For Android device For iOS device
២៣
កក្កដា

វិធី ៧ យ៉ាង​ថែទាំ និងសាកថ្មទូរស័ព្ទ​ឲ្យ​បានត្រឹមត្រូវ

ថ្វី​ត្បិត ការ​ប្រើ​ប្រាស់​ទូរស័ព្ទ មាន​លក្ខណៈ​ងាយ​ដូច​បក​ចេក​ពិត​មែន ក៏ ប៉ុន្តែ​ការ​ថែរ​ក្សា​វា​ឲ្យ​នៅ​គង់​វង្ស​យូរ​អង្វែង​បែរ​ជា​មិន​ស្រួល ដូច​ការ​គិត​ឡើយ ។ ដោយ​សារ​រាល់​ពេល​ប្រើ​ប្រាស់​វា​មិន​មាន​បញ្ហា​ខូច​ជាញឹ​កញា​ប់ជា​ពិសេស គឺ​ថ្ម​ទូរស័ព្ទ​តែ​ម្តង ។ ហេតុ​នេះ​ហើយ​ទស្សនា​វដ្តី ទូរស័ព្ទ សូម​លើក​យក​វិធី​ថែ​ទាំ និង​សាក​ថ្ម​ទូរស័ព្ទ​ឲ្យ​បាន​ត្រឹម​ត្រូវ​មក​ធ្វើ​ការ​ណែ​នាំដូ​ចខា​ងក្រោម ៖  

១. មុន​ដំបូង​នៅ​ពេល​ទើប​តែ​ទិញ​ទូរស័ព្ទ​មក​លោក​អ្នក​មិន​ចាំ​បាច់​សាក​ថ្ម ទាំង​យប់​ទាំង​ថ្ងៃ រហូត​ដល់​គ្រប់ ២៤​ម៉ោង នោះ​ទេ ។ គ្រាន់​តែ​សាក​ថ្ម​ឲ្យ​ពេញ គឺ​គ្រប់​គ្រាន់​ហើយ ព្រោះ​បើ​សាក​ថ្ម​ចោល​យូរ​ពេក វា​អាច​ធ្វើ​ឲ្យ​ថ្មឆា​ប់ខូ​ច​បាន ។  

​២. បន្ទាប់​មក​រាល់​ពេល​សាក​ថ្ម លោក​អ្នក​ត្រូវ​ពិនិត្យ​មើល​ថ្ម​ទូរស័ព្ទ​ជា​មុន​សិន ថា​តើ​វា​នៅ​ច្រើន ឬ​ក៏​តិច ហើយ​ប្រសិន​បើ​ថ្ម​នៅ​សល់​ច្រើន​គួរ​សម​លោក​អ្នក​មិន​គួរ​សាក​បន្ថែម​ឡើយ ព្រោះ​វាអា​ច​បណ្តាល​ឲ្យ​ថ្ម​ឆាប់​ខូច​បាន ។ ហេតុ​នេះ​គួរ​ទុក​ឲ្យ​ទូរស័ព្ទអ​ស់ថ្ម​សិន​ចាំ​សាក​ទើប​ជា​ការ​ល្អ ។  

៣. បន្ទាប់​មក​ទៀត នៅ​ពេល​សាក​ថ្ម លោក​អ្នក​គួរ​ដោត​ដុំ​សាក​ជា​មុន​សិន រួច​ចាំ​ដោត​ចូល​ទូរស័ព្ទ​ជា​ក្រោយ ព្រោះ​បើ​ដោត​ចូល​ទូរស័ព្ទ​មុន ហើយ​ទើប​ដោត​ប្រដាប់​សាក​ថ្ម​តាម​ក្រោយ​នោះ វា​អាច​ឲ្យ​ចរន្ត​អគ្គីស​នី​បុក​ខ្លាំង និង​បណ្តាល​ឲ្យ​ថ្ម​ឆាប់​ខូច​បាន ។



៤. ​ក្នុង​ករណី​មួយ​ទៀត លោក​អ្នក​គួរ​សាក​ថ្ម​ជា​មួយ​កុំព្យូទ័រ ឬ​កុំព្យូទ័រ​យួរ​ដៃ​វិញ ក៏​ជា​កា​រ​ល្អ​ដែរ ។ ដោយ​សារ​ចរន្ត​ភ្លើង​របស់វា​មាន​តុល្យ​ភាព​ជាង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ថ្ម​ទូរស័ព្ទ​មិន​ងាយ​ខូច ។  
0


​៥. ជាង​នេះ​ទៅ​ទៀត រាល់​ពេល​សាក​ថ្ម លោក​អ្នក​មិន​គួរ​ដាក់​វា​នៅ​ក្បែរ​លោហះ​ធាតុ ឬ​ឧបករណ៍​អគ្គីសនី​ផ្សេង​ៗ ដូច​ជា: ទូ​ទឹក​កក និង​ទូរទស្សន៍​ទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ចរន្ត​ប៉ះ​ទង្គិច​រួច​ធ្វើ​ឲ្យ​ទូរស័ព្ទ​ផ្ទុះ បាន ម្លោះ​ហើយ​លោក​អ្នក​គួរ​ប្រុង​ប្រយ័ត្ន​បន្តិច ។  

៦. ម្យ៉ាង​ទៀត​ពេល​ចេញ​ទៅ​ខាង​ក្រៅ ប្រសិន​បើ​ភ្លេច​យក​ប្រដាប់​សាក​ថ្ម​ទៅ​ជា​មួយ​ហើយ​ចាំ​បាច់​ត្រូវ​ខ្ចី ឆ្នាំ​ង​សាក​របស់​អ្នក​ផ្សេង​មក​ប្រើ​ប្រាស់​នោះ លោក​អ្នក​គួរ​ពិនិត្យ​វា​ឲ្យ​ច្បាស់​សិន ថា​ប្រដាប់​សាក​ថ្ម​នោះ ជាម៉ូ​ដែល​តែ​មួយ ដូច​នឹង​ទូរស័ព្ទ​របស់​លោក​អ្នក ឬ​អត់? រួច​មើល​បន្ថែម​ទៀត​ថា វា​អាច​ប្រើ​ប្រាស់​ជំនួស​ឲ្យ​ប្រដាប់​សាក​ថ្ម​របស់​លោក​អ្នក​បាន ឬ​ក៏​អត់​ជា​មុន​សិន ។ ដោយ​សារ​ពេល​ខ្លះ វា​អាច​ដោត​ចូល​បាន​តែ​អា​ច​ផ្ដល់​ផល​អាក្រក់​នៅ​ពេល​ក្រោយ និង​ធ្វើ​ឲ្យ​ថ្ម​ទូរស័ព្ទ​ឆាប់​ខូច​បាន ។  

​៧. ចុង​ក្រោយ​នៅពេ​ល​សាក​ថ្ម​ទូរស័ព្ទ​ពេញ​ហើយ លោក​អ្នក​ដក​ខ្សែ​ចេញ​ពី​ទូរស័ព្ទសិន ហើយ​ចាំ​ដ​ក​ឌុយ​ជា​ក្រោយ​ទើប​ជា​ការ​ល្អ ព្រោះ​ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​លោក​អ្នក​មាន​សុវត្ថិ​ភាព​ប្រាស​ចាក​ការ​ឆាប់ ខូច​ថ្ម ។

♦♦♦ ​វគ្គ​សិក្សា Computer Foundation តម្លៃ ៧០ ដុល្លា ចុចទីនេះ ដើម្បី​មើល Course Outline http://training.antkh.com/computer_fundamental.aspx

♦♦♦ សូម​ចូលរួម​ជាសមាជិក ANT Training Group  ដើម្បី​ទទួលបាន​ចំណេះដឹង​ប្រចាំ​ថ្ងៃ​ទាក់ទងនឹង​បច្ចេកវិទ្យា​

♦♦♦ ​សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/achievements/

SmileSmileSmile ​សម្រាប់​វគ្គ​បើកថ្មីៗ​ជា​រៀងរាល់​សប្តាហ៍សូមចូល​ទៅកាន់​ www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា