For Android device For iOS device

មិថុនា

តើយើងអាច​បង្កើត​មេរោគ​កុំព្យូទ័រ​ដោយវិធីណា ?

តើយើងអាច​បង្កើត​មេរោគ​កុំព្យូទ័រ​ដោយវិធីណា ? នេះជា​សំណួរ​ ​ដែល​តែងទទួលបានបើសិនជាលោកអ្នក​ធ្លាប់​ឆ្លងកាត់​ ការបង្រៀនលើមុខជំនាញ​បង្កើត​កម្មវិធី​កុំព្យូទ័រ​ (programming Language) ។ ជាការពិត​សម្រាប់​អ្នក​ដែល​មាន បទពិសោធន៍លើភាសា​បង្កើត​កម្មវិធី​កុំព្យូទ័រ​ដូចជា​  C, C++, C#, Perl, PHP ។ ល ។ វានឹង​អាច​ឲ្យ​អ្នក​សម្រេច​នូវ​បំណង​នេះបាន ប៉ុន្តែ​អ្វី​ដែល​អ្នកត្រូវគិត​បន្ថែម​ទៀតនោះគឺ តើអ្នកចង់​ឲ្យ​មេរោគ​នោះធ្វើអ្វី​សម្រាប់​អ្នក និងម៉ាស៊ីនមាន​ប្រព័ន្ធ​ប្រតិបត្តិការណ៍ ណាមួយ​​ដែល​ជាគោលដៅនៃ​មេរោគ​នោះវាយប្រហារ? កន្លងមក យើងបានសង្កេតឃើញ​បំណង​ នៃការ​បង្កើត​​មេរោគ​​កុំព្យូទ័រ​អាចស្ថិត​ក្នុង​បំណង​ដូច​ខាងក្រោម​៖

.​  ដើម្បី​ត្រួត​ពិនិត្យ និងឃ្លាំមើល​កុំព្យូទ័រ​ក្នុង​គោល​បំណង​អ្វីមួយ ឬ​ឲ្យ​វាអនុវត្តន៍​ការងារ​ណាមួយ​

គេអាច​បង្កើត​មេរោគ​ប្រភេទ​នេះ ​សម្រាប់​ហេតុផលត្រឹមត្រូវតែមួយគត់ គឺតាមដានការលួច​ប្រើ​កម្មវិធី​របស់គេដោយ​គ្មាន​ការ​អនុញ្ញាត​ិ ផ្សេងពីនេះ​វានឹង​ស្ថិត​ក្នុង​បំណង​បំផ្លាញ ។ មេរោគ​ប្រភេទ​នេះភាគ​ច្រើន​ជា​ប្រភេទ​ Trojan ​ដែល​វាបង្កប់ខ្លួន​តាមរយៈ​កម្មវិធី​ផ្សេងៗ​ ហេតុដូច្នេះហើយយើងត្រូវមានការប្រុងប្រយ័ត្នរាល់ការ download ​កម្មវិធី​ពីប្រភព​ដែល​មិនមែនជាម្ចាស់ដើមនៃ​កម្មវិធី​នោះ ។

.​  ដើម្បី​បោកយកលុយ

គេអាច​បង្កើត​វាជា​លក្ខណៈ​ tools ឬ​ spyware ​ដែល​អាច download ​ប្រើ​ដោយសេរី មិនចាំបាច់ទិញ វាបន្លំខ្លួន​ក្នុង​រូបភាព​ជា spyware ​សម្រាប់​ការ​ការពារ​ និងត្រួត​ពិនិត្យ​មេរោគ​ដែល​មាន​ក្នុង​កុំព្យូទ័រ​ បន្ទាប់ពីយើងបាន setup និង​ប្រើ ដើម្បី​ scan រក​មេរោគ​ជាចុង​បញ្ចប់​ ​វានឹង​បង្ហាញ​ព័ត៌មាន​ថាម៉ាស៊ីន​កុំព្យូទ័រ​នោះមាន​មេរោគ​ ទោះបីជា​កុំព្យូទ័រ​យើងពុំមាន​មេរោគ​អ្វី​ក៏​ដោយ ហើយ​វានឹង​តម្រូវ​ឲ្យ​យើងបង់លុយតាម online ដើម្បី​ទទួលបានការ​សម្លាប់​មេរោគ​នោះ ។

​សម្រាប់​លួចយក​ព័ត៌មាន​

​មេរោគ​ប្រភេទ​នេះវាអាចដឹងបាន ​នូវ​ការ​ផ្ញើ​ចេញ ឬ​ចូល នៃ​ទិន្នន័យ​កុំព្យូទ័រ​របស់​លោកអ្នក​ដែល​ភាគ​ច្រើន​វា​ប្រើ​ប្រាស់​ keylogging ដើម្បី​លួចយករាល់ការ​បញ្ចូល​ទិន្នន័យ​ដែល​បាន​បញ្ចូល​ដូចជា​ លេខកូដ​សម្ងាត់​ email ​ព័ត៌មាន​ធនាគារ លេខកូដប័ណ្ណ ​ឥណទាន​ ការសន្ទនា​តាមរយៈ​កម្មវិធី​ chart ផ្សេងៗ​រួច​វានឹង​ផ្ញើ​ទៅកាន់​អ្នក​បង្កើត​មេរោគ​នោះ ។

ចង់​បង្ហាញ​ពី​សមត្ថភាព​របស់ខ្លួន

វាគឺជា​មេរោគ​ ​ដែល​បង្កើត​ឡើង ដោយ​គ្រាន់តែ​បង្ហាញ​ពី​សមត្ថភាព​របស់អ្នក​ programmer ​ណាមួយ​​សម្រាប់​ព្រមាន ឬ​ចង់​ឲ្យ​ម្ចាស់ software ​ណាមួយ​ដឹងថា ​កម្មវិធី​របស់ខ្លួន​ត្រូវបាន​គេអាច​បំបែក​បាន ។ យើង​រម្លឹក​ឡើងវិញ ​នូវ​មេរោគ​ប្រភេទ​នេះកាលពីខែសីហា ​ឆ្នាំ​២០០៣ គឺ​មេរោគ​ MS.Blaster ឬ​ហៅថាAka Lovesan ​ដែល​បានវាយប្រហា​កុំព្យូទ័រ​រាប់សែនគ្រឿង ដោយវាបានបង្កប់​នូវ​ messages ចំនួន២ គឺ Ï just want to say LOVE YOU SAN! ! ” និង “billy gates why do you make this possible? Stop making money and fix your software! ! ” ហើយ​វានឹង​ធ្វើ​ឲ្យ​កុំព្យូទ័រ​ដែល​ប្រើ​ប្រាស់​ Microsoft Windows ​ធ្វើការ​ restart ក្រោយពីម៉ាស៊ីនបើកបាន 60 ​វិនាទី ។

ធ្វើ​ឲ្យ​គាំង​កុំព្យូទ័រ​ ឬ​ Network

វាជា​ប្រភេទ​មេរោគ​ដ៏សាហាវ ​ដែល​ព្យាយាមធ្វើ​ឲ្យ​ប្រព័ន្ធ​ Network ឬ​ ​កុំព្យូទ័រ​មិនអាច​ដំណើរ​ការ​បាន ដោយវាមាន​លទ្ធភាព​នឹងកែប្រែ Master Boot Record (MBR) របស់​កុំព្យូទ័រ​នោះ ។

​ខាងលើ​នេះគឺជា​ប្រភេទ​បំណង នៃការ​បង្កើត​មេរោគ​កុំព្យូទ័រ​ដែល​អ្នកអាច​បង្កើត​បាន ​ក៏ ប៉ុន្តែ​យើង​ក៏​មិនត្រូវបំភ្លេច​នូវ លទ្ធផល​ចុងក្រោយ​គឺ ​លោកអ្នក​ដែល​ជាម្ចាស់​មេរោគ​ប្រហែលជាបានត្រឹមតែល្បី ក្នុង​ភាពលាក់ខ្លួន និងជួនជាសំណាងល្ អបានដេក​ក្នុង​គុកមានអ្នកយាម​ទៀតផង​ វាគួតែ​បញ្ឈប់​គំនិតចង់ល្បីតាមវិធីនេះ ដោយបែរមករកការ​បង្កើត​អ្វី​ដែល​មានប្រយោជន៍​សម្រាប់​មនុស្ស​ទូទៅ​ហើយ​ឲ្យ​គេ​ប្រើ​ប្រាស់​ដោយសេរីនោះ ប្រហែលជាវិធីល្អមួយ​ដែល​​ខាងលើ​គឺជា​ប្រភេទ​បំណង​ នៃការ​បង្កើត​មេរោគ​ដែល​អ្នកអាចធ្វើបាន ។

♦ ដកស្រង់ចេញពីអត្ថបទ​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ១៨ ប្រចាំខែកញ្ញា ឆ្នាំ ២០១០

♦♦♦ សូម​ចូលរួម​ជាសមាជិក ANT Training Group  ដើម្បី​ទទួលបាន​ចំណេះដឹង​ប្រចាំ​ថ្ងៃ​ទាក់ទងនឹង​បច្ចេកវិទ្យា​

♦♦♦ ​សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/achievements/

SmileSmileSmile ​សម្រាប់​វគ្គ​បើកថ្មីៗ​ជា​រៀងរាល់​សប្តាហ៍សូមចូល​ទៅកាន់​ www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា