ដែលវាមានលក្ខណៈស្រដៀងទៅនឹងអ្វីដែលមាននៅក្នុង PHP បច្ចុប្បន្ន ។ បើទោះបីជា PHP 2.0 មានប្រសិទ្ធភាពក្នុងការប្រើប្រាស់ក្តីតែវាក៏នៅមានលក្ខណៈខ្វះខាតមួយចំនួនផងដែរ ។ Andi Gutmans និង Zeev Suraski ជានិសិ្សតនៃ Tel Aviv, Israel ត្រូវការបង្កើត Project Application មួយទាក់ទងនឹងការងារ eCommerce ដោយប្រើប្រាស់ PHP តែមុខងារនេះមិនទាន់មាន ។ ពួកគេក៏ទាក់ទងនឹងធ្វើការពិភាក្សាជាមួយ Rasmus អំពីលទ្ធភាពការងារបច្ចុប្បន្ន (ពេលនោះ) និងការអភិវឌ្ឍ PHP ជំនាន់ថ្មីបន្តទៀត ។ ពួកគេក៏រូមសហការគ្នាបង្កើត នូវជំនាន់ថ្មីមួយទៀតដោយលុបចោលនូវការប្រើប្រាស់ជាលក្ខណៈ personal ចោល, នឹងផ្ដល់ឈ្មោះថា PHP ដដែលតែមានន័យថា Hypertext Processor ។
PHP 3.0 បានបន្ថែមនូវលក្ខណៈពិសេសមួយចំនួនដោយផ្ដល់ ឲ្យ user នូវ interface សម្រាប់ multiple Database , Protocols, និង APIs ។ លក្ខណៈពិសេសមួយទៀតដែលបានដាក់បញ្ចូលក្នុង PHP 3.0 ផងដែរនោះគឺ Object Oriented Programming support ។
PHP 4
នៅអំឡុងខែរងារឆ្នាំ ១៩៩៨ បន្ទាប់ពី PHP 3.0 បានចេញផ្សាយមួយរយៈពេលខ្លី Andi Gutmans និង Zeev Suraski ចាប់ផ្ដើមសរសេរឡើងវិញនូវ PHP’s core ។ គោលដៅនៃការសរសេរឡើងវិញគឺ ដើម្បីពង្រឹងសមត្ថភាពបន្ថែម ឲ្យវាអាចធ្វើការជាមួយ ការងារដែលមានភាពស្មុគ្រស្មាញ និង modual មួយចំនួនទៀតនៃ PHP’s code base ។
Engine ថ្មីដែលមានឈ្មោះថា Zend Engine ត្រូវបានបង្កើតឡើងដោយជោគជ័យ ហើយបន្តបង្ហាញនៅពាក់កណ្ដាលឆ្នាំ ១៩៩៩ ។ PHP 4.0 ដែលអាស្រ័យ Engine នេះបានបន្ថែមនូវលក្ខណៈថ្មីៗជាច្រើន បានដាក់ឲ្យប្រើប្រាស់នៅក្នុងខែ ឧសភា ២០០០ ។ លក្ខណៈពិសេសមួយចំនួនដូចជា support ដោយ Web Server ច្រើន, HTTP session, Output buffering, សុវត្ថិភាពក្នុងការធ្វើការជាមួយ User input និង អាច
PHP 5
PHP 5 បានដាក់ឲ្យប្រើប្រាស់ក្នុងខែ កក្កដា ឆ្នាំ២០០៤ បន្ទាប់ពីការអភិវឌ្ឍក្នុង រយៈពេលវែងមួយ ។ វាត្រូវបានជំរុញបន្ថែមដោយ Core របស់វា គឺ Zend Engine 2.0 ជាមួយនឹង Object Model ថ្មីមួយ និង លក្ខណៈថ្មីៗជាច្រើនទៀត ។ បច្ចុប្បន្នក្រុមអ្នកអភិវឌ្ឍន៍ PHP ដែលមាន Developer ជាច្រើន ក៏ដូចជាក្រុមមនុស្សជាច្រើនកំពុងតែធ្វើការទាក់ទងនឹង PHP និងមាន Doman រាប់លាននៅលើពិភពលោកកំពុងតែដំណើរការជាមួយនឹង PHP ។
តម្រូវការមុខវិជ្ជាមុននឹងអ្នកអាចសិក្សា PHP
មុននឹងអ្នកអាចសិក្សាមុខវិជ្ជា PHP នេះបានចាំបាច់អ្នកត្រូវមានចំនេះដឹងខ្លះៗទាក់ទងនឹងមុខវិជ្ជាដូចខាងក្រោម៖
HTML ជាមុខវិជ្ជាដំបូងដែលអ្នកត្រូវតែសិក្សា, បើអ្នកចង់សិក្សាផ្នែកគេហទំព័រ
- CSS ជាមុខវិជ្ជាដែលយើងនឹងសិក្សាពីវិធីនៃការបង្កើត layout និង តុបតែងគេហទំព័រឲ្យមាន សោភ័ណភាពស្រស់ស្អាត ។
- C/C++ គឺជាមូលដ្ឋានគ្រឹះនៃ programming ដែលអ្នកដែលចង់ចាប់ជំនាញផ្នែកសរសេរកូដត្រូវធ្វើការសិក្សារស្វែងយល់មុនគេ ។
♦ រៀបរៀង និង ប្រែសម្រួលដោយៈ សុងលាងហុក
♦ ដកស្រង់ចេញពីប្រភពៈ http://php.net/manual/en/history.php.php
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា