កុម្ភៈ
តើអាចដឹងទេថាកុំព្យូទ័ររបស់លោកអ្នកមានបញ្ហា Hardware ឬ Software
កុំព្យូទ័ររបស់លោកអ្នកតែងតែមានបញ្ហាដូចជាគំាង យឺត ឬលោតចេញនៅផ្ទាំងពណ៌ខៀវ (Blue Screen) ជាញឹកញាប់មែនទេ? នេះអាចមកពីបញ្ហា Hardware ឬ Software របស់លោកអ្នកមិនត្រូវជាមួយនឹង Hardware ឬក៏ Software ពុំមាន Standard នោះវាធ្វើឲ្យកម្មវិធីនោះគាំងនោះវាធ្វើឲ្យ ប្រព័ន្ធប្រតិបត្តិការទទួលយកមិនបាន ដូចេ្នះវាធ្វើមានការលោតចេញផ្ទាំងពណ៌ខៀវ (Blue Screen) ម្យ៉ាងទៀតចំពោះបញ្ហាម៉ាស៊ីនគំាង ឬយឺត អាចបណ្តាលមកពីការឆ្លងមេរោគ (ពពួក malware) ការដំឡើងកម្មវិធីច្រើនពេកហួសពីកម្រិតនៃម៉ាស៊ីន ។
ចំពោះបញ្ហាទាំងអស់នេះលោកអ្នកធ្វើការពិនិត្យមើល និងជួលជុលដោយខ្លួនឯងបានមួយចំនួន យើងសូមលើកយក ការណែនំាវិធីដូចខាងក្រោមនេះ៖
♦ បញ្ហាម៉ាស៊ីនយឺត
យើងធ្លាប់ឮសូររឿងរ៉ាវជាច្រើនដែលមានបញ្ហានេះ កុំព្យូទ័រខ្លះមានបញ្ហានេះដោយសារការដំឡើងកម្មវិធីច្រើនពេក នៅពេលដែលលោកអ្នកចាប់ផ្តើមបើកកុំព្យូទ័រដំបូង នោះវានឹងមានកម្មវិធីជាច្រើន បានដំណើរការមកជាមួយដែលវាអាចក្លាយទៅជាពពួក Malware នេះជាបញ្ហាមួយដែលអ្នកខ្លះយល់ថាមកពីម៉ាស៊ីនខ្លួនចាស់ពេក ។ ប្រសិនបើមានបញ្ហាផ្នែក Software លោកអ្នកប្រើនូវ Options System restore ដែលមានស្រាប់នៅក្នុង Windows ម្យ៉ាងវិញមកពីពីការឡើងកម្ដៅរបស់ CPU ក៏នាំឲ្យយឺតម៉ាស៊ីនផងដែរ ។
♦ Blue Screen
នេះគឺជាការបរាជ័យមួយរបស់កុំព្យូទ័រ ដែលអាចឈានដល់ការបាត់បង់ទិន្នន័យដែលមាននៅក្នុងម៉ាស៊ីន នេះជាបញ្ហារួមបញ្ចូលគ្នារវាង Hardware និង Software ។ ជួនកាលការដំឡើងកម្មវិធីក៏ ជាផ្នែកធ្វើឲ្យមានបញ្ហានេះកើតឡើង ដោយសារតែ Software ដែលលោកអ្នក Download មកមិនបានត្រឹមត្រូវគ្រប់លក្ខណៈ ឬមិនពុំមាន Standard ធ្វើឲ្យកម្មវិធីនោះគាំង នោះវាធ្វើឲ្យប្រព័ន្ធប្រតិបត្តិការទទួលយកមិនបាន ដូចេ្នះវាធ្វើមានការលោតចេញផ្ទាំងពណ៌ខៀវ (Blue Screen) ម្យ៉ាងទៀតមកពីបញ្ហា Hardware (RAM) និងការ Upgrade Hardware ។
ខាងលើនេះគឺជាបញ្ហាដែលលោកអ្នកឧស្សាហ៍បានជួបប្រទះ ដូច្នេះលោកអ្នកត្រូវតែរកដំណោះស្រាយ មុននឹងជួបបញ្ហានេះ ដូចជា លោកអ្នកគួរដំឡើងកម្មវិធីកម្ចាត់មេរោគ ដែលមានសមត្ថភាពខ្ពស់ និងគួរតែព្យាយាម Scan សម្អាតពពួក malware និងធ្វើ System restore ដើម្បីឲ្យប្រព័ន្ធកុំព្យូទ័រត្រលប់មកវិញ នៅពេលជួបបញ្ហាខាងលើ ៕
♦♦♦ ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី ៥៥ ប្រចាំខែ វិច្ឆិកា ឆ្នាំ ២០១៣
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា