For Android device For iOS device

ឧសភា

tech-review: អ្វី​ដែល​ត្រូវ​មាន​សម្រាប់​អ្នក​សរសេរ​កម្មវិធី​ដ៏ពូកែមួយ ?

ដកស្រង់ចេញពី → https://web.facebook.com/sam.kakada

វាប្រហែលជាចាកប្រធានបទ​សម្រាប់​ទំព័រវិភាគ​បច្ចេកវិទ្យា ដែល​ខ្ញុំ​តែងតែលើកយកពីគុណសម្បត្តិ និង គុណវិបត្តិ នៃ​បច្ចេកវិទ្យា​ដែល កំពុង​អនុវត្តន៍ និងកើតមាន​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និងទូរគមនាគមន៍ ។ ក៏ ប៉ុន្តែ​អត្ថបទនេះវា​ក៏​នឹងជា​តម្លៃ​មួយ​សម្រាប់​ឲ្យ​ប្អូនៗ ដែល​ជា អ្នក​សិក្សា និងមាន​បំណង​សិក្សា ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ឯកទេសជាវិស្វករ​ផ្នែក​សរសេរ​កម្មវិធី​យកទៅពិចារណា និងគិតឡើងវិញ អំពី​លក្ខណៈ​សម្បត្តិ​ដែល​ខ្លួនមានមុននឹង​សម្រេច​ចិត្តថាខ្លួននឹងរៀនជំនាញនេះ ដើម្បី​កុំ​ឲ្យ​ខាតបង់ពេលវេលា និងមានការអស់​សង្ឃឹម​នោះ ។

វា​ស្ទើរតែ​គ្រប់​ឆ្នាំ​នៃការបង្រៀនរបស់​ខ្ញុំ​តែងបាន​ឮ​សំណួរ​ដ​ដែល​ៗ​ថាតើ ធ្វើ​យ៉ាង​ដូចម្តេចទើបក្លាយជាអ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​ដ៏ពូកែម្នាក់បាន? ហើយត្រូវរៀនដូចម្តេចទើបពូកែខាង​កុំព្យូទ័រ​?  ។  ​ចម្លើយ​វាប្រហែលជាអាចត្រូវឆ្លើយតាមការយល់ឃើញ​របស់អ្នក ប៉ុន្តែ​សម្រាប់​ទស្សនៈ ខ្ញុំ វិធាន និងទស្សនៈ​សម្រាប់​អនុវត្តន៍ ដើម្បី​ឲ្យ​ក្លាយជាអ្នកល្បីនិងពូកែ​ក្នុង​ភាពជាអ្នក​សរសេរ​កម្មវិធី​នោះ វាមិនប្រាកដថានឹង សម្រេច​បំណង​បានឡើយ បើសិនជាវាមិនដូច្នេះប្រហែលគ្រប់ៗ​គ្នា នឹងក្លាយជាអ្នកល្បី ព្រោះ​នរណា​ក៏​ចង់បានកិត្តិយសថា​ខ្លួនជាអ្នកពូកែដែរ ។

ជាការពិតណាស់ភាពល្បី និងពូកែ​វានឹង​មិនអាច​កើតមានបានឡើយ​សម្រាប់​មនុស្សខ្ជឹល មនុស្សអសកម្ម មនុស្សខ្វះការអត់ធ្មត់ និង ការតស៊ូ ព្រមទាំង​គ្មាន​គំនិតអភិវឌ្ឍន៍​នោះទេ ។ ហើយ​ក៏​មានទស្សនៈ​ខ្លះ​ដែល​នឹងធ្វើ​ឲ្យ​ខ្លួន ឬ​អ្នកក្រោមបង្គាប់ខ្លួន ក៏​នឹង​មិនអាច​ធ្វើ​ឲ្យ ខ្លួនក្លាយជាអ្នកល្បីបានឡើយ មិនតែប៉ុណ្ណោះ​វានឹង​កាន់តែធ្វើ​ឲ្យ​សង្គម និងកិត្តិយសជាតិ កាន់តែលិចលង់​ផងដែរ ឩទាហរណ៍ថាលោក  អ្នកចង់ក្លាយជាអ្នកល្បីដោយចង់​បង្កើត​អ្វីមួយ ប៉ុន្តែ​លោកអ្នក​ទទួលបានទស្សនៈមួយ ថាបើសិនជាធ្វើត្រូវតែ​ឲ្យ​ការងារ​នោះល្អឥតខ្ចោះ ដើម្បី​កុំ​ឲ្យ​មានការរិះគន់ ការគិតបែបនេះ សូមកុំ​សង្ឈឹមថាមួយជីវិតអ្នកនឹងទទួលបានកិតិ្តយសនេះ​ឲ្យ​សោះ ចំណែក​ឯអ្នក​ផ្ដល់​ទស្សនៈ ថាបើធ្វើអ្វីត្រូវ​ឲ្យ​ឥតខ្ចោះ នេះគឺ​កំពុង​ស្ថិត​ក្នុង​ភាពជាបុគ្គលឈ្នានីស​ដែល​ខ្លួននឹង​មិនអាច​ធ្វើបាន ឬ​ក៏​ជាបុគ្គល​ដែល​គ្មាន​គំនិតអភិវឌ្ឍន៍ ឬ​អាចនិយាយបានថាជាមនុស្សល្ងង់ខ្លៅ ហើយ​លោកអ្នក​ត្រូវចងចាំថាវិទ្យាសាស្រ្តផ្សេងៗ​ដែល​កំពុង​បម្រើ​ប្រយោជន៍​ឲ្យ មនុស្សដ៏មហិមា ដូចសព្វ​ថ្ងៃ​នេះវាមិនមែន​ទើបតែ​កើតឡើងនោះទេ ប៉ុន្តែ​វាបាន​បង្កើត​ជាយូរនិងបានកែប្រែជា​ច្រើន​ដងទើប​បានដូចសព្វ​ថ្ងៃ​នេះ ហើយ​វានឹង​ប្រសើរ​ជាងនេះ​សម្រាប់​អនាគតកាល និង​ក៏​គួរតែចង ចាំថាការ​បង្កើត​ថ្មីទោះវា​មិនបាន​ល្អសមដូច​បំណង​ក៏​ដោយ ក៏ ប៉ុន្តែ​វា​ប្រសើរ​ជាងអ្វី​ដែល​គ្មាន​សោះ 

ជាការពិតភាពពូកែ និង ល្បីរបស់បុគ្គលម្នាក់វាត្រូវផ្សារ​ភ្ជាប់​ជាមួយនឹង​ទេពកោសល្យធម្មជាតិរបស់ បុគ្គលនោះ​ផងដែរ​វាមិនមានន័យ​លោកអ្នក​ពូកែ​គណិតវិទ្យា​សុទ្ធតែអាចក្លាយជាអ្នកពូកែ ឬ​អាចរៀនជាវិស្វករ​កុំព្យូទ័រ​បានល្អឡើយ ។

ប៉ុន្តែ​ក្នុង​នាម​ខ្ញុំ​ធ្លាប់​ជា​និស្សិត ជាបុគ្គលិក​ផ្នែក​ IT ម្នាក់ ជាសាស្ត្រាចារ្យ​ផ្នែក​សរសេរ​កម្មវិធី​កុំព្យូទ័រ និង​ជាអតីតជានាយក ទស្សនាវដ្ដី និង​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT ​ខ្ញុំ​អាចសន្និដ្ឋានថា សម្រាប់​អ្នក​ដែល​មានភាពអស្ចារ្យជាអ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​ម្នាក់តោងមាន​លក្ខណៈ​សម្បត្តិដូច​ខាងក្រោម​៖

តណ្ហា

សូមកុំ​គិតថាជាតណ្ហាទៅខាងពាក្យអាសអាភាស ប៉ុន្តែ​វាផ្តោត​ទៅលើ​ភាពរំភើបនៃ​កម្មវិធី​កុំព្យូទ័រ​ដែល​ខ្លួនបាន​បង្កើត ។ អ្នក​សរសេរ​កម្មវិធី​ដ៏អស្ចារ្យគេមិន​ដែល​ទុកពេលវេលា ទៅចោលដោយឥតប្រយោជន៍​ឡើយ ហើយ​ក៏​មិន​ដែល​រង់ចាំទាល់តែមានគេមកជួលខ្លួន ទើប ចាប់ផ្តើម​ស្រាវជ្រាវ​កូដ និង​សរសេរ​កម្មវិធី​នោះឡើយ ។ គេត្រូវចេះ​បង្កើត​គំនិត និងចាប់ផ្តើម​សរសេរ​កម្មវិធី​តូចៗ​និងឈានទៅដល់ធំ ដែល​គេបានជួបប្រទះទៅនឹង​ការងារ​អ្វីមួយ ឧទាហរណ៍​ពេលអ្នកកត់ត្រាលេខទូរស័ព្ទរបស់មិត្រភក្តិចូលទៅ​ក្នុង​សៀវភៅ អ្នកត្រូវចេះយក​ការងារ​នោះមកអនុវត្តន៍​ជា​កម្មវិធី​កុំព្យូទ័រ ទម្លាប់​បែបនេះអ្នកនឹងទទួលបានបទពិសោធន៍​មួយដោយ​មិនដឹង​ខ្លួន​សម្រាប់​ការក្លាយខ្លួនជាអ្នក​សរសេរ​កម្មវិធី​ដ៏ពូកែបាន ហើយរាល់ពេល​ដែល​អ្នក​សម្រេច​បានការ​បង្កើត​កម្មវិធី​នីមួយៗ​អ្នកនឹងទទួលបានអារម្មណ៍​រំភើបមួយ និងពេញចិត្ត​ទៅលើ​ការងារ​សរសេ​កម្មវិធី​នេះ​ទៀតផង ហើយ​លោកអ្នក​នឹងមានចំណង់ចំណូលចិត្ត​ទៅលើ​វាកាន់តែខ្លាំង ហើយ​ថែមទាំង​ត្រូវការវា​ទៀតផង ។

​សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/achievements

. ស្វ័យ​សិក្សា​ដោយខ្លួនឯង

ចំណុច​ទី១ គឺជា​ចំណុច​សន្សំបទពិសោធន៍ ផ្សារ​ភ្ជាប់​ជាមួយនឹង​ចំណុច​ទី១នេះនឹងចាំបាច់ត្រូវមានការ​សិក្សា​និង​ស្រាវជ្រាវ​ដោយខ្លួនឯង វានឹង​ពុំមានគ្រូណាម្នាក់ ឬ​សាលា​ណាមួយ​ដែល​បង្រៀនអ្នកគ្រប់​ចំណុច​នោះឡើយ ។ សម្រាប់​ក្រុមហ៊ុន ឬ​អង្គការទាំងឡាយ​ដែល​ចង់បានបុគ្គលិក ឬ​សហការីដ៏ឆ្នើមខាង​សរសេរ​កម្មវិធី មិនត្រូវចាត់ទុកបុគ្គល​ដែល​មិនចេះ​សិក្សា​ដោយខ្លួនឯងថាជាអ្នកពូកែឡើយ ។

ឧទាហរណ៍​ខ្ញុំ​នឹង​មិនអាច​ទទួលបានឡើយ​សម្រាប់​អ្នកដាក់ពាក្យជាអ្នក​សរសេរ​កម្មវិធី​ហើយនិយាយថា ខ្លួននឹងចេះ​ព្រមទាំង​មាន​សមត្ថភាព បើសិនជាខាង​ក្រុមហ៊ុន ឬ​លោកនាយក​បញ្ចូន​ខ្ញុំ​ទៅរៀន ឬ​ជួយបង្រៀន​ខ្ញុំ​នោះ ​ចម្លើយ​បែបនេះ​បង្ហាញ​ថា បុគ្គលនោះនឹង​គ្មាន​សមត្ថភាព​អភិវឌ្ឍន៍​ខ្លួនបានឡើយ ឬ​ក៏​ជាអ្នក​សរសេរ​កម្មវិធី​ដ៏ពូកែបានដែរ ទោះបីជាCV របស់គេ​បង្ហាញ​ឲ្យ​ឃើញថាគេជាមនុស្ស ពោរពេញដោយបទពិសោធន៍ ឬ​ចំណេះដឹង​ភាសា​សរសេរ​កម្មវិធី​ក៏​ដោយពី​ព្រោះ​ CV មានពេល​ខ្លះ​វា​គ្រាន់តែ​ជាឯកសារបោកបញ្ឆោត ប៉ុណ្ណោះ ផ្ទុយទៅវិញ​ខ្ញុំ​នឹងយកគេនោះជាបុគ្គលិកបើសិនជាគេនិយាយថា ​ខ្ញុំ​ពិតជាអាច​ស្រាវជ្រាវ​ដោយខ្លួនឯងបានទៅនឹង​បញ្ហា​នេះ ឬ​ក៏​ជំនាញនេះ អ្នកពូកែគឺដាច់ខាតត្រូវចេះ​សិក្សា​ដោយខ្លួនឯងដោយ​គ្រាន់តែ​ស្តាប់​ឮ​នូវ​អ្វី​ដែល​គេនិយាយត្រួសៗ​ពី​ ​បច្ចេកវិទ្យា​នោះតែប៉ុណ្ណោះ ហើយ​ពួកគេ​ក៏​ត្រូវតែជាមនុស្សមិន​ដែល​គិតខ្លួនឯងថាមាន​ចំណេះដឹង និង​សមត្ថភាព​គ្រប់គ្រាន់នោះឡើយ ប៉ុន្តែ​ពួកគេ​គឺជាមនុស្ស​ដែល​ស្រែកឃ្លាននឹងការ​ស្រាវជ្រាវ ការដកបទពិសោធន៍ និងរបកគំហើញ ហើយជា​ក៏​ជាអ្នកស្តាប់អ្នកជុំវិញខ្លួន​ក្នុង​ហេតុផលវិភាគនិង​ស្វែងរក​ការពិតពីវា​តាមរយៈ​ internet និងខ្លួនឯង​បន្ថែម​ទៀត ប្រសើរ​ជាងការជឿងប់ ។

ភាពឆ្លាតវៃ

តើភាពឆ្លាតវៃដូចម្តេច​សម្រាប់​អ្នក​សរសេរ​កម្មវិធី​ដ៏ឆ្នើម? វាជាការយល់ដឹង​ច្រើន​ពីសង្គមរស់នៅ ឬ​យ៉ាង​ដូចម្តេច ?

ភាពឆ្លាតវៃ​ដែល​ខ្ញុំ​និយាយនេះវាពុំទាំងស្រុង​ទៅលើ​ការយល់ដឹង​ច្រើន​ពីសង្គមរស់នៅ ឬ​ជាមនុស្សមានការនិយាយ​ច្រើន រាក់ទាក់​ច្រើន ឧស្សាហ៍​ចេញមុខ​ក្នុង​សង្គមនោះឡើយ​ដែល​នេះគឺជា​ចំណុច​ល្អ​សម្រាប់ អ្នកពាណិជ្ជករ ហើយវារិតតែ​ពិសេស​បើ​ចំណុច​នេះវាមាន​សម្រាប់​អ្នក​ដែល​ជាអ្នក​សរសេរ​កម្មវិធី​ដ៏ឆ្នើមទៀតនោះ ។  ភាពឆ្លាតវៃ​សម្រាប់​ខ្ញុំ​កំពុង​និយាយគឺផ្តោត​ទៅលើ​ការពូកែ​ទៅលើ​របៀប​កំណត់​បញ្ហា ការចេះបែងចែកពេលវេលា  វិធីសាស្ត្រនៃការដោះស្រាយ​បញ្ហា និងចេះដកយកបទពិសោធន៍ និង​ចំណេះដឹង​ដែល​ខ្លួនបានមាន​និងចេះមកកែច្នៃ និងមានគំនិតប្រតិកម្ម​រហ័ស​ទៅនឹង​បញ្ហា​ដែល​កំពុង​តែជួបប្រទះ ។

វីឌីអូ​ណែនាំ​ពីអ្វីជា What Is Artificial Intelligence ​​ណែនាំ​ដោយអាន-ANT https://www.youtube.com/channel/ANTTrainingTechnology

. ទម្លាប់​ស្វែងយល់ពី​បច្ចេកវិទ្យា​ផ្សេងៗ​

​សម្រាប់​អ្នក​សរសេរ​កម្មវិធី​មិនគួរស្កប់ស្កល់តែអ្វី​ដែល​ខ្លួនបាន​បង្កើត ហើយចាត់ទុកថាវាជា​ការងារ​អស្ចារ្យរបស់ខ្លួនឡើយ ប៉ុន្តែ​យើង​ក៏​គួរតែស្វែងយល់ពីស្នាដៃផ្សេងៗ​របស់អ្នក​ដទៃ ដើម្បី​សិក្សា​ពីបច្ចេកទេស ដែល​អ្នក​ដទៃ​បាន​ប្រើ ខ្ញុំ​លើកឧទាហរណ៍​មួយថាបើសិនជាអ្នក​សរសេរ​កម្មវិធី​ភាសា C# នោះ​លោកអ្នក​ក៏​គួរតែ​សិក្សា​ស្វែងយល់​ខ្លះ​ៗ​ពីភាសា​ដទៃ​ទៀតផង​ដែរ ការធ្វើបែបនេះ​វានឹង​នាំ​ឲ្យ​យើងមានគំនិត ថ្មីនិង អាចចេះសំយោគវា​សម្រាប់​ការងារ​សរសេរ​កម្មវិធី​របស់អ្នក ។ មានពេល​ខ្លះ​ការ​បង្កើត​កម្មវិធី​ដ៏ធំមួយវា​ក៏​តម្រូវ ឲ្យ​យើង​ប្រើ​ប្រាស់​ភាសា​កម្មវិធី​ផ្សេងៗ​ទៀត​បញ្ចូល​គ្នា​ផងដែរ​តួ​យ៉ាង​ដូចជា​ ANTPedia ​2016 ​ដែល​ជា​កម្មវិធី​បង្កើត​ដោយ​ទស្សនាវដ្ដី​និង​ថ្នាក់​បណ្តុះបណ្តាល​កុំព្យូទ័រ​អាន-ANT បាន​ប្រើ​ប្រាស់​ភាសា C++, C#, HTML, CSS, JavaScript និង PHP+MySQL ​ផងដែរ​ 

លើសពីនេះ​បញ្ហា​នៃការស្វែងយល់ពី​បច្ចេកវិទ្យា​ផ្សេងៗ​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ (DBMS)  វា​ក៏​ជា​ចំណុច​ដែល​អ្នក​សរសេរ​កម្មវិធី​ឆ្នើមគប្បីមាន​ផងដែរ ។  ការ​សិក្សា​ពីឧបករ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ដូចជា​ទូរស័ព្ទ ទូរទស្សន៍ ឌីជីថលកាម៉េរា ។ ល ។ ព្រោះ​ការ​ប្រើ​ប្រាស់​គ្រឿងទាំងនេះនឹងអាចជួយបណ្តុះភាពឆ្លាតវៃ និង​ទម្លាប់​ស្រាវជ្រាវ​ដល់ខួរក្បាលយើងបាន​ផងដែរ ហើយ​ក៏​មាន​ឧបករណ៍​ក្មេងលេង មួយចំនួនបានជួយបណ្តុះគំនិត​ឲ្យ​អ្នកលេងក្លាយជាអ្នក​សរសេរ​កម្មវិធី​ដោយពុំដឹងខ្លួន​ផងដែរ ។

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​ចំណុច​ទាំង៤​ខាងលើ​គឺ​គ្រាន់តែ​ជាទស្សនៈ ការអង្កេត និងជាបទពិសោធន៍​ផ្ទាល់​ខ្លួនរបស់​ខ្ញុំ​តែប៉ុណ្ណោះ ចាប់តាំងពី​ខ្ញុំ​បានក្លាយជាអ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ និងស្វែងយល់វា ពី​ឆ្នាំ​១៩៩៣​ មក ហើយ​ទស្សនាវដ្ដី ក៏​ដូចជា​ថ្នាក់​បណ្តុះបណ្តាល អាន- ANT ​ព្រមទាំង​លោកអ្នក​អាន និងសិស្ស​ដែល​បានរៀនជាមួយយើង នឹងធ្វើ​ដំណើរ​រួម​គ្នា​ជាមួយ ANT  ដើម្បី​សម្រេច​ឲ្យ​បាន​ក្នុង​ការ​បង្កើត​អ្វី​ដែល​ថ្មី​បន្ថែម​ទៀត​សម្រាប់ ជាកិត្តិយជាតិ ដែល​មានអ្នក​ព័ត៌មាន​វិទ្យា​ខ្មែរ​យើងជា​ច្រើន​ក៏​បាន​ខិតខំ​ធ្វើកិច្ចការនេះដូច​គ្នា​ផងដែរ ។ ប៉ុន្តែ​អ្វីៗ​វានឹង​កើតមានពិតប្រាកដ​សម្រាប់​អ្នក បើសិនជាមានការតាំងចិត្ត​ខ្ពស់ គួបផ្សំនឹងទេពកោសល្យពីធម្មជាតិរបស់យើង ហើយ​ក៏​មិនត្រូវលង់លក់ និង​ឲ្យ​តម្លៃ​ខ្ពស់​តែអ្វី​មកពី​បរទេស ឬ​ក៏​បាក់ទឹកចិត្តដោយ​គ្រាន់តែ​បាន​ឮ​ពាក្យបន្តុះបង្អាប់ ឬ​រិះគន់​ក្នុង​ន័យកាច់បំបាក់ពីជន​ដែល​គ្មាន​សមត្ថភាព​បង្កើត​នោះដែរ ៕

→ ថ្នាក់​បណ្តុះបណ្តាលអាន-ANT ចាប់ផ្តើម​ដំណើរ​ការ​តាំងពី​ឆ្នាំ ២០០៩ គិតមកដល់ខែ កក្កដា ឆ្នាំ ២០២៣ បាន​ចូលរួម​បណ្តុះបណ្តាលសិស្ស​និស្សិត​លើជំនាញ​បច្ចេកវិទ្យា​បានចំនួន ៤៩០០នាក់ http://training.antkh.com/students/photo_board.aspx 

→ វីឌីអូ​សង្ខេប​ខ្លះ​ៗ​ពីសកម្មភាព​ថ្នាក់​បណ្តុះបណ្តាលអាន-ANT កន្លងមក https://www.youtube.com/c/KakadaSam/playlists

♦♦ សមិទ្ឋផលអាន-ANT ដែល​ចេញផ្សាយចុង​ឆ្នាំ ២០១៦ ដល់ដើម​ឆ្នាំ ២០២០ សូមចូល​ទៅកាន់​ 

https://www.youtube.com/channel/UC751BCB7XtNWEJEBPDAHuIA

→ ANT Learner គឺជា​កម្មវិធី​ដែល​ផ្ដល់​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ទៅដល់អ្នក​ប្រើ​ប្រាស់​គ្រប់ពេលវេលា និង គ្រប់ទីកន្លែង

♻️ ​សម្រាប់​លោកអ្នក​ដែល​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Windows សូម​ចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter

📲 ​សម្រាប់​លោកអ្នក​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Android https://bit.ly/3qhYCJf
👉 ទស្សនា​វីឌីអូ​ខ្លះ​ៗ​ពី​កម្មវិធី ANTLearner 🎥 https://bit.ly/3l3WcMe

​សម្រាប់​លោកអ្នក​ដែល​ចង់បានអត្ថបទ ចំណេះដឹង ឬ​វគ្គ​សិក្សា​បើកថ្មីៗ​នៅអាន-ANT សូមចុច Like លើ Page

https://www.facebook.com/ant.com.kh https://www.facebook.com/anttrainning

​ប្រសិនបើ​លោកអ្នក​ចង់តាមដាន ឬ​មានចម្ងល់​ទាក់ទងនឹង​កម្មវិធី​ ANTLearner  ឬ​កម្មវិធី​ជា​ច្រើន​ទៀត​បង្កើត​ដោយអាន-ANT សូមចុច Like https://www.facebook.com/ANTTechnologyTrainingCenter

. ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​សំណួរ​ផ្សេងៗ​សូម​ផ្ញើ​សារចូល Facebook : https://www.facebook.com/anttrainning

💒ទីតាំង​ #86B ​ផ្លូវ​ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា