For Android device For iOS device
១៥
មិថុនា

របៀបធ្វើ​ឲ្យ​រូបភាព​ធម្មតាទៅជារូបគំនូរខ្មៅដៃ ជាមួយនឹង​កម្មវិធី Photoshop

នៅ​ក្នុង​អត្ថបទមុន ​ទស្សនាវដ្ដី​អាន-ANT ក៏​បានលើកយកមក​បង្ហាញ​ពីការដាក់ Blur ទៅលើ Background នឹង Focus ​ទៅលើ​រូបចុចទីនេះ ដើម្បី​មើលអត្ថបទ http://antkh.com/tech/2186

នៅ​ក្នុង​សប្តាហ៍នេះ ទស្សនាវដ្ដី​អាន-ANT នឹងលើកយកគន្លឹះខ្លីមួយទៀត ដើម្បី​ជំនួយដល់ការរចនា​រូបភាព​ជាការ​កំសាន្ត នឹង ជា​ចំណេះដឹង​បន្ថែម​ទៀត ។ យើងដឹងហើយថា ​ក្នុង​ការយកខ្មៅដៃទៅគូរ រូបមួយ​ឲ្យ​ដូចទៅនឹងរូបរបស់យើងពិតគឺមិន​ងាយស្រួល​នោះទេ ដូច្នេះហើយទើប ​ទស្សនាវដ្ដី​អាន-ANT លើកយកគន្លឹះខ្លីមួយនេះមក​បង្ហាញ ដើម្បី​ជាជំនួយ ។

​ចំណាំ​៖ រូបភាព​ដែល​យកមកកែប្រែបើអត់ Background កាន់តែ​ប្រសើរ​

១.ដំបូងអ្នកត្រូវបើក​រូបភាព​ណាមួយ​ដែល​អ្នកចង់ធ្វើ​ទៅលើ​វា ចូលទៅ​ក្នុង​កម្មវិធី Photoshop ​ជំនាន់​ណាមួយ​ក៏​បាន ។

២.​បន្ទាប់មក​អ្នកត្រូវ​បង្កើត Layer ជាពីរ ដោយចុច Ctrl + J (Copy) ​បន្ទាប់មក​ទៀត នៅ​ខាងក្រោម​

 Layer មាន Icon ដូចរូប  រូចជ្រើសយក Icon មួយមាន​ឈ្មោះ​ថា

Create New File or Adjustment Layer ហើយយកពាក្យថា Hue/Saturation 

នៅត្រង់កន្លែង ពាក្យថា Saturation… ត្រូវ​កំណត់ -100

៣.​បន្ទាប់មក​ទៀត ឈរលើរូបដែរយើង Copy នោះដូរពី Normal ទៅ Color Dodge

៤.​បន្ទាប់មក​ទៀតចុច Shortcut key Ctrl + I រួចចូលទៅ Filter  Blur → Gaussian Blur

៥.​កំណត់​យកចំនួនលេខ តាម​រូបភាព​ជាក់ស្តែង នឹងតាមការចង់បាន​របស់អ្នក ។

 

៦.​បន្ទាប់មក​ចូលទៅ​ក្នុង Create New File or Adjustment Layer 

ម្តងទៀតជ្រើសយកពាក្យថា Levels…

ត្រូវ​កំណត់​យកពណ៌តាមការចង់បាន​របស់អ្នក ៕

♦ រៀបរៀងអត្ថបទ៖  រឿន ចំរ៉ុង

♦♦♦ ​វគ្គ​សិក្សា Adobe Photoshop តម្លៃ ៦០ដុល្លា ចុចទីនេះ ដើម្បី​មើល Course Outline http://training.antkh.com/adobe_photoshop.aspx

♦♦♦ សូម​ចូលរួម​ជាសមាជិក ANT Training Group  ដើម្បី​ទទួលបាន​ចំណេះដឹង​ប្រចាំ​ថ្ងៃ​ទាក់ទងនឹង​បច្ចេកវិទ្យា​

♦♦♦ ​សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/achievements/

SmileSmileSmile ​សម្រាប់​វគ្គ​បើកថ្មីៗ​ជា​រៀងរាល់​សប្តាហ៍សូមចូល​ទៅកាន់​ www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា