For Android device For iOS device
១៣
មករា

វិធីសាស្ត្រ​ងាយស្រួល​ក្នុង​ការស្វែងយល់ពីភាសា និង​កម្មវិធី​ដែល​គេ​បង្កើត​គេហទំព័រ

ជាការពិតណាស់​ប្រសិនបើ​លោកអ្នក​ចង់ដឹងថាតើគេហទំព័រ ដែល​គេ​បង្កើត​ឡើង​សរសេរ​ពីភាសាអ្វីមួយវាជាការលំបាក ។ ម៉្យាងទៀត​ប្រសិនបើ​លោកអ្នក​ចង់មើលកូដ ដែល​គេ​សរសេរ គឺ​លោកអ្នក​អាចមើលបានត្រឹមតែ HTML ឬ​ JavaScript ប៉ុណ្ណេះ ។ ដោយមើលឃើញពី​តម្រូវ​ការ និង​បញ្ហា​ដែល ជួបប្រទះបែបនេះហើយ ទើប​ទស្សនាវដ្ដី​អាន-ANT យើង​ខ្ញុំ​ក្នុង​លេខនេះនឹងលើកយក​នូវ​វិធីសាស្ត្រ (Add-ons Wappalyzer) មួយ​ដែល​មាន​សារៈ​សំខាន់​មក​បង្ហាញ​ជូនដល់​លោកអ្នក ។

របៀប Add-ons

ដំបូង​លោកអ្នក​គ្រាន់តែ​ចូល​ទៅកាន់ https://addons.mozilla.org/en-US/firefox/addon/wappalyzer/ នោះ​វានឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម​៖

រូច​លោកអ្នក​ចុចលើប៊ូតុង Add to Firefox ដូចរូប​ខាងក្រោម ៖

នោះ​វានឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម​៖

រូច​លោកអ្នក​ចុចលើប៊ូតុង Install ដូចរូប​ខាងក្រោម​៖

​បន្ទាប់មក​ទៀត​លោកអ្នក​ចូល​ទៅកាន់ Add-ons Manager  ​វានឹង​បង្ហាញ​ដូចរូប​ខាងក្រោម ៖

រួច​លោកអ្នក​ធ្វើការ​ចុចលើប៊ូតុង Restart now ដូច​បង្ហាញ​ខាងក្រោម ៖

​បន្ទាប់មក​ទៀត​វានឹង​បង្ហាញ​ដូចរូប​ខាងក្រោម ៖

រួច​លោកអ្នក​ចូល​ទៅកាន់​គេហទំព័រ http://antkh.com/ នោះ​វានឹង​បង្ហាញ​ដូច​ខាងក្រោម ៖

របៀបមើលពីភាសា និង​កម្មវិធី​ដែល​គេ​សរសេរ​

​លោកអ្នក​គ្រាន់តែ​ចុចលើ Image Icon ដូចរូប​ខាងក្រោម ៖

នោះ​វានឹង​បង្ហាញ​ដូចរូប​ខាងក្រោម​៖

នោះ​មានន័យថា គេហទំព័រមួយនេះគេ​បង្កើត​ពីភាសា និង​កម្មវិធី​ដែល​បង្ហាញ​ដូច​ក្នុង​រូប​ខាងលើ ។

♦♦♦ សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
​♦♦♦ សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/
ឬ​អាច​ផ្ញើ​ចូល e-mail: anttraining2013@gmail.com
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា