កុម្ភៈ
ធ្វើយ៉ាងណាទើបប្រើ Flash បានយូរ ?
Flash គឺជាឧបករណ៍សម្រាប់រក្សាទុកទិន្នន័យមួយដ៏សំខាន់ ដែលអ្នកប្រើប្រាស់កុំព្យូទ័រនាពេលបច្ចុប្បន្នមិនអាចខ្វះបាន ។ ដូច្នេះអ្នកទាំងអស់គ្នាប្រហែលជាមិនចង់ឲ្យឧបករណ៍ផ្ទុកទិន្នន័យនេះងាយខូចដោយប្រការណាមួយនោះទេ ។ ទស្សនាវដ្ដីអាន-ANT www.antkh.com សូមណែនាំពីគន្លឹះមួយចំនួន ដែលអាចជួយការពារ Flash ពីការខូចដោយចៃដន្យ ។
១. ជៀសវាងដាក់វានៅក្នុងហោប៉ៅ ៖ ការទុក Flash នៅក្នុងហោប៉ៅអាចបណ្ដាលឲ្យមានបញ្ហាអេឡិចត្រូនិក ដែលបង្កឡើងដោយសំណើម និងបង្កឲ្យកើតច្រែះ និងធ្វើឲ្យវាលែងមានដំណើរការ ។ ម្យ៉ាងទៀតនោះវាអាចមានធូលីចូលនៅក្នុងក្បាល Flash ដែលអាចធ្វើឲ្យវាខូចក្បាល Flash និងដោតទៅកុំព្យូទ័រមិនស្គាល់ ។
២. កុំដោតចោលនៅនឹងកុំព្យូទ័រ
ការដោត Flash ចោលដោយពុំបានដកវាចេញយូរអាចធ្វើឲ្យវាមានបញ្ហាដូចជា អត់ស្គាល់ពេលដោតវាទៅកុំព្យូទ័រជាដើម ។
៣. ជៀសវាងបើកកម្មវិធីផ្ទាល់នៅក្នុង Flash
មានអ្នកប្រើប្រាស់ចូលចិត្តបើកកម្មវិធីដោយផ្ទាល់នៅក្នុង Flash ដូចជា បើកចម្រៀង វីឌីអូ រូបភាព កែប្រែទិន្នន័យនៅក្នុងកម្មវិធីមួយចំនួន ឬក៏ដំឡើងកម្មវិធីជាដើម ។ ទង្វើទាំងនេះអាចបណ្ដាលឲ្យ Flash ជួបបញ្ហាដែរ ព្រោះ Flash ជាឧបករណ៍មួយប្រើសម្រាប់រក្សាទុកទិន្នន័យ ដូច្នេះគួរជៀសវាងចំណុចនេះ ។ គួរ Copy ទិន្នន័យណា ដែលចង់បើកទៅក្នុង PC ហើយចាំដំណើរការគឺជាជម្រើសល្អជាង ។
៤. ដក Flash ឲ្យបានត្រឹមត្រូវ
ការដក Flash ដោយមិនបានបិទ (Eject) វាឲ្យបានត្រឹមត្រូវពីកម្មវិធីកុំព្យូទ័រជាមុន ឬក៏បិទកុំព្យូទ័រហើយចាំដក វាអាចបង្កឲ្យ Flash ឆាប់ខូច ឬបាត់បង់ទិន្នន័យឯកសាររបស់អ្នកជាដើម ។
៥. ស្កែន Flash ឲ្យបានទៀងទាត់
ទម្លាប់ល្អដែលជួយឲ្យ Flash មានដំណើរការបានល្អ គឺគួរតែស្កែនវាឲ្យបានទៀងទាត់ ព្រោះជួនកាលវាមានផ្ទុកមេរោគ ដែលអាចធ្វើដំណើរការរបស់វាមានភាពយឺត និងធ្វើឲ្យវាមានការបាត់បង់ទិន្នន័យ ។
៦. គួរជៀសវាង Format ញឹកញាប់ពេក
តាមបទពិសោធន៍ផ្ទាល់ ការ Format Flash ញឹកញាប់ពេកវាក៏អាចបង្កឲ្យឧបករណ៍ផ្ទុកទិន្នន័យមួយនេះប្រើការលែងកើត និងមានការបាត់បង់ទំហំជាដើម ។
៧. រក្សាទុកនៅកន្លែងស្អាត និងស្ងួត
បើទោះបីជាមាន Flash មួយចំនួនអាចធន់នឹងការជ្រាបទឹកក៏ដោយ តែយល់ល្អគួរតែជៀសវាងរក្សាវាឲ្យឆ្ងាយពីទឹក ព្រោះវាអាចធ្វើឲ្យមានបញ្ហា ដែលអាចឲ្យអ្នកប្រើប្រាស់មានការស្ដាយក្រោយដោយសារតែការបាត់បង់ទិន្នន័យ និងរបស់មានតម្លៃរបស់អ្នក ៕
♦♦♦ រៀបរៀងអត្ថបទដោយ ៖ លោក ស្រី ទិត្យសត្យា
♦♦♦ វគ្គ Computer Foundation តម្លៃ ៧០ដុល្លា http://training.antkh.com/computer_fundamental.aspx
♦♦♦ សូមចូលរួមជាសមាជិក ANT Training Group ដើម្បីតាមដានសម្មភាពប្រចាំថ្ងៃជាមួយអាន-ANT
♦♦♦ ចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗដែលទាក់ទងនឹងបច្ចេកវិទ្យារៀងរាល់ថ្ងៃ
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា