For Android device For iOS device

មករា

គន្លឹះ​ក្នុង​ការធ្វើ​ឲ្យ Background គេហទំព័រមានសភាព​ដូចជា​អណ្តែតលើអាកាស

♦ ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៤៤​សម្រាប់​ខែវិច្ឆិកា ឆ្នាំ​២០១២ កែ​សម្រួល​ឡើងវិញនៅ​ថ្ងៃ​ទី ២៨ មេសា ២០២១ ដោយ កញ្ញា អេង រតនៈ​ និង លោក សួ លីឡាយ

សួស្តីអ្នក​ទាំងអស់​គ្នា​! ! ! ថ្ងៃ​នេះ​ខ្ញុំ​សូមចែក​រំលែក​អ្នក​ទាំងអស់​គ្នា​អំពី​ចំណេះដឹង​ខ្លះ​ៗ​និយាយទាក់ទង​ជាមួយនឹង​វិធីសាស្រ្តមួយចំនួនតូច​ដែល​បានដកស្រង់ចេញពី​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT សូម​ណែនាំ​ពីគន្លឹះ​ក្នុង​ការធ្វើ​ឲ្យ​ Background គេហទំព័រមានសភាព​ដូចជា​អណ្តែតលើអាកាសហើយមាន​រូបភាព​ព្រឹលធ្លាក់​ទៀតផង ដោយ​ប្រើ​ប្រាស់ Jquery និង Plug-in Jquery  ។   ដើម្បី​កុំ​ឲ្យ​ខាតពេលយូរ​ជាមួយនឹង​ការ​រៀបរាប់​វែងឆ្ងាយអូសបន្លាយពីការធ្វើ​ឲ្យ​ Background គេហទំព័រមានសភាព​ដូចជា​អណ្តែតលើអាកាសយូរ តោះ! !  យើងទៅជួប​ជាមួយនឹង​រូបភាព​នៃកូដ​ក៏​ដូចជា​ការពន្យល់ពីកូដដូច​ខាងក្រោម​ទាំងអស់​គ្នា​៖

→ លទ្ធផល​ក្រោយពី​ដំណើរ​ការ​កូដ

 => ​នៅពេល​យើង Run Code index.html ​នៅលើ​ Browser ​លទ្ធផល​វានឹង​ដូច​រូបភាព​ខាងលើ​ហើយមានព្រិលធ្លាក់​ទៀតផង ។

 កូដ HTML

 ពន្យល់កូដ HTML

  •  បន្ទាត់ទី៧​ គឺជាការ link file style នៅ​ក្នុង​ CSS មក​ប្រើ​ប្រាស់ ដើម្បី​ដាក់ style ​ឲ្យ​អត្ថបទមានពណ៌​ស្អាត ។
  • បន្ទាត់ទី៨​ និង បន្ទាត់ទី១៤ គឺជាការ link JavaScript មក​ប្រើ​ប្រាស់​ឲ្យ​មានចលនាព្រឹលធ្លាក់ ។ នេះគឺជា link download Source Code_background ដែល​ជា library​ របស់ Javascript មាន (file Jquery.min និង file snowfall ) សម្រាប់​ឲ្យ​វា​ដំណើរ​ការ​ ៖ https://www.mediafire.com/file/v8yybhf64u8gbl3/Source+Code_background.rar/file
  •  បន្ទាត់ទី៩ និង បន្ទាត់ទី១៣ គេ​ប្រើ​ tag script ដើម្បី​សរសេរ​ code JavaScript ​ឲ្យ​ព្រឹលមានចលនា​នៅពេល​ដំណើរ​ការ​ code ​នៅលើ​ browser
  •  បន្ទាត់ទី១៧ និង បន្ទាត់ទី២២​ គេ​ប្រើ​ tag ដើម្បី​ដាក់​ចំណងជើង​របស់អត្ថបទ​ចំណែក​បន្ទាត់ទី២១ គេ​ប្រើ​ tag canvas ហើយ​កំណត់​ id ឈ្មោះ​ថា snowfall ដើម្បី​យកទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​ tag script

 កូដ CSS

 ពន្យល់កូដ CSS

  • បន្ទាត់ទី៥ ដល់បន្ទាត់ទី១០ គេ​ប្រើ​ tag h1 ដើម្បី​ដាក់​ចំណងជើង​ឲ្យ​នៅកណ្តាលមានពណ៌​ទំហំ​និង​ប្រភេទ​អក្សរ ។
  • បន្ទាត់ទី១១ ដល់បន្ទាត់ទី១៣ គេ​ប្រើ​ដាក់ពណ៌​ background មានពណ៌ខ្មៅ ។
  •  បន្ទាត់ទី១៤ ដល់បន្ទាត់ទី១៧ គេ​ប្រើ​ដាក់ពណ៌​និង​ឲ្យ​អក្សរនៅកណ្តាល screen
  •  បន្ទាត់ទី១៨ ដល់បន្ទាត់ទី២២ គេ​ប្រើ​ដាក់​ទំហំ​និង​ឲ្យ​វា display តែ​ block ​ដែល​បាន​កំណត់ ។

♻️ សម្រាប់​លោកអ្នក​ដែល​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Windows សូម​ចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter

📲 សម្រាប់​លោកអ្នក​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Android https://bit.ly/3qhYCJf

→ ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​សំណួរ​ផ្សេងៗ​សូម​ផ្ញើ​សារចូល Facebook : https://www.facebook.com/anttrainning

 ​សម្រាប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/ 

 លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒 ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា