កុម្ភៈ
របៀបទាញយក រូបភាព Loading ពី Internet ដោយមិនចាំបាច់ធ្វើការ Design
ជាការពិតណាស់នៅពេលដែលលោកអ្នកចង់បានរូបភាពអ្វីមួយដែលស្អាត និងទាក់ទាញសម្រាប់គេហទំព័ររបស់លោកអ្នក លុះត្រាតែលោកអ្នកធ្វើការ Design ជាមួយ Adobe Photoshop ឬក៏សរសេរកូដជាមួយនឹង CSS ។ ដើម្បីកាត់បន្ថយការចំណាយពេលក្នុងការសរសេរកូដ និង Design រូបភាពបែបនេះ ទស្សនាវដ្ដីអាន-ANT នឹងលើកយកកម្មវិធីមួយដែលងាយស្រួលជូនដល់លោកអ្នក ។ លោកអ្នកគ្រាន់តែចូលទៅកាន់ គេហទំព័រហើយវាយនូវ URL ដូចខាងក្រោម ៖
បន្ទាប់ពីលោកអ្នកចូលទៅកាន់គេហទំព័រនោះវានឹងបង្ហាញផ្ទាំងដូចខាងក្រោម ៖
♦ វិធីសាស្រ្ត
§ ជំហានដំបូងចូលទៅកាន់ Select Gif ដូចបង្ហាញក្នុងរូបខាងក្រោម ៖
§ បន្ទាប់មកជ្រើសរើសយករូបភាពណាមួយដែលលោកអ្នកពេញចិត្ត ដោយគ្រាន់តែ Click ទៅលើរូបភាពនោះដូចបង្ហាញក្នុងរូបខាងក្រោម ៖
§ លោកអ្នកក៏អាចធ្វើការជ្រើសរើសពណ៌ដែលសាកសមទៅនឹងគេហទំព័រ ឬ ទៅតាមតម្រូវការបានផងដែរ
សម្គាល់ ៖
Background Color សម្រាប់ពណ៌ផ្នែកខាងក្រោយនៃរូបភាពហើយ Foreground color សម្រាប់ពណ៌រូបភាព Loading
§ ប្រសិនបើលោកអ្នកចង់ឲ្យរូបភាពមាន Background ឆ្លុះគ្រាន់តែ Tick លើ Transparent background
§ បន្ទាប់មកទៀត Click លើ ប៊ូតុង Generate! ដើម្បីយល់ព្រមនៃការចាក់ពណ៌ និង background ឆ្លុះដូចបង្ហាញក្នុងរូប ៖
§ ជំហានបន្ទាប់ចូលទៅកាន់ Result ដើម្បីទាញយករូបភាពដូចបង្ហាញក្នុងរូប
§ បន្ទាប់មក Tick ក្នុងប្រអប់ ប្រសិនបើលោកអ្នកចង់បានពណ៌ background ដូចបង្ហាញក្នុងរូបខាងក្រោម ៖
§ ជំហានបន្ទាប់លោកអ្នកចុចលើ Download ដើម្បីទាញយក
ចំណាំ ៖
§ ប្រសិនបើលោកអ្នក Tick លើ Transparent background រួចហើយ នោះវានឹងមិនចេញពណ៌ background ទេក្រោយពី Download
§ ជំហានចុងក្រោយលោកអ្នកគ្រាន់តែចុចលើ Save file និង ប៊ូតុង OK button
រូបភាពដែលទទួលបានក្រោយពី Download ៕
♦♦♦ រៀបរៀងអត្ថបទដោយ ៖ កញ្ញា ស៊ា សុធា
♦♦♦ ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី ៥៥ ប្រចាំខែវិច្ឆិកា ឆ្នាំ ២០១៣
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា