For Android device For iOS device
១១
មករា

ការ​បង្កើត Pop-up image នៅលើ​គេហទំព័រដោយ​ប្រើ​ប្រាស់​ភាសា Jquery

មជ្ឈមណ្ឌលអាន-ANT http://training.antkh.com សូម​ណែនាំ​អំពីរបៀប​បង្កើត pop-up image នៅលើ​គេហទំព័រ ដោយ​ប្រើ​ប្រាស់ Jquery និង Plug-in Jquery ។ ជាដំបូង​សូម​លោកអ្នក​បង្កើ file និង folder ទៅតាម​ការ​ណែនាំ​ជាមុនសិន ៖ ១. បង្កើត folder មួយ​សម្រាប់​ផ្ទុក File និង folder ទាំងអស់ ។  ២. សូម​បង្កើត file HTML មួយ​ដែល​មាន​ឈ្មោះ​ថា index.html ។ ៣. បន្ទាប់មក​សូម​បង្កើត Folder ចំនួនបីទៀតនៅ​ក្នុង Folder ដែល​បាន​បង្កើត​ពីដំបូង ៖ - Folder CSS (សម្រាប់​ដាក់file css) -Folder img (សម្រាប់​ផ្ទុក​រូបភាព) -Folder js (សម្រាប់​ផ្ទុក file Jquery និង plug-in Jquery) ។ សូមមើលរូប​ខាងក្រោម​៖

​បញ្ជាក់ ៖ ចំពោះ File Jquery និង Plug-in Jquery ​លោកអ្នក​អាច download យក ពីគេហទំព័រ ANT ដោយ​ផ្ទាល់​ក៍បានដែរ ។

៤. បន្ទាប់ពី​បាន download យក file Jquery និង plug-in Jquery  រួចរាល់ហើយសូម Copy file ទាំងពីនោះទៅដាក់​ក្នុង​ Folder js ​ដែល​អ្នកបាន​បង្កើត​រួចហើយ ។

ជំហានបន្ទាប់សូមយក​រូបភាព​ដែល​មាន​ទម្រង់​ជាប៊ូតុង បិទ (Close Button) ទៅដាក់​ក្នុង Folder img ហើយដាក់​ឈ្មោះ​ថាpopup_close (.png) ដើម្បី​ទុកយកមក​បង្កើត​ជាប៊ូតុងបិទ ។

. បន្ទាប់មក​សូម​បង្កើត​ File CSS (StyleSheet) មួយដោយដាក់​ឈ្មោះ​ថា jquery.popup.css ហើយទុក​ក្នុង​ Folder css ដើម្បី​ទុកហៅយកមក​ប្រើ​ប្រាស់​នៅពេល​សរសេរ​កូដ ។

ការ​សរសេរ​កូដនៅ​ក្នុង​File jquery.popup.css

· សូម​សរសេរ​កូដ​ទាំងអស់​នេះចូលទៅ​ក្នុង​ file css ​ដែល​មាន​ឈ្មោះ​ថា jquery.popup.css ​ដែល​លោកអ្នក​បាន​បង្កើត​រួចហើយ ។

​បញ្ជាក់ ៖ កូដ​ដែល​មានគូសរង្វង់ពណ៌ក្រហមព័ទជុំវិញ គឺជាកូដ​ដែល​ទាញយក​រូបភាព​ប៊ូតុងបិទ​ដែល​មាន​ឈ្មោះ​ថា popup_close.png ​ដែល​លោកអ្នក​បានទុកនៅ​ក្នុង​Folder img

ការ​សរសេរ​កូដនៅ​ក្នុង​ file index.html

សូម​សរសេរ​កូដ​ខាងក្រោម​នេះចូល​ក្នុង​ប្លុក <head> នៃ File index.html របស់​លោកអ្នក​

-  កូដ​ដែល​មានគូសរង្វង់ពណ៌ក្រហមព័ទ្ឋជុំវិញជាកូដ​សម្រាប់​ហៅ File Jquery.popup.css ​ដែល​មាននៅ​ក្នុង Folder CSS យកមក​ប្រើ​ប្រាស់ ។

- កូដ​ដែល​មានគូសរង្វង់ពណ៌បៃតងព័ទ្ឋជុំវិញជាកូដ​សម្រាប់​ហៅJquery ​ដែល​មាន​ឈ្មោះ​ថា jquery-1.10.2.min.js ​ដែល​មាននៅ​ក្នុង

Folder js យកមក​ប្រើ​ប្រាស់ ។

- កូដ​ដែល​មានគូសរង្វង់ពណ៌បៃខៀវព័ទ្ឋជុំវិញជាកូដ​សម្រាប់​ហៅ plug-in Jquery ដែល​មាន​ឈ្មោះ​ថា jquery.popup.js ​ដែល​មាននៅ​ក្នុង​ Folder js យកមក​ប្រើ​ប្រាស់ ។

សូម​សរសេរ​កូដ​ខាងក្រោម​នេះចូល​ក្នុង​ប្លុក <body> នៃ File index.html របស់​លោកអ្នក​

កូដ​ដែល​បានគូសរង្វង់ពណ៌ក្រហមពទ័ជុំវិញនេះ គឺ​សម្រាប់​បង្ហាញ​នូវ​ Content ​ដែល​ត្រូវ pop-up ហើយ​នៅលើ​content នោះ​លោកអ្នក​អាច ដាក់ជា​រូបភាព ឬ អក្សរផ្សេងៗ​បាន​ផងដែរ ។

♦ ជា​ចុងក្រោយ​យើងនឹងបាន​លទ្ធផល​ដូច​ខាងក្រោម គឺ​នៅពេល​ដែល​យើងចុចទៅពាក្យ Click here ​វានឹង​បង្ហាញ នូវ​ផ្ទាំង​ popup នោះចេញមក ។ សូមមើលរូប​ខាងក្រោម​៖

 រៀបរៀងអត្ថបទដោយ ៖ លោក ស្រីទិត្យសត្យា

♦♦♦ សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ​ ០១០ / ០១៦ ៦៦៦ ៦៥៣
​♦♦♦ សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/
ឬ​អាច​ផ្ញើ​ចូល e-mail: anttraining2013@gmail.com
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា