For Android device For iOS device

ឧសភា

ហេតុអ្វីបានជាគេពូកែ ?

♦ អត្ថាធិប្បាយ៖ អតីតនាយក​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT សំ.កក្កដា

នេះជា​សំណួរ​ដែល​ខ្ញុំ​ធ្លាប់​សួរខ្លួនឯង ហើយ​ក៏​ប្រហែលជា​លោកអ្នក​ធ្លាប់​ឆ្ងល់អំពី​បញ្ហា​នេះដែរ​ក៏​មិនដឹង ។  វាអាចនឹងជាធម្មជាតិ នៃមនុស្ស​នៅពេល​ដែល​គេចាប់ផ្តើមអស់​សង្ឃឹម​អំពី​បញ្ហា​អ្វីមួយ ប្រាកដណាស់នឹងមាន​សំណួរ​ជា​ច្រើន​ចោទសួរអំពីខ្លួនឯង ហើយ​ក៏​មានអ្នក​ខ្លះ​ពុំបាន រិះរកចំឡើយ ឬ​មធ្យោបាយ ឬ​ក៏​សិក្សា​អំពីគេនោះទេ ​ក្នុង​ការឆ្លើយទៅនឹង​សំណួរ​ដែល​ខ្លួនឯងបានចោទសួរ ។

ពេលនោះការអស់​សង្ឃឹម នឹងកើតមានកាន់តែខ្លាំង រហូត​ដល់យើងអាច​សម្រេច​ចិត្តធ្វើអត្តឃាតខ្លួនឯង ​ដែល​ជាអំពើ ព្រះមិនអភ័យទោស​ឲ្យ​, ចំពោះអ្នក​សិក្សា​នឹងធ្វើ​ឲ្យ​អស់​សង្ឃឹម​ ​រហូត​ដល់បោះបង់ការ ​សិក្សា​ចោល ឬ​ឈប់រៀនមុខវិជ្ជានោះ, ចំពោះប្តី​ប្រពន្ធ​នឹងនាំ​ឲ្យ​មានការលែង លះ, ចំពោះឪពុកម្តាយអាច នឹងនាំ​ឲ្យ​រត់ចេញពីផ្ទះ ។  ​ទាំងអស់​ខាងលើ​វាជាកំហុស ឬ​ក៏​ជាភាពឆោតល្ងង់​ដែល​យើងពុំចេះដោះស្រាយ​បញ្ហា​ ​គ្មាន​អ្វី​ដែល​ធ្វើ ​ឲ្យ​មនុស្សទ័លច្រកនោះទេ ប៉ុន្តែ​មនុស្ស ខ្លួនឯង​ដែល​ធ្វើ​ឲ្យ​បញ្ហា​ក្លាយជាភាពទ័លច្រក ។ មនុស្សជាអ្នក​បង្កើត​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​លោក រួមទាំងវិទ្យាសាស្រ្ត​កុំព្យូទ័រ​ផងដែរ ។

ប៉ុន្តែ​អ្វី​សម្រាប់​ពេលនេះ​ដែល​ខ្ញុំ​ចង់អត្ថាធិប្បាយគឺ ឆ្លើយទៅនឹង​សំណួរ​ថាតើ ហេតុអ្វីបានជាគេពូកែ” 

♥ រាល់ Robots ដែល​ក្រុម RoBoat កម្ពុជា​យើងបាន​ចូលរួម​គឺសុទ្ទតែបាន បំពាក់​នូវ​បច្ចេកវិទ្យា AI ផងដែរ ។ សំណាងល្អកើតមានដល់ក្រុម​កម្ពុជា​យើង គឺក្រុម RoBoat 🇰🇭 ♥

♥ កម្មវិធី​ប្រកួតរ៉ូបូតអូឡាំព្យាដ WRO 2023 ប្រព្រឹត្តទៅពី​ថ្ងៃ​ទី ០៧ ដល់ ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែល​មាន 451 ក្រុម (កម្ពុជា​មានតែ១ក្រុម) មកពី 77 ប្រទេស​នៅទីក្រុង Panama នៃ​ប្រទេស​ប៉ាណាម៉ា ពិតជាមានមោទកភាព​ដែល​ក្រុម Roboat កម្ពុជា​ទទួលបានពាន "Best Start-Up Idea Award "

♥ វីឌីអូ​ក្រុម Roboat កម្ពុជា​ទទួលបានពាន "Best Start-Up idea AWard " https://www.facebook.com/sam.kakada/videos/

♥ វីឌីអូ​ទិដ្ឋភាព​ក្នុង​ការប្រកួតរ៉ូបូតអូឡាំព្យាដ WRO 2023 Panama (កម្ពុជា​នៅនាទី 1:56/3.29)  

គួរ​រម្លឹក​ផងដែរ​ថាកាលពី 📆 ថ្ងៃ​ទី ១៧ ដល់ ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុមប្អូនៗ​ សំ វឌ្ឍនៈ ស្រេង ឆាយលី និង គង់ ប៊ុនថុង តំណាង​ឲ្យ​ប្រទេស​កម្ពុជា បានទៅ​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​អន្តរជាតិ ដែល​មាន 365 ក្រុម (កម្ពុជា​មានតែ 1 ក្រុម)  ​មកពី​ 73 ប្រទេស​  នៃ​កម្មវិធី​ប្រកួតរ៉ូបូតអូឡាំព្យាដ​ឆ្នាំ ២០២២ (World Robot Olympiad 2022) ដែល​ប្រព្រឹត្តទៅនៅទីក្រុង Dortmund ប្រទេស​អាឡឺម៉ង់

សំ វឌ្ឍនៈ បានកាន់ទង់ជ័យតំណាង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ១ មុនការប្រកួត នៅនាទី (47:18 / 1:18:05)  WRO International Final 2022 | Day 1

 គ្រប់​យ៉ាង​មិនមែនកើតឡើងដោយចៃដន្យ ឬ​សំណាងនោះទេ

→ សំ វឌ្ឍនៈ និង គង់ ប៊ុនថុង ​ធ្លាប់​ជាអតីតសិស្ស​សិក្សា​នៅ ​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT តាំងពី​ឆ្នាំ ២០១៨ ដូច​គ្នា (កាលនោះ​ពួកគេ​អាយុប្រហែល ១៣​ឆ្នាំ)

→ សំ វឌ្ឍនៈ ​ធ្លាប់​សិក្សា​មុខវិជ្ផា C/C++, C# & HTML+HTML5&CSS http://training.antkh.com/students/?s=3666

→ គង់ ប៊ុនថុង  ​ធ្លាប់​សិក្សា​មុខវិជ្ផា C/C++ & HTML+HTML5&CSS http://training.antkh.com/students/?s=3478

ដោយចៃដន្យអ្នកទាំង២បានចូលរៀននៅ AUPP High School Foxcroft Academy ជាមួយ​គ្នា​គួបផ្សំ AUPP មាន​កម្មវិធី​សិក្សា​ល្អៗ និងការយកចិត្តទុកដាក់ពីគ្រូនៅទីនោះ នៅ​ថ្នាក់​ទី ១១ វឌ្ឍនៈ ប៊ុនថុង និងមិត្តភក្តិម្នាក់ទៀត មាន​បំណង​ចង់​បង្កើត Robot ដើម្បី​ប្រកួតប្រជែងនៅ​ក្នុង​សាលានិង​ថ្នាក់​ជាតិតាមលំដាប់លំដោយ ។

​លោកអ្នក​និងប្អូនៗ​ជាអ្នក​សិក្សា​ជាទីរាប់អាន មនុស្សគ្រប់​គ្នា​សុទ្ធសឹងតែពូកែដូច​គ្នា​ ​គ្រាន់តែ​លក្ខណៈ​​ប្រភេទ​  ឬ​ជំនាញនៃការពូកែមានភាព ខុស​គ្នា​តែប៉ុណ្ណោះ នេះជាធាតុចំបងរបស់មនុស្ស និងមានពីធម្មជាតិ ​ខ្ញុំ​អាចលើកឧទាហរណ៍​ “មនុស្សម្នាក់ពូកែដេកនិងដេក​ច្រើន​” ​ដែល​គ្រប់​គ្នា​អាចថាគាត់ជាមនុស្សខ្ជិល ​ក៏ ប៉ុន្តែ​នេះ​មកពី​អ្នក​មិនអាច​ធ្វើដូចគាត់ នេះហើយ​ដែល​ខ្ញុំ​ចង់ថាគ្រប់​គ្នា​សុទ្ធសឹងជាអ្នកពូកែ ។

​សម្រាប់​ការរៀនហេតុអ្វីបានអ្នក​ខ្លះ​រៀនពូកែ តើគេបានបរិភោគអាហារល្អរាល់​ថ្ងៃ ឬ​យ៉ាង​ណា​ចម្លើយ​សម្រាប់​ខ្ញុំ​គឺទេ ការពូកែរបស់មនុស្សវា មិន​អាស្រ័យ​ទាំងស្រុងលើការបរិភោគនោះទេ វាអាចជាកត្តាធម្មជាតិ  ឬ​ ទេពកោសល្យរបស់គេ​ផងដែរ ។   ប៉ុន្តែ​អ្នកត្រូវចាំថាការព្យាយាម និងការតស៊ូអត់ធ្មត់នោះទេជាកត្តាចាំបាច់​បំផុត​ ហើយភាពទាំងនេះអាចកើតមានបានចាំបាច់ ត្រូវមានការតាំងចិត្ត​ខ្ពស់​និងមហិច្ឆតា ចំពោះគោលដៅ​ដែល​ត្រូវតែទទួលបានអ្នកត្រូវ​កំណត់​គោលដៅជីវិត​របស់អ្នក ក្រោយ​បញ្ចប់​ការរៀនអ្នកត្រូវចាត់ទុកមុខវិជ្ជា​ដែល​កំពុង​រៀនថា​គ្មាន​អ្វីពិបាកអ្នកត្រូវឧស្សាហ៍​ធ្វើកិច្ចការ ឬ​អានអ្វី​ដែល អ្នកពុំទាន់យល់​ឲ្យ​បានជា​ច្រើន​ដង​រហូត​ដល់ផ្សាំនឹង ខួក្បាល​របស់អ្នក​វាជាអំពើអាក្រក់​បំផុត​ពេល​ដែល​អ្នកបោះបង់ការអាន ឬ​អនុវត្តន៍​អ្វី​ដែល​អ្នកយល់ថា សាំញាំ, “អ្នកត្រូវចាំថាការអាន និង ការស្រាវជាវ គឺជាបទពិសោធន៍​ដ៏ល្អ​បំផុត​ដែល​អ្នកអាចទទួលបាន និងឈានទៅរកភាពជាអ្នកពូកែ” 

​សង្ឃឹម​ថា​លោកអ្នក​នឹងអធ្យាស្រ័យបើសិនជាទស្សនៈ  ឬ​យោបល់របស់​ខ្ញុំ​ខាងលើ​មាន​ចំណុច​ណាមួយ​មិនត្រឹមត្រូវ ៕



→ ​សម្រាប់​សិស្សនិងអតីតសិស្ស​ដែល​សិក្សា​នៅអាន-ANT សូមចូល​ទៅកាន់​ http://training.antkh.com/students/photo_board.aspx

​សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/achievements/

♦ កម្មវិធី ANTLearner បង្កើត​ឡើង​ក្នុង​គោល​បំណង​ចែក​រំលែក​ចំណេះដឹង​ទាក់ទងនឹង​បច្ចេកវិទ្យា​ដល់មហាជន​ទូទៅ និង​ផ្ដល់​អាទិភាព​ពិសេស​ដល់ប្អូនៗ​ទាំងឡាយ​ដែល​ជាសិស្សបាន​សិក្សា​វគ្គ​ជំនាញ​បច្ចេកវិទ្យា​កុំព្យូទ័រ​ជាមួយអាន-ANT 

♻️ សម្រាប់​លោកអ្នក​ដែល​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Windows សូម​ចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter
📲 សម្រាប់​លោកអ្នក​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Android https://bit.ly/3qhYCJf

 

 

 

 

. ​សម្រាប់​លោកអ្នក​ដែល​ចង់បានអត្ថបទ ចំណេះដឹង ឬ​វគ្គ​សិក្សា​បើកថ្មីៗ​នៅអាន-ANT សូមចុច Like លើ Page

https://www.facebook.com/ant.com.kh & https://www.facebook.com/anttrainning

. ​ប្រសិនបើ​លោកអ្នក​ចង់តាមដាន ឬ​មានចម្ងល់​ទាក់ទងនឹង​កម្មវិធី ANTLearner ឬ​កម្មវិធី​ជា​ច្រើន​ទៀត​បង្កើត​ដោយអាន-ANT សូមចុច Like https://www.facebook.com/ANTTechnologyTrainingCenter/?modal=admin_todo_tour

. ​ប្រសិនបើ​លោកអ្នក​មាន​បំណង​ចែករំលែង​ចំណេះដឹង IT ដល់សមាជិក​ដទៃ​សូមចូល​ទៅកាន់ Group https://www.facebook.com/groups/ANTTrGroup/

. ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​សំណួរ​ផ្សេងៗ​សូម​ផ្ញើ​សារចូល Facebook : https://www.facebook.com/anttrainning

  ☎️ លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒ទីតាំង​ #86B ​ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

 

 

 

 

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា