មីនា
តើលោកអ្នកអាចស្វែងរក Templates ដែលមានស្រាប់នៅកន្លែងណា?
ស្របពេលដែលប្រទេសជាតិមានការរីកចម្រើន ខាងវិស័យព័ត៌មានវិទ្យាក៏មានការរីកដុះដាលជាលំដាប់ផងដែរ ។ អ្នករៀនព័ត៌មានវិទ្យាស្ទើរតែទាំងអស់សុទ្ធតែចង់មាននូវគេហទំព័រផ្ទាល់ខ្លូន តែមិនដឹងថាគួរធ្វើពីអ្វី ឯអ្នកខ្លះទៀតដឹងថាធ្វើពីអ្វីហើយ តែមិនដឹងថារចនាធ្វើយ៉ាងដូចម្តេចឲ្យទាក់ទាញ និងមានលក្ខណៈ ស្តង់ដា ។ ដើម្បីបំពេញនូវតម្រូវការទាំងនេះ ទស្សនាវដ្ដីអាន-ANT យើងខ្ញុំនឹងធ្វើការបង្ហាញជូនលោកអ្នកនូវគេហទំព័រមួយ ដែលសម្បូរទៅដោយ Templates ស្អាតៗដែល Design ជាមួយ HTML,CSS និង Flash សុទ្ធ ។
លោកអ្នកគ្រាន់តែចូលទៅកាន់ http://www.templatemo.com/ នោះវានឹងបង្ហាញដូចខាងក្រោម៖
វិធីប្រើ
ដំបូងលោកអ្នកគ្រាន់តែ Click លើ Menu ណាមួយដែលលោកអ្នកចង់បានដូចបង្ហាញខាងក្រោម៖
នៅចំណុចនេះដែរមាន Templates ជាច្រើនទៀតដែលលោកអ្នកអាចធ្វើការជ្រើសរើសបានដោយចុចលើ pagination ដូចបង្ហាញ៖
សូម Click លើ button លេខ ១ វានឹងបង្ហាញដូចរូប៖
លោកអ្នកអាច Click លើ Template មួយណាដែលលោកអ្នកពេញចិត្តដូចរូបខាងក្រោម៖
បន្ទាប់ពីលោកអ្នក Click រួចវានឹងបង្ហាញដូចរូបខាងក្រោម៖
សូមលោកអ្នកចុច លើ button Download ដើម្បីទាញយក Template ៖
នោះវានឹងឲ្យលោកអ្នក Save Template ដែលបាន download៖
បន្ទាប់ពី Download រួច លោកអ្នកចូលទៅកាន់ Folder Download ដើម្បីរក Template ៖
ជំហានបន្ទាប់លោកអ្នកគ្រាន់តែ Extract Folder ដែលបាន Download យកមកប្រើ ។ ក្នុងនោះផងដែរលោកអ្នកក៏អាច កែ លុប ឬ ក៏ន្ថែមនូវអ្វីដែលលោកអ្នកចង់បានតាមតម្រូវការ ។
♦♦♦ រៀបរៀងអត្ថបទដោយ ៖ កញ្ញា ស៊ា សុធា
♦♦♦ ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី ៥៦ ប្រចាំខែ ធ្នូ ឆ្នាំ ២០១៣
♦♦♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
♦♦♦ សម្រាប់ព័ត៌មានវគ្គសិក្សាកុំព្យូទ័រនៅអាន-ANT http://training.antkh.com/
ឬអាចផ្ញើចូល e-mail: anttraining2013@gmail.com
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា