មករា
បង្កើត Pie Chart តាមរយៈ C++
♦ រៀបរៀងអត្ថបទដោយ លោក ព្រុំ មីណុត
សង្ឃឹមថាអត្ថបទនេះនឹងជួយបំពេញបន្ថែមនូវការស្រាវជ្រាវរបស់លោកអ្នក សម្រាប់ការសិក្សាភាសា C++ ឲ្យកាន់តែប្រសើរឡើង ។
លោកអ្នកត្រូវដឹងថាការសិក្សាផ្នែកព័ត៌មានវិទ្យា វាចាំបាច់ណាស់ត្រូវមានការស្វែងយល់ឲ្យបានច្រើនអំពីភាសា Programming (Computer Programming Language) បើពុំនោះសោទវានឹងនាំឲ្យអ្នក ក្លាយជាអ្នកបរាជ័យក្នុងឱកាសការងារសម្រាប់ផ្នែកព័ត៌មានវិទ្យានេះ ហើយលោកអ្នកក៏ត្រូវដឹងថាការសិក្សា សម្រាប់រយៈពេល៤ឆ្នាំ មិនមែនចេះត្រឹមតែដំឡើង Software (setup) Windows, Microsoft Offices, Games, ឬ Antivirus នោះទេ ។
ជាធម្មតាអ្នក Programmer ទូទៅតែងតែមានការចាប់ផ្តើមការសិក្សាជាដំបូងដោយភាសា C ឬ C++ ដែលនេះជាភាសាមូលដ្ឋាន ដើម្បីឲ្យពួកគេបានដឹងអំពីទស្សនៈនៃការសរសេរកម្មវិធីកុំព្យូទ័រ ។
♣ ការដំឡើង Dev-C++
ឥឡូវសន្មត់ថាលោកអ្នកបានdownloadកម្មវិធី Dev-C++ នៅក្នុង Hard Disk របស់អ្នក បន្ទាប់មកធ្វើការ install ដូចខាងក្រោម ៖
បន្ទាប់មកវានឹងបង្ហាញ folder ដូចរូបខាងក្រោម ៖
បន្ទាប់មកវានឹងបង្ហាញផ្ទាំងmessage 1សូមចុចលើពាក្យថាyes ហើយអនុវត្តន៍តាមរូបភាពខាងក្រោម ៖
មកដល់ដំណាក់កាលនេះការដំឡើងកម្មវិធីគឺបានបញ្ចប់ ។ តែជាធម្មតា Dev-C++ នឹងមិនអាចឲ្យយើងប្រាស់ BGI graphics functions ដែលបង្កើតឡើងដោយ Borland ដូចជា Turbo C++ នោះទេ ដូចនេះតម្រូវឲ្យលោកអ្នកធ្វើការបន្ថែមនូវ file មួយចំនួន (ដែលអាចមើលវិធីបន្ថែម file នៅទីនេះ)
បន្ទាប់ពីលោកអ្នកធ្វើការបន្ថែម file ហើយឥឡូវនេះលោកអ្នកអាចចាប់ផ្តើមសរសេរ C++ code ជាមួយនឹង Borland Graphics Interface (BGI) តាមរយៈ កម្មវិធី Dev-C++ compiler ដូចគ្នានឹង Turbo C++ ដែលកំពុងប្រើប្រាស់តាមសាកលវិទ្យាល័យនានាផងដែរ ប៉ុន្តែតាម រយៈ Dev-C++ compiler លោកអ្នកនឹងមានភាពងាយស្រួលច្រើនក្នុងការប្រើប្រាស់ C++ ដើម្បីបង្កើត Games ឬ Multimedia applications ក៏ដូចជា Windows applications ផងដែរ ។ ឥឡូវនេះអនុវត្តcodeតាមវិធីដូចខាងក្រោម ៖
♣ បើកកម្មវិធី Dev-C++ចុចយក empty project
ដាក់ឈ្មោះឲ្យ project ហើយចុច save
មុននឹង Compile ហើយ Run code ខាងលើយើងត្រូវបញ្ជាក់ទៅកាន់ Linker របស់ Dev-C++ ឲ្យធ្វើការ Link ទៅកាន់ WinBGI libraries ជាមុនសិន ។ ដើម្បីបញ្ជាក់ទៅកាន់ Linker របស់ Dev-C++ ឲ្យធ្វើការ Link ទៅកាន់ WinBGIlibraries យើងត្រូវអនុវត្តន៍តាមជំហានដូចខាងក្រោម៖
LINK:
-lbgi
-lgdi32
-luser32
-lbgi
-lgdi32
-luser32
នៅពេលនេះលោកអ្នកអាច Compile និង Run ដោយការចុច F9 បន្ទាប់មក Dev-C++ តម្រូវឲ្យលោកអ្នក Save file យើងអាច Save ដោយដាក់ឈ្មោះ file ទៅតាមចិត្ត ក្រោយពីការ Save លោកអ្នកនឹងបានឃើញលទ្ធផលដូចរូបខាងក្រោម៖
♦ កម្មវិធីនេះ ក៏ជាប្រភពសម្រាប់ការសិក្សាបែបពាក់កណ្ដាល e-learning ផងដែរក្នុងពេលបច្ចុប្បន្នមានផ្នែកវាស់ស្ទង់សមត្ថភាព និងប្រកួតប្រជែងចំណេះដឹងផ្នែក programming http://www.antclasses.com/help/page/download.html
សម្រាប់លោកអ្នកដែលចង់ដំឡើងកម្មវិធី ANTLearner សម្រាប់ Windows សូមចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter
សម្រាប់លោកអ្នកចង់ដំឡើងកម្មវិធី ANTLearner សម្រាប់ Android https://bit.ly/3qhYCJf
♦ វគ្គ C++OOP តម្លៃ ៦៥ដុល្លា http://training.antkh.com/cppoop.aspx
♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
ឬ Facebook: https://www.facebook.com/anttrainning
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា