ធ្នូ
បង្កើតការ Feedback ដោយប្រើប្រាស់ C# ជាមួយ PHP
ការបង្កើតកម្មវិធីជានិច្ចកាល តែងតែមានប៊ូតុង Feedback ដើម្បីឲ្យអ្នកប្រើប្រាស់ធ្វើការបញ្ចេញយោបល់ ។ ការធ្វើប៊ូតុងនេះ Developer ខ្លះតែងតែឲ្យកម្មវិធីធ្វើការផ្ញើសារអេឡិចត្រូនិច ទៅកាន់ អសយដ្ឋានសារអេឡិចត្រូនិចរបស់គេដោយផ្ទាល់ ដោយប្រើប្រាស់បច្ចេកវិទ្យា SMTP ។ ការធ្វើដូចនេះ ជាជម្រើសមួយដ៏ពេញនិយម ក៏ ប៉ុន្តែពួកគេនឹងប្រឈមមុខនឹងបញ្ញាមួយចំនួនធំដូចជា ការបាត់បង់សារអេឡិចត្រូនិច និងចំណាយថេរវេលាច្រើនក្នុងការរង់ចាំ ។ ដូចនេះខ្ញុំសូមលើកយកប្រធានបទនេះ ដើម្បីជួយសម្រួលដល់ បញ្ហានេះ ។ សូមអនុវត្តតាមលំណែនាំខាងក្រោម:
ចុច Like Page https://www.facebook.com/ANTTraining/ ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងបច្ចេកវិទ្យា
១. ដំបូងត្រូវ Start Service របស់ WampServer សិន (ក្នុងករណីប្រើប្រាស់ក្នុង Localhost) បន្ទាប់មកចូលទៅកាន់ PHPMyAdmin (ដោយចូលទៅកាន់ http://localhost/phpmyadmin/) ចុចលើពាក្យ SQL បន្ទាប់មកវាយបញ្ចូលកូដខាងក្រោមទៅក្នុងប្រអប់ Run SQL query/queries និងចុចប៊ូតុង Go
២. បន្ទាប់មកសូមបើក Notepad/Notepad++ ហើយវាយបញ្ចូលកូដខាងក្រោម រួចធ្វើការរក្សារទុក ទៅក្នុងទីតាំង C:\wamp\www\feedback ដែលមានឈ្មោះ index.php
ពិពណ៌នាកូដ៖
- · បន្ទាត់លេខ ១ និង ២៖ ធ្វើការភ្ជាប់ PHP Project ទៅនឹង MySQL Server ដែលមាន Database ឈ្មោះ feedback
- · បន្ទាត់លេខ ៥៖ កំណត់លក្ខខណ្ឌទៅលើ Query String ថាមានអថេរ Read បានបញ្ចូនមក ឬទេ
- · បន្ទាត់ទី ១០៖ បង្កើតអថេរ $from ចាំទទួលយកតម្លៃពីជួរឈរ frm នៃជួរដេកនីមួយៗ
- · បន្ទាត់ទី ១០៖ បង្កើតអថេរ $body ចាំទទួលយកតម្លៃពីជួរឈរ body នៃជួរដេកនីមួយៗ
- · បន្ទាត់លេខ ២៦៖ កំណត់លក្ខខណ្ឌទៅលើ Query String ថាមានអថេរ btnSubmit បានបញ្ចូនមក តាមMethod POST ឬទេ
- · បន្ទាត់ទី ២៧៖ បង្កើតអថេរ $from ចាំទទួលយកតម្លៃពីអថេរ txtFrom ដែលបោះមក
- · បន្ទាត់ទី ២៨៖ បង្កើតអថេរ $body ចាំទទួលយកតម្លៃពីអថេរ txtBody ដែលបោះមក
- · បន្ទាត់ទី ៣០៖ ធ្វើការបញ្ចូលទិន្នន័យទៅក្នុង Database
♦ ផ្នែក C#
កូដសម្រាប់ធ្វើប៊ូតុង FeedBack
♦ ពិពណ៌នាកូដ៖
- · បន្ទាត់លេខ ២២ និង ២៤៖ កំណត់លក្ខខណ្ឌមិនដំណើរការ ចំពោះ txtFrom និង txtBody ប្រសិនបើវា មិនមានតួរអក្ស
- · បន្ទាត់លេខ ២៦៖ បង្កើត Object Web មួយ ចេញពី Class WebBrowser
- · បន្ទាត់ ២៧ ដល់ ៣១៖ សរសេកូដ HTML ចូលទៅកាន់ WebBrowser Control
- · បន្ទាត់លេខ ៣៣៖ ដាក់លក្ខខណ្ឌលើ ReadyState ដើម្បីឲ្យដឹងថា WebBrowser Control បានបកប្រែ កូដ HTML ដែលយើងផ្ដល់ឲ្យរួចរាល់
- · បន្ទាត់លេខ ៣៥៖ កំណត់ឲ្យ WebBrowser Control ធ្វើការចាប់យក ធាតុមួយដែលមាន id = btnSubmit ហើយធ្វើការចុចលើវាដោយស្វ័យប្រវត្តិ
♦♦♦ ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី ៥៥ ប្រចាំខែ វិច្ឆិកា ឆ្នាំ ២០១៣
♦♦♦ រៀបរៀងអត្ថបទដោយ ៖ ដោយ លោក លាម លីដារ៉ា
♦♦♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
សម្រាប់ព័ត៌មានវគ្គសិក្សាកុំព្យូទ័រនៅអាន-ANT http://training.antkh.com/
ឬអាចផ្ញើចូល e-mail: anttraining2013@gmail.com
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា