For Android device For iOS device

កក្កដា

របៀប Convert ពី PDF ទៅជា​រូបភាព​

​លោកអ្នក​អាចមាន​ជម្រើស​ច្រើន​ក្នុង​ការ Convert ​រូបភាព​ចេញពី PDF ។ នៅ​ក្នុង​ប្រធានបទនេះយើងសូមលើកយក របៀប Convert ពី PDF ទៅជា​រូបភាព​ ហើយយើងនិង​បង្ហាញ​លោកអ្នក​នៅវិធីពីររបៀប​ដែល​ងាយស្រួល​បំផុត ។

សូមចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ប្រចាំ​ថ្ងៃ​

​♣ ​ជម្រើស​ទីមួយ៖

ជំហានទីមួយ៖ ​លោកអ្នក​គ្រាន់តែ​មាន internet ហើយនិង Email ​ផ្ទាល់​ខ្លួន​សម្រាប់​ទទួលយក​ទិន្នន័យ ។ ​ជាដំបូង​លោកអ្នក​គ្រាន់តែ​ចូល​ទៅកាន់ website : https://www.freepdfconvert.com/

ហើយ​ស្វែងរក​ពាក្យថា PDF to Image

ជំហានទីពីរ៖ បំពេញនៅលក្ខខណ្ឌទាំងបួន ដោយចូលទៅរក file PDF ​ណាមួយ​ដែល​លោកអ្នក​ចង់​ធ្វើការ Convert 

លក្ខខណ្ឌទី ១៖ ជ្រើសរើស file ដែល​ចង់ Convert

លក្ខខណ្ឌទី ២៖ បំពេញ​ឈ្មោះ​Email​ផ្ទាល់​ខ្លួន​របស់អ្នក ។

លក្ខខណ្ឌទី ៣៖ ជ្រើសរើស​ប្រភេទ​រូបភាព (លោកអ្នក​ចង់យកមួយណា​ក៏​បាន

លក្ខខណ្ឌទី៤៖ ចុច Convert ​ជាការស្រេច​ 

ជំហានទី៣៖ ​បន្ទាប់ពី​បាន​ធ្វើការ Convert រួចហើយ​វានឹង​លោត File.pdf ជាមួយពាក្យថា Download => Click +Download ដើម្បី​ទទួលបាន file. WinRAR

​♣ ​ជម្រើស​ទីពីរ៖

យើងត្រូវការ​កម្មវិធី​មួយ គឺ​កម្មវិធី Adobe Photoshop ​ដែល​អាច Convert ពី PDF ទៅជា Image បានដូច​គ្នា ។

ជំហានទីមួយ៖ ​លោកអ្នក​អាចចូលទៅបើក​កម្មវិធី​ Photoshop 

Click យកពាក្យ File =>Open (ctrl+o)

ដើម្បី​ធ្វើការ​ស្វែងរក file.pdf  ​ដែល​លោកអ្នក​ចង់​ធ្វើការ Convert វា

ជំហានទីពីរ៖ ​លោកអ្នក​នឹងឃើញ​ផ្ទាំង​ការងារ​មួយ​ដែល​បង្ហាញ​ពី File.PDF ហើយបើ​លោកអ្នក​ចង់ Convert ​រូបភាព​ណាមួយ គ្រាន់តែ Click ​ទៅលើ​វារួច ចុច+OK

នៅ​ក្នុង​ផ្ទាំង​កាងារនេះវា​ឲ្យ​យើងនៅ​ជម្រើស ២​ប្រភេទ គឺ page ហើយនឹង Image ។ បើចង់បានជា​ប្រភេទ​អត្ថបទ ជ្រើសរើស​យក Page តែបើចង់បាន​រូបភាព​ជ្រើសរើស​យក Image 

ជំហានទី៣៖ លោកអ្នក​នឹងបានឃើញ​ការងារ​តែវាមិនគ្រប់គ្រាន់ទេ ។ យើងត្រូវ​ធ្វើការ​ចាក់ Background color មួយទៀតទើប​ងាយស្រួល ក្នុង​ការមើល​រូបភាព​ ហើយ ដើម្បី​ចាក់ Background បានចូលទៅ កាន់ពាក្យថា៖ Layer => New => Layer (shift+Ctrl+N)  

​នៅពេល​មាន Layer ​លោកអ្នក​អាចចាក់ Color ​ទៅលើ​វាបាន ។ បន្ទាប់មក​ឈរលើ Layer ​ការងារ​រួច ចុច Ctrl+ [

​បន្ទាប់មក​យើងនឹងបាន​ការងារ​ដូច​រូបភាព​ខាងក្រោម​៖

ជំហានទី៤៖ ចូលទៅពាក្យថា File => Save as ហើយប្តូរ ត្រង់ពាក្យ Photoshop (PSD,PDD) => ជាពាក្យ JPEG (JPG,JPEG,JPE)

​បន្ទាប់មក Click+ Save => Click +Ok រួចជាការស្រេច ៕

♦ រៀបរៀងអត្ថបទដោយ ៖ អេង វាសនា

  ​សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

  ​សម្រាប់​ស្នាដៃសិស្ស​ដែល​ធ្លាប់​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/achievements/

 ​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា