សីហា
របៀបធ្វើដំណក់ទឹក ជាមួយកម្មវិធី Photoshop
នៅក្នុងអត្ថបទនេះទស្សនាវដ្ដីអាន-ANT នឹងលើកយកគន្លឹះខ្លីថ្មីមួយទៀត ដើម្បីជាជំនួយដល់ការរចនា សម្រាប់អ្នកចូលចិត្តរចនារូបភាពជាលក្ខណៈកំសាន្ត នឹងការរចនាជាការងារផ្សេងៗ ។ ក្នុងការរចនាឲ្យចេញរូបរាងជា ដំណក់ទឹក ផ្សេងៗនេះផងដែល សម្រាប់ Option ឬ Tool មួយចំនួនក៏លោកអ្នកបានដឹងរួចខ្លះមកហើយ តែនៅមិនដឹងថាត្រូវរៀបរបៀបណាឲ្យចេញជារូបរាងដែលសមជា តំណក់ទឹក ពិត ឬជា តំណក់ទឹក ដែលរចនាដោយប្រើកម្មវិធី ។
→ នៅក្នុងការរចនានេះលោកអ្នកត្រូវមាន Background ស្លឹកឈើទើបដាក់ពណ៌សមជា តំណក់ទឹក ។
→ រាល់ចម្ងល់បន្ថែមលោកអ្នកអាច Post តាមរយៈ Comment ខាងក្រោមអត្ថបទ ។
សូមចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗប្រចាំថ្ងៃ
១.ដំបូងអ្នកត្រូវបើករូបភាពស្លឹកឈើ ដែលអ្នកចង់ធ្វើទៅលើវា ចូលទៅក្នុងកម្មវិធី Photoshop ជំនាន់ណាមួយក៏បាន ។
២. បន្ទាប់មកត្រូវបង្កើត Layer ថ្មីមួយ សម្រាប់ការងារនេះ បន្ទាប់មកយក Tool មួយដែលមានឈ្មោះថា Elliptical Marquee Tool.
៣.បន្ទាប់មកយក Gradient Tool មកចាក់ពីរពណ៌ ស នឹង ខ្មៅ ដូចរូបខាងក្រោម៖ រូចផ្ដាច់ Select ចេញវិញ (Ctrl+D) .
៤. បន្ទាប់មកទៀត នៅក្នុង Option ខាងលើ Layer ប្តូរពី Normal ទៅ overlay វានឹងផ្លាស់ប្តូរដូចរូបខាងក្រោម៖
៥.បន្ទាប់មក Right Click លើ layer នេះយក Blending Options...គឺចូលទៅដាក់ Layer Style ដើម្បីឲ្យមានស្រមោលដូចទឹកដក់ ។
ត្រង់ចំណុចនេះយើងត្រូវប្រើ Option ពីរបន្ថែមទៀតនៅក្នុង Layer Style នេះ ដូចជា៖ Inner Shadow នឹង Drop Shadow.
ខាងក្រោមនេះជាការកំណត់របស់ Inner shadow
ខាងក្រោមនេះជាការកំណត់របស់ Drop shadow
៦. បន្ទាប់មកត្រូវបង្កើត Layer ថ្មីមួយទៀត សម្រាប់ដាក់ឲ្យដំណក់ទឹកនេះមានសភាពចាំងឡើង
បង្កើត Layer រួចយក Brush Tool មកប្រើ Foreground color ត្រូវយកពណ៌ ស
ត្រង់ពាក្យថា Hardness ត្រូវកំណត់ ០%
៧.បន្ទាប់មកយកទៅគូសនៅពីលើដំណក់ទឹករបស់យើង ដូចរូបខាងក្រោម៖
៨.បន្ទាប់មក បើសិនជាឲ្យដំណក់ទឹកនេះមានរាងផ្សេងៗទៀតនោះ គឺត្រូវចូលក្នុង Filter → Liquify…ត្រូវឈរលើ Layer ដំណក់ទឹកដើម
ហើយទាញចេញជារូបរាងផ្សេងៗ ទៅតាមការចង់បាន ។
♦ រៀបរៀងអត្ថបទ៖ រឿន ចំរ៉ុង
♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
♦ សម្រាប់ព័ត៌មានវគ្គសិក្សាកុំព្យូទ័រនៅអាន-ANT http://training.antkh.com/
ឬអាចផ្ញើចូល e-mail: anttraining2013@gmail.com
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា