សីហា
យុវជន John Resig អ្នកបង្កើត jQuery
យុវជន John Resig អ្នកបង្កើត jQuery
Javascript library ដែលពេញនិយមជាងគេបំផុត ។ ហើយ យុវជន John Resig ជា អ្នកបង្កើត jQuery ។
ជីវប្រវត្តិ
លោក John Resig
កើតនៅថ្ងៃទី ៨ ឧសភា ១៩៨៤
អាសយដ្ឋាននៅទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក
មុខដំណែងជា JavaScript Tool Developer នៅ Mozilla Corporation
គេហទំព័រ ejohn.org Twitter: twitter.com/jeresig
Projects ដែលគាត់បានបង្កើត
- jQuery
- Processing.js
- Sizzle.js
- Env.js
Javascript library ដែលពេញនិយមជាងគេបំផុត
អ្វីទៅជា jQuery ?
jQuery គឺជា open source javaScript library ដែលបានរចនា ដើម្បីធ្វើឲ្យការសរសេរ client-side scripting ទៅក្នុង HTML កាន់តែងាយស្រួលហើយអាចដំណើរការបាននៅស្ទើរគ្រប់ browsers ទាំងអស់ដែលមានដូចជា IE 6.0+, Firefox 2+, Safari 3.0+. Opera 9.0+ និង Chrome ។
jQuery: The Write Less, Do More, javaScript Library
jQuery បានចេញឲ្យប្រើប្រាស់ជាផ្លូវការដំបូងនៅខែមករា ២០០៦ នៅ BarCamp NYC ដោយលោក John Resig ។ ហើយមកដល់ពេលបច្ចុប្បន្ននេះវាត្រូវបានប្រើប្រហែល ៤១% ក្នុងចំណោមគេហទំព័រ ១០០០០ ដែលមានអ្នកមើលច្រើនជាងគេបំផុតដែលក្នុងក៏មាននូវគេហទំព័រធំៗជាច្រើនដូចជា៖
- គេហទំព័រ Google
- គេហទំព័រលក់កុំព្យូទ័រ Dell
- គេហទំព័រធនាគារ Bank of America
- គេហទំព័រ social news Digg
- គេហទំព័រទូរទស្សន៍ NBC
- គេហទំព័រសម្រាប់ជួលភាពយន្ដមើលលើ internet NETFLIX
- គេហទំព័រព័ត៌មានពីបច្ចេកវិទ្យា Technorati.com
និង Content Management System (CMS) ល្បីៗដូចជា Wordpress និង Drupal ។ ល ។
លើសពីនេះ Microsoft បានដាក់ jQuery ទៅក្នុង Visual Studio សម្រាប់ប្រើក្នុង ASP.NET AJAX framework និង ASP.NET MVC framework ហើយ Nokia ក៏បានបញ្ចូល jQuery ទៅក្នុង Web Run-Time widget development platform របស់វាផងដែរ ។
jQuery គឺជា Javascript library ដែលគេពេញនិយមប្រើជាងគេបំផុតនាពេលសព្វថ្ងៃនេះ ។
លោក John Resig កើតនៅថ្ងៃទី ៨ ឧសភា ១៩៨៤ (អាយុ ២៦ឆ្នាំ) អាសយដ្ឋាននៅទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិកមុខដំណែងជា javaScript Tool Developer នៅ Mozilla Corporation
គេហទំព័រ ejohn.org
Twitter: twitter.com/jeresig
លោក John Resig មានមុខដំណែងជា JavaScript Tool Developer នៅសាជីវកម្ម Mozilla ហើយគាត់ជាអ្នកបង្កើតនិងឥឡូវជាប្រធាន developer នៃ jQuery JavaScript library ។
គោលបំណងក្នុងការបង្កើត jQuery នេះគឺ ដើម្បីធ្វើឲ្យដំណើរការនៃការសរសេរកូដ Javascript កាន់តែស្រួលនិងដំណើរការនៅគ្រប់ web browsers ទាំងអស់ ។ ដោយសារស្នាដៃក្នុងការបង្កើត jQuery លោក John Resig ត្រូវបានដាក់បញ្ចូលទៅក្នុង Rochester Institute of Technology’s Innovation Hall of Fame នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១០ ។
Projects ដែលគាត់បានបង្កើត
ក្រៅពីការបង្កើត jQuery លោក John Resig ក៏បានបង្កើតនិងចូលរួមក្នុងការបង្កើតនូវ javaScript libraries ជាច្រើនផ្សេងទៀតដូចជា៖
- Processing.js ធ្វើឲ្យទិន្នន័យរបស់អ្នកមានលក្ខណៈជា visualizations, digital art, interactive animations, educational graphs, video games ។ ល ។ សម្រាប់ធ្វើការនៅលើ web ដោយមិនប្រើ plug-ins ណាមួយនោះទេ (processingjs.org) ។
- EnvJS គឺជា Simulated Browser Environment ដែលបង្កើតដោយភាសា javascript (www.envjs.com) ។
- Test Swarm គឺជា distributed continuous integration test suite សម្រាប់ JavaScript ។
- Sizzle.js គឺជា standalone, pure-JavaScript, CSS selector engine (sizzlejs.com) ។
- FUEL គឺជា Firefox extension development kit ។
និង projects ជាច្រើនទៀត (លោកអ្នកអាចចូលទៅក្នុងគេហទំព័រ ejohn.org ដើម្បីមើលនូវ projects ទាំងនោះ) ។
លោក John Resig និងក្រុម jQuery របស់គាត់ក៏បានបង្កើតនូវ jQuery.org ដែលធ្វើការបង្កើតនិងថែ projects ទាំជាច្រើនដូចជា jQuery Core, jQuery mobile, jQuery UI, QUnit និង Sizzle ក្រោមការជួយឧបត្ថម្ភពីក្រុមហ៊ុនមួយចំនួននិងពីអ្នកប្រើទូទៅតាមរយៈ Donate ។
ការចូលរួមក្នុងវេទិកាផ្សេងៗ
លោក John Resig បានចូលរួមជាញឹកញាប់ជាវាគ្មិននៅក្រុមហ៊ុន internet ធំៗដូចជា Google, Yahoo! និងកិច្ចពិភាក្សាទាក់ទងនឹងបច្ចេកវិទ្យា internet ដូចជា SXSW, Webstock, MIX និង Tech4Africa ។
ការនិពន្ធ
ក្រៅពីការបង្កើតខាងលើនោះលោក John Resig ក៏បាននិពន្ធសៀវភៅ Pro javaScript Techniques ដែលបានបោះពុម្ភដោយ Apress នៅឆ្នាំ ២០០៦និងសៀវភៅ Screts of the JavaScript Ninja ដែលគ្រោងបោះពុម្ភនៅខែធ្នូ ឆ្នាំ ២០១២ នេះ ។
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី ២៤ ប្រចាំខែ មីនា ឆ្នាំ ២០១១
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា