For Android device For iOS device
១១
កញ្ញា

របៀបលាក់ឯកសារ​បញ្ចូល​ទៅ​ក្នុង​រូបភាព​

ពីមុន​លោកអ្នក​តែងតែលាក់ File នៅ​ក្នុង​កុំព្យូទ័រ​ដោយផ្លាស់ប្ដូរ​នូវ Attribute របស់ File ​ទាំងនោះ​នៅ​ក្នុង Windows ប៉ុន្តែ​ការលាក់បែបនេះ​លោកអ្នក​នៅតែអាចមើល File ​ទាំងនោះ​បាន នៅពេល​ដែល​អ្នក​កំណត់ Folder Option របស់​កុំព្យូទ័រ​ឲ្យ Show Hidden Files, Folders and Drives ។ ឥឡូវ​នេះគេហទំព័រ www.antkh.com ​សូម​បង្ហាញ​នូវ​របៀបលាក់រាល់ File របស់​លោកអ្នក​ពីភ្នែកបានដោយ លោកអ្នក​គ្រាន់តែ​អនុវត្តន៍តាម​ខាក្រោម​នេះ៖

សូមចុច Like គេហទំព័រ www.antkh.com   ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ប្រចាំ​ថ្ងៃ​

♦ របៀបលាក់ឯកសារនៅ​ក្នុង​រូបភាព​

ដើម្បី​លាក់ File ចូលទៅ​ក្នុង​រូបភាព​បាន​គ្រាន់តែ​ទាមទារ​ឲ្យ​កុំព្យូទ័រ​លោកអ្នក​ដំឡើង​នូវ​កម្មវិធី​សម្រាប់ Compress File ​ដូចជា WinZip WinRAR ​ព្រោះ File Compress ​ដែល​មាន​ប្រភេទ​ជា File.Zip មានពេល​ខ្លះ​គឺ​មិនអាច​លាក់ចូលទៅ​ក្នុង​រូបភាព​បានទេ ជម្រើស​ដែល​ល្អអ្នកគួរតែលាក់​ជាមួយនឹង file ​ដែល​មាន​ប្រភេទ​ .rar ហើយ File ​រូបភាព​ត្រូវមាន​ទំហំ​តូចជាង1MB ទើបអាច​ប្រើ​សម្រាប់​លាក់ File Compress ទាំងនេះបាន ។

♦ របៀបអនុវត្តន៍

ជំហានទីមួយៈ ​បង្កើត​ Folder មួយនៅ​ក្នុង​ទីតាំងណា​ក៏​បានដែរ ឧទារហណ៍ថា Folder មួយ​ឈ្មោះ​ TEST ស្ថិត​នៅលើ​ Desktop នៃ Windows អ្នក​គ្រាន់តែ Copy File ​ដែល​លោកអ្នក​ចង់លាក់ចូលទៅ​ក្នុង​ Folder នោះ​ជាការស្រេច​

ជំហានទីពីរៈ ​បន្ទាប់ពី​បាន Copy រួចអ្នកចាំបាច់​បញ្ចូល​ File ​ដែល​ចង់លាក់ ចូលទៅ​ក្នុង​ Achieve Compress File (.zip ឬ​ .rar) ដោយ​គ្រាន់តែ Select លើ File ​ដែល​ចង់លាក់ តែមិនមែន Select ទាំង File ​រូបភាព​នោះទេ ហើយ Right-Click លើ File ​ដែល​បាន Select ​បន្ទាប់មក​ជ្រើសយក Add to “filename.rar” ដូច​គំរូ​ខាងក្រោម​

​បន្ទាប់មក​លោកអ្នក​នឹងទទូលបាន​នូវ​លទ្ធផល​ដូច​ខាងក្រោម​

ជំហានទីបីៈ ​ប្រើ​ប្រាស់​ Command Prompt ដើម្បី​បញ្ចូល​ File ​ដែល​បាន Compress រួចចូលទៅ​ក្នុង​ File ​រូបភាព ដោយ​លោកអ្នក​គ្រាន់តែ​ ចុច Windows key + R key ​បន្ទាប់មក​ នៅ​ក្នុង​ Run វាយ cmd រួចចុច Enter នៅ​ក្នុង​ផ្ទាំង​ Command Prompt ឬ​ cmd.exe សូមវាយ cd Desktop\TEST (​មានន័យថា ដំបូង​លោកអ្នក​ត្រូវវាយពាក្យថា desktop\test គឺជាទីតាំង​ដែល​លោកអ្នក​បាន​បង្កើត​ខាងលើ គឺ​នៅលើ Desktop ហើយ Folder ​ឈ្មោះ​ថា test ដើម្បី log ចូល​ទៅកាន់​ទីតាំងនោះ) រួចចុច Enter

​បន្ទាប់មក Copy /b ANT.png+TEST.rar ANT.png ហើយចុច Enter (Copy/b ​មានន័យថា indicate file rar របស់​លោកអ្នក​ឲ្យ​ចូលទៅ​ក្នុង File ​រូបភាព)

​បញ្ជាក់​៖ រាល់​ឈ្មោះ​ File ត្រូវ​សរសេរ​ភ្ជាប់​ជាមួយនឹង​ Extension File ហើយនឹងទទូលបាន​នូវ​លទ្ធផលដូច​ខាងក្រោម​

​បន្ទាប់ពី​ទទូលបាន​លទ្ធផល​ដូចរូប​ខាងលើ​ហើយ គឺ​មានន័យថា file TEST.rar ​ត្រូវបាន copy ​បញ្ចូល​ទៅ​ក្នុង​រូបភាព​រួចរាល់ហើយ ដូចនេះរាល់ file ​ទាំងអស់​អ្នកអាចលុបចោលបាន លើកលែងតែ File ​រូបភាព​​ដែល​ផ្ទុកឯកសារ​ដែល​បានលាក់នោះប៉ុណ្ណោះ ។

ជំហាន​ចុងក្រោយ ដើម្បី​បើក File ​ដែល​បានលាក់នៅ​ក្នុង​រូបភាព​បាន​លោកអ្នក​អាច ប្ដូរ​នូវ​ Extension File ​រូបភាព​ទៅជា .zip ឬ​ .rar ម្យ៉ាង​ទៀតអ្នក​គ្រាន់តែ Right-Click ​នៅលើ​ File ​រូបភាព​រួចជ្រើសយក Open With ​បន្ទាប់មក​ជ្រើសយក WinRAR Archiver ​ក៏​បានដែរ

​♦ លទ្ធផល​នៃការបើក file ANT.png

♦ រៀបរៀងអត្ថបទដោយ ៖ លោក សេង រតនា កែ​សម្រួល​អត្តបទឡើងវិញដោយ ៖ លោក កែវ ណាវុទ្ឋ

សម្រាប់​របៀប​ប្រើ​ប្រាស់​សូមមើល​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី៣៣ សម្រាប់​ខែធ្នូ ឆ្នាំ​២០១២

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

ឬ​អាច​ផ្ញើ​ចូល e-mail: anttraining2013@gmail.com

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា