កក្កដា
របៀប unzip file ជាមួយ PHP
Zip file គឺជាវិធីសាស្រ្តមួយដែលយើងតែងតែប្រើ ដើម្បីធ្វើឲ្យ file របស់យើងមានទំហំតូច, មានរបៀប និងងាយស្រួលក្នុងការផ្ញើទៅកាន់នរណាម្នាក់ ។ នៅក្នុងករណីដែលយើងមាន file zip ដើម្បីទាញយក content ដែលមាននៅក្នុង zip file ត្រលប់មក
វិញយើងត្រូវមានកម្មវិធី win rar ឬក៏ win zip ដើម្បីធ្វើការ extract វាទៅកាន់ទីតាំងណាមួយ ។
ជាមួយគ្នានេះយើងអាចមានលទ្ធភាពក្នុង extract ឬក៏ unzip file តាមរយៈ script PHP បានផងដែរ ។ នៅក្នុង PHP មាន class file មួយដែលអនុញ្ញាតឲ្យយើងធ្វើការជាមួយ file zip បាន ដែលវាមានឈ្មោះថា ZipArchive ។
បកស្រាយ script ដែលបានបង្ហាញខាងលើ៖
- 2 : គឺជាឈ្មោះ file zip ដែលយើងនឹងធ្វើការ extract
- 3 : គឺជាទីតាំងដែលត្រូវផ្ទុក file ដែលបាន extract ចេញមក
- 5 : យើងធ្វើការបង្កើត object $zip ដែលធ្វើការ instrance ចេញពី class ZipArchive
- 8->10 : បង្កើតលក្ខខ័ណ្ឌធ្វើការបើក file zip ដោយប្រើ method open () នៃ class ។ បើការបើកមិនស្មើនឹង True មានន័យថា file zip នឹងបើកមិនកើត មានន័យថាយើងក៏មិនអាច extract វាបានដែរ ។ នោះយើងធ្វើការបញ្ឈប់ script ដោយប្រើ die () function បង្ហាញសារប្រាប់ឲ្យអ្នកប្រើប្រាស់វិញ ។
- 13 : ធ្វើការ extract file ដោយប្រើ method extractTo () ដោយបោះបញ្ចូលនូវ argument មួយគឺជាទីតាំងនៃ file ដែលបាន extract ចេញមក ។
- 16 : បិទ file zip ដែលយើងបានបើក ។
- 17 : បង្ហាញសារប្រាប់អ្នកប្រើប្រាស់ថា file បាន extact រួចរាល់ ។
♦ រៀបរៀងអត្ថបទដោយ៖ លោក សុង លាងហុក
♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
♦ សម្រាប់ព័ត៌មានវគ្គសិក្សាកុំព្យូទ័រនៅអាន-ANT http://training.antkh.com/
ឬ Facebook: https://www.facebook.com/anttrainning Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា