For Android device For iOS device
២៦
មីនា

តើធ្វើដូចម្តេច​នៅពេល​ដែល​ការត​ភ្ជាប់ Internet ឬ Wi-Fiមាន​បញ្ហា ?

តើ​លោកអ្នក​ធ្លាប់​មាន​បញ្ហា​ជាមួយនឹង​ការត​ភ្ជាប់ Internet ឬ ប្រព័ន្ធ Wi-Fi ដែរ ឬ​ទេ​? ហើយ​នៅពេល​ដែល Connection ទៅ Wi-Fi ជូនចាប់បាន ឬ​ចាប់​មិនបាន ម្យ៉ាង​ទៀត​នៅពេល​ដែល​យើង​ប្រើ​ៗ Speed របស់វាធ្លាក់ចុះ ចំពោះ Router ​ខ្លះ​វាអាចដោះស្រាយ​បញ្ហា​ទំាងនេះបានមួយចំនួនដែរ ដូច្នេះ Router នឹង Modem សុទ្ធតែមាន​ឧបករណ៍​ឥត​ខ្សែ ហើយមាន​តួនាទី​ប្រហាក់ប្រហែល​គ្នា ។

​ខាងក្រោម​នេះ យើងសូមណែនំាពីរបៀបដោះស្រាយ​ខ្លះ​ៗ​នៅពេល​ដែល​លោកអ្នក​ជួបនឹង​បញ្ហា​នេះ

Reboot Router

តើ​លោកអ្នក​ដែល​ធ្លាប់ Reboot វាដែរ ឬ​ទេ​? នេះគឺជា​ដំណោះ​ស្រាយតូចតាច​នៅពេល​ដែល​ជូបនឹង​បញ្ហា​នេះ លោកអ្នក​អាចសាកល្បងដក​ខ្សែ​ថាមពល (Power) របស់ Router ហើយរង់ចំាពី ទៅ បី​វិនាទី​ហើយចំាដោតចូលវិញ ប្រសិនបើ​មាន Modem ដាច់ដោយឡែក​លោកអ្នក​ធ្វើការ​ដក​ខ្សែ​នោះដូច​គ្នា ប៉ុន្តែ​ឧបករណ៍​មួយចំនួន​ក៏​មាន Options ដើម្បី​ធ្វើការ Reboot ​ដែល​ដោយមិនចាំបាច់ដក​ខ្សែ​ថាមពល ។

ត្រួត​ពិនិត្យ​ទៅលើ​ការឡើងកម្តៅ

ចំពោះការឡើងកម្តៅរបស់ Router ឬ​ Modem គឺជា​បញ្ហា​មួយ​ដែល​អាចធ្វើ​ឲ្យ Internet របស់​លោកអ្នក​មាន​បញ្ហា​ដែរ និងអាចឈានទៅដល់ការខូច​ឧបករណ៍​ផងដែរ ។ ការឡើងកម្តៅអាច​មកពី​ការទទួលកម្តៅពី​ឧបករណ៍​អេឡិចត្រូនិច​ផ្សេងទៀត ឬ​អាច​មកពី​ការស្ទះរន្ធខ្យល់ចេញចូលរបស់វា (airflow) ។

​ពិនិត្យ​មើល​ខ្សែ​ដែល​ត​ភ្ជាប់​ជាមួយ​ឧបករណ៍​

នេះគឺជាការដោះស្រាយជាក់ស្តែង​បំផុត ដែល​មនុស្សភាគ​ច្រើន​តែងតែមានការចាប់អារម្មណ៍មុនគេបង្អស់ មុននឹងងាកទៅរកការដោះស្រាយដោយវិធីផ្សេង ជូនកាលអ្នកមាននរណាម្នាក់​ដែល​ទៅដក ឬ​អាចរលុង​ខ្សែ​មកពី​ការដោតមិនស៊ុប ។

ត្រូវត្រួត​ពិនិត្យ​មើល​ទៅលើ​ខ្សែ​ថាមពល (Power) របស់ Router Modem តើមានចរន្តដែរ ឬ​ទេ​? ខ្សែ​ត​ភ្ជាប់​រវាង Router ទៅនិង Modem ​ខ្សែ Ethernet ទៅនឹង Router

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា