For Android device For iOS device

មិថុនា

បិតា JavaScript គឺ Brendan Eich

♦ កែ​សម្រួល​អត្ថបទឡើងវិញនៅខែ កញ្ញា ឆ្នាំ ២០២២ ដោយលោក ជិន សុវណ្ណមិនា

លោក Brendan Eich ​តួនាទី​ជា Chief Technology Officer (CTO)  នៅ​ក្នុង​ក្រុមហ៊ុន​ Mozilla Corporation

→ http:// weblogs.mozillazine.org/roadmap

Blog និយាយ​ផ្លូវ​ឆ្ពោះទៅអនាគតនៃ JavaScript និង Mozilla Corporation

លោក Brendan Eich កើតនៅ​ឆ្នាំ​ ១៩៦១ ​ក្នុង​រដ្ឋ Sunnyvale California គាត់គឺជាអ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​ និងជាអ្នក​បង្កើត ភាសា​កម្មវិធី​ JavaScript ​ផងដែរ ។ ម្យ៉ាង​ទៀតគាត់គឺជា Chief Technology Officer នៅ​ក្នុង​ក្រុមហ៊ុន​ Mozilla Corporation

តើ JavaScript ជាអ្វី ?

JavaScript គឺជាភាសា Script ​ប្រើ​ជាមួយគេហទំព័រវេបសាយ (Web Page - Frontend) ​ដែល​អាចចាប់យកធាតុ (HTML Element) មក​ធ្វើការ​កែប្រែ ឬ​បន្ថែម​សកម្មភាព (Event Handling) ដល់ធាតុទាំងនេះបាន ហើយ​បច្ចុប្បន្ន​នេះ JavaScript ​ក៏​បាន​ប្រើ​ប្រាស់​ជាមួយ​ផ្នែក​ផ្សេងទៀត​ក្រៅពី Frontend ​ដូចជា​ផ្នែក Backend (Server Side) ជាមួយ NodeJS ​ផងដែរ ។ JavaScript ជាភាសាមួយ​ដែល​អាច​ប្រើ​ក្នុង​ទម្រង់​ជា Client-side JavaScript ហើយអ្នកអាច​ប្រើ​វា ដើម្បី​បង្កើត​ជា dynamic websites បាន ។  

​លោកអ្នក​អាចចូល​ទៅកាន់​គេហទំព័រ JavaScript របស់​ក្រុមហ៊ុន​ Mozilla ​សម្រាប់​ស្វែងយល់​លម្អិត​ពី JavaScript ​តាមរយៈ​អាស័យដ្ឋាន https://developer.mozilla.org/en/JavaScript

ហេតុអ្វីបានជា Brendan Eich ដាក់​ឈ្មោះ​ភាសា​កម្មវិធី​នេះថា “JavaScript” ?

Brendan Eich ​ធ្វើការ​នៅ​ក្នុង​ហ៊ុន Netscape គឺជាអ្នក​ដែល​បាន​បង្កើត​ភាសា JavaScript ។ ដំបូងភាសា​កម្មវិធី​នេះមិនមាន ឈ្មោះ​ថា JavaScript នោះទេគឺមាន​ឈ្មោះ​ថា Mocha ហើយ​បន្ទាប់មក​ទៀតវា​ក៏​បានប្តូរ​ឈ្មោះ​ថាជា JavaScript ពី​ព្រោះ​តែ​ក្រុមហ៊ុន​ Netscape បាន​បញ្ចូល​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ធ្វើការ​ support នឹងភាសា Java ​ដែល​មាននៅ​ក្នុង​​កម្មវិធី​ Netscape Navigator web browser ហើយម្យ៉ាង​ទៀត ដើម្បី​ឲ្យ​ភាសានេះឆាប់មានការចាប់អារម្មណ៍ ពីសំណាក់អ្នក​ប្រើ​ប្រាស់​ដោយសារ​តែវាជាភាសា web programming ថ្មី ។  JavaScript ​ត្រូវបាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដំបូងគេនៅ​ក្នុង​កម្មវិធី​ Netscape browser version 2.0B3 ​ក្នុង​ខែ ធ្នូ ​ឆ្នាំ​ ១៩៩៥ ​បន្ទាប់មក​នៅ​ក្នុង​ Internet Explorer 3.0 នៅខែ សីហា ​ឆ្នាំ​១៩៩៦ ។

​ប្រវត្តិ​ការ​សិក្សា​

Brendan Eich ទទួលបាន bachelor’s degree ​ផ្នែក​គណិតវិទ្យា​ និងវិទ្យាសាស្រ្ត​ព័ត៌មាន​វិទ្យា ពី​សាកលវិទ្យាល័យ​ Santa Clara 

Brendan Eich ទទួលបាន master’s degree ពី​សាកលវិទ្យាល័យ​ Illinois នៅ Urbana Champaign នៅ​ឆ្នាំ​ ១៩៨៦ ។

​ប្រវត្តិ​ការងារ​

លោក Brendan Eich ចាប់ផ្តើមអាជីព​ការងារ​ដំបូងរបស់គាត់នៅ​ក្នុង​ក្រុមហ៊ុន​ Silicon Graphics អស់​រយៈពេល​  ​ឆ្នាំ​ក្នុង​មុខងារជា Operating System និង Network Code ។ បន្ទាប់មកលោក Brendan Eich បាន​ធ្វើការ​នៅ MicroUnity systems Engineering អស់​រយៈពេល​  ​ឆ្នាំ​ក្នុង​មុខងារជា microkernel និង DSP code និងជាអ្នក​បង្កើត​ដំបូងគេលើ MIPS R4000 port នៃ GCC

លោក Brendan Eich ​ត្រូវបាន​ស្គាល់​ថាជាបុគ្គលិកឆ្នើម​ក្នុង​ក្រុមហ៊ុន​

Netscape និង Mozilla គាត់ចាប់ផ្តើម​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ Netscape Communications Corporation ។

- នៅខែមេសា ​ឆ្នាំ​ ១៩៩៥ មុខងា​រ​បង្កើត​ JavaScript ​សម្រាប់​ Netscape Navigator web browser ។ បន្ទាប់មក​គាត់បានជួយ​បង្កើត​ Mozilla.org នៅដើម​ឆ្នាំ​ ១៩៩៨ ​ដែល​ជួយ​ក្នុង​មុខងារជា Chief Architect ។ នៅពេល​ American Online (AOL)  បិទ Netscape browser unit នៅខែ កក្កដា ​ឆ្នាំ​ ២០០៣ លោក Brendan Eich បានជួយ​ធ្វើការ​ជា Mozilla Foundation

- នៅខែ សីហា ​ឆ្នាំ​២០០៥ ​បន្ទាប់ពី​ជួយ​ធ្វើការ​ក្នុង​មុខងារជា Lead Technologist និងជាសមាជិកនៃ Board of Directors របស់ Mozilla Foundation រួចមកលោក Brendan Eich ​ក៏​បានក្លាយជា Chief Technology Officer (CTO)  នៃ​ក្រុមហ៊ុន​ Mozilla Corporation

- នៅ​ថ្ងៃ​ទី 24 ខែមីនា ឆ្នាំ 2014 Mozilla បាន​ធ្វើការ​សម្រេច​ចិត្តតែងតាំង Eich ជានាយកប្រតិបត្តិ (CEO) របស់​ក្រុមហ៊ុន Mozilla Corporation  

 នៅ​ថ្ងៃ​ទី ០៣ ខែ មេសា ឆ្នាំ ២០១៤ លោក Eich បានលាឈប់ពីតំណែងជានាយកប្រតិបត្តិ និងបានលាលែងពីការ​ធ្វើការ​នៅ​ក្រុមហ៊ុន Mozilla ។ ក្នុង​កំណត់​ហេតុបណ្ដាញ​ផ្ទាល់​ខ្លួនរបស់លោក Eich បានផ្សាយថា “នៅ​បច្ចុប្បន្ន​នេះ​ខ្ញុំ​មិនអាច​ក្លាយជាអ្នកដឹកនាំ​ដែល​មានឥទ្ធិពលបានទេ” ។

បន្ទាប់លោក​ Eich បានក្លាយជានាយកប្រតិបត្តិនៃ​កម្មវិធី Brave Software ​ដែល​ជា​ក្រុមហ៊ុន​ Internet Browser Platform ដែល​បានរៃអង្គាសប្រាក់បាន 2.5 លានដុល្លារ​ក្នុង​ការ​ផ្ដល់​មូលនិធិដំបូងពីវិនិយោគិន Angel 

នៅ​កម្មវិធី Brave, លោក Eich បានសហការ​បង្កើត Basic Attention Token (BAT) ​ដែល​ជារូបិយប័ណ្ណគ្រីបតូ​ដែល​ត្រូវបាន​រចនាឡើង​សម្រាប់​ប្រើ​នៅ​ក្នុង​កម្មវិធី​រុករក Brave BAT បានចាប់ផ្តើម ICO របស់ខ្លួននៅ​ថ្ងៃ​ទី 31 ខែឧសភា ឆ្នាំ 2017 ហើយបានរៃអង្គាសប្រាក់បាន 35 លានដុល្លារ ។

♻️ ​សម្រាប់​លោកអ្នក​ដែល​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Windows សូម​ចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter

📲 ​សម្រាប់​លោកអ្នក​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Android https://bit.ly/3qhYCJf

វគ្គ JavaScript+JQuery តម្លៃ ៧០ដុល្លា http://training.antkh.com/javascript.aspx

​♦ ​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖  លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា