មីនា
លាក់ ឬ បង្ហាញឯកសាររបស់លោកអ្នកដោយប្រើ command Prompt
ជាធម្មតានៅតាមបណ្តាក្រុមហ៊ុនមួយចំនួន ចំពោះការប្រើប្រាស់កុំព្យូទ័រតែងតែមានការចែករំលែកទៅឲ្យអ្នកផ្សេងៗទៀតប្រើ លោកអ្នកតែងបារម្តទៅលើឯកសារខា្លចគេយកទៅប្រើប្រាស់ ឬចម្លងយកទៅប្រើក្នុងន័យផេ្សង ។ នៅពេលនៅលោកអ្នកតែងតែមានជម្រើសក្នុងការផ្លាស់ប្តូរទិន្នន័យទៅកន្លែងដែលមានសុវត្ថិភាពដូចជាដាក់ទៅក្នុង USB Flash External HDD ឬ CD ប៉ុន្តែនៅពេលដែលទិន្នន័យមានទំហំធំ នោះលោកអ្នកនឹងមានបញ្ហាក្នុងការផ្លាស់ទី ។
ឥឡូវនេះយើងសូមលើកយកវិធីងាយស្រួលនឹងមានសុវត្ថិភាពក្នុងការរក្សាទិន្នន័យផ្លាស់ខ្លួនរបស់លោកអ្នក
♦ ការលាក់ ឬបង្ហាញ Drive
លោកអ្នកអាចធ្វើការលាក់ ឬបង្ហាញ Drive ណាមួយក៏បាននៅក្នុងកុំព្យូទ័រ ដោយគ្រាន់តែចុចលើប៊ូតុង Start ហើយវាពាក្យថា cmd ចូលទៅក្នុងប្រអប់ Search ឬ ចុច Key Start Menu + R រួចហើយវាយ cmd
→ របៀបទី១
→ របៀបទី ២
ហើយវាពាក្យថា diskpart
→ របៀបទី ៣
បន្ទាប់មកវាយ list volume នោះវានឹងបង្ហាញ Drive ដែលមាននៅក្នុងកុំព្យូទ័រ
→ របៀបទី ៤
រួចហើយធ្វើការ Select drive ណាមួយដែលលោកអ្នកចង់លាក់
→ របៀបទី៥
បន្ទាប់មកវាពាក្យថា remove letter និងឈ្មោះ drive នៅខាងក្រោយ ហើយ enter នោះវានឹងបង្ហាញអក្សរដូចខាងក្រោម មានន័យថា Drive របស់លោកអ្នកដែលបានជ្រើសបានលាក់រួចរាល់
→ ការធើ្វឲ្យបង្ហាញ Drive ដែលលាក់មកវិញ
លោកអ្នកគ្រាន់តែវាយពាក្យថា assign letter នឹងឈ្មោះ Drive ដែលលាក់នោះវានឹងបង្ហាញមកវិញ
→ ការលាក់ នឹង បង្ហាញ Folder
ចំពោះការលាក ឬបង្ហាញ Folder ណាមួយគឺវាលក្ខណៈស្រដៀងទៅវិធីខាងលើដែរ គឺលោកអ្នកចូលទៅកាន់ cmd
បន្ទាប់មកវាយថា attrib +s +h “….” (ត្រង់កន្លែងដែលស្ថិតនៅខាងក្នុងសញ្ញាធ្មេញកណ្តុរ លោកអ្នកត្រូវដាក់ពីទីតំាងរបស់ folder ដែលត្រូវលាក់) សូមមើលរូបខាងក្រោម
នៅពេលដែលលោកអ្នកចង់ឲ្យវាបង្ហាញមកវិញ គឺគ្រាន់តែវាយ attrib -s –h “……” នោះវានឹងបង្ហាញ folder ដែលលាក់មកវិញ
សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា