For Android device For iOS device
២៨
កុម្ភៈ

​មេរោគ​ប្រភេទ​ថ្មី​នៅលើ Google Play Store

ថ្មីៗ​នេះ​ក្រុមហ៊ុន OS Security ​ដែល​មាន​ឈ្មោះ​ថា Avast បានរកឃើញ​នូវ​មេរោគ​ទម្រង់​ថ្មី ដែល ដែល​ជា​ប្រភេទ Adware ​ដែល​បានបន្លំខ្លួន​នៅលើ​ Google Play Store ក្រោម​ទម្រង់​ជា App

 ​ក្រុមហ៊ុន​Avast បានប្រាប់​ផងដែរ​ថា​មេរោគ​ប្រភេទ​ថ្មីនេះ​ត្រូវបាន​ផ្ទុកនៅ​ក្នុង App និងហ្គេមមួយចំនួន​ដូចជា Durak ,IQ test និង History app

​មេរោគ​ថ្មី​នេះ​បាន​វាយ​លុក​ទៅ​លើ​ទូរសព្ទ Smartphone ដោយ​ការ​បង្ហាញ​សារ​ក្លែង​ក្លាយ​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​នៅ​ពេល Unlock ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​ចុច​ចូល​ដំណើរ​ការ ទៅ​កាន់​គេហទំព័រ និង​ឲ្យ​ធ្វើ​ការ​ទាញ​យក​នូវ​កម្មវិធី ពី​ប្រភព​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​នៅ​តែ​បន្ត​បង្ហាញ​សារ​រហូត​ទាល់​តែ Reboot ម៉ាស៊ីន​ទូរសព្ទ​ទើប​លែង​បង្ហាញ​ខ្លួន ។

ដូច្នេះហើយសូមប្រិយមិត្ត​ទាំងអស់​ប្រុងប្រយ័ត្នចំពោះ​មេរោគ​ប្រភេទ​ថ្មីនេះ ។

*** រៀបរៀងអត្ថបទដោយ ៖ លោក ស្រី ទិត្យសត្យា

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា