ឧសភា
ប្រវត្តិជើងខ្លាំងនៃអ្នកបង្កើតភាសា C
Dinnis Ritchie ដែលមានឈ្មោះពេញជា Dennis MacAlistair Ritchie ឬត្រូវបានហៅថា dmr ដែលជាឈ្មោះហៅក្រៅ និង ជាឈ្មោះប្រើប្រាស់ក្នុង email address នៅកន្លែងធ្វើការរបស់គាត់ ។ Dennis Ritchie កើតនៅថ្ងៃទី៩ ខែកញ្ញា ១៩៤១ នៅ Bronxville ក្រុង New York គាត់បានទទួលបរិញ្ញាប័ត្រខាងរូបវិទ្យា និង គណិតវិទ្យា ពីសាកលវិទ្យាល័យ Harvard ។
ចាប់ពីឆ្នាំ ១៩៦៧ គាត់បានបម្រើការងារនៅមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្ដកុំព្យូទ័រក្នុងមន្ទីពិសោធន៍ដែលមានឈ្មោះថា Bell Labs ។
Dennis Ritchie គឺជាអ្នកវិទ្យាសាស្រ្ដផ្នែកកុំព្យូទ័រដ៏កំពូលម្នាក់របស់ជនជាតិអាមេរិកាំង ។ នៅលើពិភពលោកបានទទួលស្គាល់ គាត់ថាជាអ្នកប្រាជ្ញបង្កើតភាសា C (កំឡុងឆ្នាំ១៩៧៨ ជាមួយលោក Brian Kernighan) ដែលជាភាសាសរសេរកម្មវិធីជាមូលដ្ឋាន មួយសម្រាប់កុំព្យូទ័រលើសពីនេះគាត់ក៏ជាអ្នកពូកែសម្រាប់ភាសាកម្មវិធីផ្សេងៗទៀតព្រមទាំងប្រព័ន្ធប្រតិបត្តិការ UNIX និង Multics ផងដែរ ។
*** វគ្គសិក្សា C/C++ តម្លៃ ៥៩ដុល្លាសិក្សារយៈពេល ៥៥ ទៅ ៦០ម៉ោង → http://training.antkh.com/c_cpp.aspx
♦ តួនាទី និង កិត្តិយស
Dennis MacAlistair Ritchie បានទទួលរង្វាន់ប្រចាំឆ្នាំពីសមាគមកុំព្យូទ័រ (Turing Award) ក្នុងឆ្នាំ១៩៨៣ ទៅលើការបង្រៀនទ្រឹស្ដីទាក់ទងទៅនឹង ”Reflections on Software Research” និងបង្កើតទ្រឹស្ដី GOS (Generic Operating System) ដែលអនុវត្តន៍ដោយប្រព័ន្ធប្រតិបត្តិការ UNIX ។ ឆ្នាំ ១៩៩៩ បានទទួលមេដាយថ្នាក់ជាតិផ្នែកបច្ចេកវិទ្យា របស់អាមេរិកាំងដែលប្រគល់ដោយលោកប្រធានាធិបតី Clinton ក្នុងរជ្ជកាលនោះវាជាមេដាយដែលបានមក ពីការខិតខំរបស់លោកក្នុងការអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការ UNIX ដែលធ្វើការជាមួយនឹងភាសា C ជាហេតុធ្វើឲ្យមានភាពប្រសើរឡើងនៃការប្រើប្រាស់ Hardwar និង Software ក្នុងមុខងារប្រព័ន្ធ Computer Network ធ្វើឲ្យអាមេរិកាំងឈានមុខគេក្នុងយុគសម័យព័ត៌មានវិទ្យា ។
ឆ្នាំ២០០៧ លោក Dennis Ritchie បានចូលនិវត្តន៍ ក្នុងពេលដែលគាត់កំពុងជាប្រធានផ្នែក Lucent Technology System Software ។
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា