តុលា
ប្រវត្តិ នៃភាសា HTML
Hyper Text Markup Language, ដែលជាធម្មតាយើងស្គាល់ថា HTML, គឺជាភាសាស្ដង់ដាមួយដែលប្រើសម្រាប់បង្កើត web pages ។ HTML ជាប្រភេទ markup language មិនមែនជា programming language ទេ ដោយការងាររបស់វាគឺបង្កើតនូវទម្រង់នៃ website ។ HTML elements ត្រូវបានប្រើសម្រាប់បង្កើត block នៃ website ដែលវាបង្កើតឡើងដោយផ្ទុកនូវ angle brackets (<html>) ។ នៅពេលដែល HTML pages ដំណើរការវានឹងមិនបង្ហាញនូវ HTML element ចេញទេគឺវាបង្ហាញតែ content ដែលស្ថិតនៅក្នុងនោះ ។ HTML អាចបញ្ចូលនូវ style ឬក៏ script ដែលអាចជួយតុបតែងគេហទំព័រឲ្យមានភាពស្រស់ស្អាតនិងទាក់ទាញ ។
សូមចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗប្រចាំថ្ងៃ
ក្នុងឆ្នាំ ១៩៨០, HTML ត្រូវបានបង្កើតឡើងដំបូងដោយ Tim Berners-Lee នៅពេលដែលគាត់ធ្វើការនៅ CERN ។ នៅក្នុងអំឡុងពេលដែលធ្វើការគាត់មានការលំដាក់ក្នុងការស្វែងរកព័ត៌មានដែលស្ថិតនៅក្នុង Computer ផ្សេងៗគ្នា ។ គាត់ក៏មានគំនិតមួយដោយចង់ឲ្យព័ត៌មានទាំងនោះអាចចែករំលែកទៅវិញទៅមករវាងកុំព្យូទ័រ ។ ដោយសារតែគំនិតមួយនេះហើយដែលធ្វើឲ្យកកើតឡើងមូលដ្ឋាននៃភាសា HTML កកើតឡើង ។
♦ Version ដំបូងនៃ HTML គឺ HTML 1.0 ដែលមានលក្ខណៈខុសពី HTML សព្វថ្ងៃច្រើន ។ ពេលនោះប្រព័ន្វ internet គឺមិនទាន់មានការពេញនិយមនិងមានមនុស្សចូលរួមការអភិវឌ្ឍតិចនៅឡើយ,ហើយការធ្វើការជាមួយវាក៏មិនទាន់បានច្រើននៅឡើយដោយសារវាមាន Tags តិច ។
♦ HTML 2.0
Version 2.0 នៃ HTML ត្រូវបានចេញផ្សាយនៅក្នុងថ្ងៃទី ២៤ វិច្ឆិកា ឆ្នាំ ១៩៩៥ ដោយ version ថ្មីនេះបានបន្ថែមនូវ លក្ខណៈថ្មីៗមួយចំនួនដូចជា Form-based file upload, tables, client-side image maps, tables, និងអាចឲ្យវាអាច support ភាសាបានច្រើន ។
♦ HTML 3.2
Version 3.2 នៃ HTML បានចេញផ្សាយនៅក្នុង ខែមករា ១៩៩៧ ដោយ W3C ។ ការបង្កើតវាឡើងគឺត្រូវបានត្រួតពិនិត្យដោយ ក្រុមការងាររបស់ W3C រួមជាមួយនឹងក្រុមហ៊ុនលក់ browser ធំៗដូចជា Netscape និង Microsoft . តាមរយៈការផ្ដល់នូវវេទិការអព្យាក្រឹតមួយ ក្រុមការងាររបស់ W3 គឺបានទទួលនូវជោគជ័យទៅលើកំណែទម្រង់ស្តង់ដារនៃ HTML .
♦ HTML 4.0
Version 4.0 នៃ HTML បានចេញផ្សាយនៅក្នុង ខែធ្នូ ១៩៩៧ ដោយក្រុមការងារ W3C ដោយមានកំណែប្រែច្រើនខុសពី version 3.2 ដែលវាមានផ្ទុក Tags និង Attribute សម្រាប់តុបតែងឲ្យអក្សរ ឬតំណរភ្ជាប់ ។ មានគំនិតមួយកើតឡើងដោយ ការតុបតែងគួរតែស្ថិតនៅក្នុង file ផ្សេងមិនគួរដាក់ លាយឡំជាមួយ File HTML ទេ ។
គំនិតមួយនេះត្រូវបានអនុវត្តនូវក្នុង version 4.0 នៃ HTML ដោយធ្វើការផ្ដាច់ចេញនូវ Attribute ចេញរួចបង្កើត style ដាក់ចេញពី HTML សម្រាប់តុបតែង ។ ដោយសារ style បានផ្ដាច់ចេញពី HTML វាកាន់តែផ្ដល់នូវភាពងាយស្រួលដល់អ្នកបង្កើតគេហទំព័រមិនបាច់ scroll page ចុះឡើង ដើម្បីស្វែងរកទីតាំង style សម្រាប់ការកែប្រែផ្សេងៗ ដោយគ្រាន់តែកែលើ file style (CSS) ជាការស្រេច ។
♦ HTML5
Version ៥ នៃ HTML ត្រូវបានចេញផ្សាយនៅក្នុង ខែតុលា ២០១៤ ដោយ W3C ដែល version នេះគឺមានការបន្ថែមនូវលក្ខណៈថ្មីៗជាច្រើនដែលក្នុងនោះមានលក្ខណៈខ្លះអាចប្រើជំនួសឲ្យ ពពួក flash បានទៀតផង ។
→ តម្រូវការក្នុងការសិក្សា HTML
ចំពោះមុខវិជ្ជា HTML វាជាភាសាមួលដ្ឋានមួយសម្រាប់ឲ្យអ្នកដែលចង់ចាប់យកជំនាញខាងបង្កើត គេហទំព័រត្រូវធ្វើការសិក្សារដូចនេះ មុខវិជ្ជានេះមិនទាមទារឲ្យអ្នកចេះមុខវិជ្ជាអ្វីមុននោះឡើយ ។
http://www.landofcode.com/html-tutorials/html-history.php
♦♦♦ វគ្គសិក្សា HTML+HTML5+Dreamweaver តម្លៃ ៦០ដុល្លា ចុចទីនេះ ដើម្បីមើល Course Outline http://training.antkh.com/html.aspx
♦♦♦ សូមចូលរួមជាសមាជិក ANT Training Group ដើម្បីទទួលបានចំណេះដឹងប្រចាំថ្ងៃទាក់ទងនឹងបច្ចេកវិទ្យា
♦♦♦ សម្រាប់ស្នាដៃសិស្សដែលបានបញ្ចប់វគ្គសិក្សានៅអាន-ANT http://training.antkh.com/achievements/
♦ សម្រាប់វគ្គបើកថ្មីៗជារៀងរាល់សប្តាហ៍សូមចូលទៅកាន់ www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា