កក្កដា
ហេតុអ្វីបានជា Hard drive របស់អ្នកមិនដំណើរការ (Unallocated)
ចំពោះអ្នកដែលប្រើប្រាស់កុំព្យូទ័រតែងតែមានបញ្ហាជាញឹកញាប់ជាមួយនឹងម៉ាស៊ីនរបស់ខ្លួន ឥឡូវនេះយើងសូមលើកយកបញ្ហាមួយដែលតែងកើតមានឡើងជាមួយនឹង Hard drive មិនដំណើរការ Log មិនចូល ឬមិនបង្ហាញនៅលើ Windows Explore ដែលពីមុនលោកអ្នកអាចបើកបាន នឹងបង្ហាញនៅលើ Windows Explore ដែលធ្វើឲ្យលោកអ្នកបាត់បងទិន្នន័យដែលមាននៅក្នុង Hard Drive ខាងក្រោមនេះជាវិធីដោះស្រាយចំពោះការជួបនឹងបញ្ហាខាងលើ និង មិនឲ្យបាត់បង់ទិន្នន័យ ៖
១. បញ្ហាមកពីការជាន់ឈ្មោះ Path Hard drive
ការមិនបង្ហាញ Hard drive នៅលើ Windows Explore បណ្តាលមកពីការជាន់ឈ្មោះ path របស់ Hard drive ដូចេ្នះលោកអ្នកគ្រាន់តែទៅប្តូរ Path នៅក្នុង Disk Management ដូចខាងក្រោម៖
Right Click លើ My Computer យកពាក្យថា Manage
ហើយ Click លើពាក្យថា Disk management នោះវានឹងបង្ហាញ Drive ដែលមាននៅក្នុងកុំព្យូទ័រ
បន្ទាប់ Right Click ទៅលើ Drive ដែលគ្មានឈ្មោះ Path យកពាក្យថា Change drive letter and paths
បន្ទាប់មកចុចលើប៊ូតុង Add
វានឹង Assign ឈ្មោះ Path ឲ្យ Drive របស់លោកអ្នកសាជាថ្មី ហើយចុច Ok
នោះ drive របស់លោកអ្នកមកវិញ
២. បណ្តាលមកពីការ error System or Files ដែលមាននៅក្នុង Drive (Bad sectors)
ចំពោះបព្ហានេះក៏អាចធ្វើឲ្យ Drive របស់លោកអ្នកដែលកំពុងដំណើរការសុកៗតែងបែរជាបើកមិនចេញ ឬ Log មិនចូល Drive ដែលបណ្តាលមកពីការ Drive Error (bad sectors) ដូចេ្នះលោកអ្នកគ្រាន់តែធ្វើការ Fix drive នោះដូចខាងក្រោម៖
លោកអ្នកគ្រាន់តែចូលទៅកាន់ CMD ហើយវាយពាក្យថា
CHKDSK /f d: (d គឺជាឈ្មោះ Drive ដែល log មិនចូល) នោះវានឹងធ្វើការ Fix drive
♦ រៀបរៀងអត្ថបទដោយ ៖ លោក សេង រតនា កែសម្រួលអត្តបទឡើងវិញដោយ ៖ លោក កែវ ណាវុទ្ឋ
♦ សម្រាប់របៀបប្រើប្រាស់សូមមើលទស្សនាវដ្ដីអាន-ANT ច្បាប់ទី៣៣ សម្រាប់ខែធ្នូ ឆ្នាំ២០១២
♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
♦ សម្រាប់ព័ត៌មានវគ្គសិក្សាកុំព្យូទ័រនៅអាន-ANT http://training.antkh.com/
ឬអាចផ្ញើចូល e-mail: anttraining2013@gmail.com
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា