កក្កដា
ការប្រៀបធៀបរវាង ភាសាសរសេរកម្មវិធី C# និង Java
C# និង Java Programming Language គឺជាភាសាដែលគេកំពុងពេញនិយម ក្នុងការប្រើប្រាស់ ដើម្បីបង្កើតកម្មវិធីជាច្រើនដូចជា Console Application, Windows Form Application, Mobile Application, Web Application និង Class Library ជាដើម ។ ភាសាទាំងពីរនះមានលក្ខណៈដូចគ្នាជាច្រើនដែលធ្វើឲ្យមានការពិបាកក្នុងការជ្រើសរើសយកមកសិក្សា ឬប្រើប្រាស់ ។ ខាងក្រោមនេះយើងនិងលើកយកលក្ខណៈដូចគ្នា របស់ភាសាសរសេរកម្មវិធីទាំងពីរនះមកបង្ហាញ៖
លក្ខណៈដូចគ្នា C# និង Java Programming Language ត្រូវបានបង្កើតដោយយកលំនាំ Syntax ក្នុងការសរសេរស្រដៀងទៅនិង C/C++ Programming Language ដូចជាការបង្កើត Variable, Controls Structure, Array, Method/Function, Class and Object ជាដើម ។
→ ការបង្កើត Variable សម្រាប់រក្សាទុកតម្លៃ
→ ការបង្កើត Controls Statement (If-Else) សម្រាប់ការសិក្សាលក្ខខណ្ឌ
→ ការបង្កើត For Loop Statement សម្រាប់អនុវត្តន៍ការងាររង្វិលជុំ
→ ការបង្កើត Array មួយវិមាត្រសម្រាប់រក្សាទុកបណ្តុំនៃតម្លៃ
→ ការបង្កើត Method/Function សម្រាប់ការងារណាមួយ
→ ការបង្កើត Class
→ រាល់ Statement ត្រូវតែបញ្ចប់ដោយ Semicolon (;)
ការរៀបរាប់ខាងលើនះគ្រាន់តែជាលក្ខណៈដូចគ្នាមួយចំនួនបុណ្ណោះ ។ ចំពោះលក្ខណៈខុសគ្នាវិញយើងលើកយកបង្ហាញនៅក្នុងអត្ថបទក្រោយទៀត ។
♦♦♦ រៀបរៀងអត្ថបទដោយ៖ ទុម សកល
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា