For Android device For iOS device
២៨
ឧសភា

Android ជាអ្វី ?

វាជាអ្វី​ដែល​អ្នក​សិក្សា​ត្រូវស្វែងយល់អំពី​ឈ្មោះ ឬ ប្រភេទ​មុខវិជ្ជា ក៏​ដូចជា​អត្ថប្រយោជន៍​នៃមុខវិជ្ជា​ដែល​ខ្លួននឹងរៀន ។

Android គឺជា mobile operating system ​ដែល​មាន​មូលដ្ឋាន​ចេញពី Linux ​នឹងត្រូវ​បាន​បង្កើត​ឡើងក្រោម​ឈ្មោះ​ក្រុមហ៊ុន​ Android ​ក្នុង​ 2003 (Android, Inc ​ត្រូវបាន​ដឹងថាមានទីតាំងនៅ Palo Alto, California)  ​ដែល​មានអ្នក Developer ​ឈ្មោះ​ថា Andy Rubin ក្រោយមក​ក្នុង ថ្ងៃ​ទី១៧ ខែសីហា ឆ្នាំ​២០០៥ ប្រព័ន្ធ​ប្រតិបត្តិការណ៍​មួយនេះ​ត្រូវបាន​ទិញដោយ Google 

Google បានដាក់​ប្រព័ន្ធ​ប្រតិបត្តិការណ៍​មួយនេះ​ឲ្យ​ទៅជា open source ដូច្នេះហើយបានជាកូដរបស់  Android ​ត្រូវបាន​ released ក្រោមអាជ្ញាប័ណ្ណ Open Source Apache License ​មានន័យថា​គ្រប់ៗ​គ្នា​ដែល​ចង់​ប្រើ​ប្រាស់​ OS មួយនេះអាច download កូដរបស់វាបាន ដែល​ជាហេតុធ្វើ​ឲ្យ​មានអ្នកផលិត hardware ជា​ច្រើន​បាន​ប្រើ​ប្រាស់​ Android OS ដោយគេអាច​បន្ថែម​នូវ​មុខងារប្លែកៗ​ខ្លះ​នៅ​ក្នុង​ productsរបស់​ពួកគេ​នៅលើ​ Smartphones Tablets ទួរទស្សន៍ ឧបករណ៍​ games និង digital cameras ​ព្រមទាំង​ឧបករណ៍​ electronics ផ្សេងៗ​ទៀតជា​ច្រើន ។ ដែល​នេះហើយបានធ្វើ​ឲ្យ​ Android មានការ​ប្រើ​ប្រាស់​ច្រើន និង រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ហើយ​ក៏​ជាអ្នកប្រកួតដ៏មានសក្ដានុពលជាមួយ iOS ​ផងដែរ ។

សារប្រយោជន៍​របស់ Android ​សម្រាប់​អ្នក developer គឺ​ពួកគេ​អាច​បង្កើត​ applications ​តែម្ដង ប៉ុន្តែ​ពួកគេ​អាច​ប្រើ​ប្រាស់​ applications ​ទាំងនោះ​លើគ្រប់​ឧបករណ៍​ដែល​ប្រើ​ប្រាស់​ Android OS

​ជំនាន់​ទាំងឡាយរបស់ Android ដែល​បានចេញ

នៅ​ក្នុង​តារាងទី១ ខាងក្រោម​នឹង​បង្ហាញ​អ្នក​ទាំងអស់​គ្នា​អំពី​ជំនាន់ និង ឈ្មោះ​កូដរបស់ Android ​ដែល​បាននិង​កំពុង​បានចេញ​ឲ្យ​ប្រើ​ប្រាស់ ។

​ជំនាន់​

​ថ្ងៃ​ខែ​ឆ្នាំ​

​ឈ្មោះ​កូដ

1.0 (API level 1)

1.1 (API level 2)

1.5 (API level 3)

1.6 (API level 4)

2.0 (API level 5)

2.0.1 (API level 6)

2.1 (API level 7)

2.2 (API level 8)

2.3 (API level 9)

3.0 (API level 11)

4.0 (API level 14)

4.1 (API level 16)

4.2 (API level 17)

4.3 (API level 18)

4.4 (API level 19)

23 Sep, 2008

09 Feb, 2009

30 April, 2009

15 Sep, 2009

26 Oct, 2009

03 Dec, 2009

12 Jan, 2010

20 May, 2010

06 Dec, 2010

22 Feb, 2011

19 Oct, 2011

09 Jul, 2012

13 Nov, 2012

24 Jul, 2013

31 Oct, 2013

 

Petit Four

Cupcake

Donut

Eclair

Eclair

Eclair

Froyo

Gingerbread

Honeycomb

Ice Cream Sandwich (ICS)

Jelly Bean

Jelly Bean

Jelly Bean

KitKat

​ដោយសារ Android ជា Open Source និង​ក្រុមហ៊ុន​ផលិត hardware អាចថែមថយ​បន្ថែម​ទៅតាម​ផលិតផល​របស់ខ្លួន ដូច្នេះហើយបានជា Android ពុំបាន​កំណត់​ឲ្យ​ជាក់លាក់ពី​ប្រភេទ hardware ឬ software ដែល​វាត្រូវការនោះឡើយ ។ ទោះបីជាបែបនេះ​ក៏​ដោយ Android ក៏​មាន​លក្ខណៈ​ពិសេស​ជា​មូលដ្ឋាន​ដូចជា​៖

1- Storage: ប្រើ​ប្រាស់ SQLite ជា​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ ។ យើងនឹង​សិក្សា​នៅមេរៀនទី៧ ។

2- Connectivity: អាច​ប្រើ​ជាមួយ​ប្រព័ន្ធ GSM/EDGE, IDEN, CDMA, EV-DO, UMTS, Bluetooth (includes A2DP និង AVRCP) , Wi-Fi, LTE, និង WiMAX ។ គឺនឹង​សិក្សា​នៅ Level 2

3- Messaging: អាច​ប្រើ SMS និង MMS ។ យើងនឹង​សិក្សា​នៅមេរៀនទី៣ ។

4- Web browser: ​ប្រើ​ប្រាស់​មូលដ្ឋាន​ចេញពី WebKit ។ យើងនឹង​សិក្សា​នៅមេរៀនទី៤ ។

5- Media Support: អាចលេង​វីឌីអូ បើក​រូបភាព ឬ​សំឡេង​ប្រភេទ H.263, H.264 (ជា​ទម្រង់ 3GP ឬ​ MP4 ) , MPEG-4 SP, AMR, AMR-WB (ជា​ទម្រង់ 3GP) , AAC, HE-AAC (ជា​ទម្រង់​ MP4 ឬ 3GP) , MP3, MIDI, Ogg Vorbis, WAV, JPEG, PNG, GIF, និង BMP ។ គឺ​សិក្សា​លម្អិត​នៅ Level 2

6- Hardware: Accelerometer Sensor, Camera, Digital Compass, Proximity Sensor, និង GPS ។ គឺ​សិក្សា​នៅ Level 2

7- Multi-touch: អាច multi-touch screen

8- Multi-tasking: ​ការងារ​មាន​លក្ខណៈ multi-tasking 

9- Flash: អាច​ប្រើ​ប្រាស់​កម្មវិធី flash

 10.  Tethering: អាច share ការ​ភ្ជាប់ internet ​តាមរយៈ USB Wi-Fi 

 រចនាសម្ព័ន្ឋរបស់ Android OS

យើងអាចមើល​ក្នុង​រូបភាព​ខាងក្រោម ដើម្បី​ស្វែងយល់ពីរចនាសម្ព័ន្ធ​ការងារ​របស់ Android OS




​ប្រភេទ Android Devices ចរាចរណ៍​នៅលើ​ទីផ្សារ

យើងឃើញមាន​ប្រភេទ devices ​ដែល​បាន​ប្រើ​បាស់ Android OS ​ដូចជា​៖

- Smartphones

- Tablets

- E-Reader

- Netbooks

- Media Player

- Internet TVs / Smart TVs

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា