For Android device For iOS device

ធ្នូ

តើ​លោកអ្នក​ធ្លាប់​បាន​ប្រើ​ប្រាស់ User Account នៅលើ Android Tablet ដែរ ឬ​ទេ ?

តើ​លោកអ្នក​ធ្លាប់​បាន​ប្រើ​ប្រាស់ User Account ​នៅលើ Android Tablet ដែរ ឬ​ទេ ?

Tablet គឺជា​ប្រភេទ​ឧបករណ៍​ដែល​កំពុង​តែទទួលការពេញ​និយម​ពីសំណាក់អ្នក​ប្រើ​ប្រាស់​នាពេលសព្វ​ថ្ងៃ​នេះ ហើយមាន​ក្រុមហ៊ុន​ជា​ច្រើន​បានផលិត​ឧបករណ៍​ប្រភេទ​នេះឡើង ព្រោះ​គេជឿថាការ​ប្រើ​ប្រាស់ tablet ពិតជា​ផ្ដល់​ភាព​ងាយស្រួល​ច្រើន ម្យ៉ាង​ទៀត​ឧបករណ៍ tablet ភាគ​ច្រើន​គឺ​ត្រូវបាន​ដំណើរ​ការ​ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ Android ។ ឥឡូវនេះ រាល់ tablet ​ដែល​ដំណើរ​ការ OS Android ចាប់ពី version 4.2 ឡើងទៅបាន​បន្ថែម​នូវ option ​ពិសេស​មួយ​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បង្កើត​នូវ user account ​នៅលើ tablet បាន​ដូចជា​កុំព្យូទ័រ​ដែរ ។

​លោកអ្នក​ពិតជាបាន​យល់ច្បាស់​ថាអ្វីជា user account ​ដែល​លោកអ្នក​ធ្លាប់​តែ​បង្កើត​និង​ប្រើ​ប្រាស់​នៅលើ​កុំព្យូទ័រ ប៉ុន្តែ​ឥឡូវនេះ​លោកអ្នក​ដែល​ប្រើ​ប្រាស់ tablet ​ដែល​ដំណើរ​ការ​ជាមួយនឹង​Android ​ក៏​អាច​បង្កើត user account បាន​ផងដែរ ។ ដូចនេះ​ទស្សនាវដ្ដី​អាន-ANT យើង​ខ្ញុំ​សូម​បង្ហាញ​ជូន​នូវ​វិធីសាស្រ្តនៃការ​បង្កើត user account ​នៅលើ Android Tablet

វិធីសាស្រ្ត

ដំបូងសូមចូល​ទៅកាន់ system setting ​ដែល​មាននៅ​ក្នុង Android Tablet ហើយចុចលើ User option ​ដែល​ស្ថិតនៅក្រោម Devices setting

​បញ្ជាក់​៖ Option User មានតែ​នៅលើ OS Android ចាប់ពី version 4.2 ឡើងទៅ ចំពោះ version ក្រោមនេះមិនមាន​នូវ option នេះឡើយ ។

​បន្ទាប់មក​សូមចុច​ទៅលើ Add User ដើម្បី​បង្កើត user account

​បន្ទាប់មក​នឹងមាន​ផ្ទាំង​មួយ​បង្ហាញ​ជាមួយ option 2 ដូច​ខាងក្រោម​៖

· User: ជា option ​ដែល​បង្កើត user មាន​សិទ្ធ​ិ​ពេញលេញ​ក្នុង​ការ​ប្រើ​ប្រាស់ tablet

· Restrict Profile: ជា option ​ដែល​បង្កើត user ហើយ​កំណត់​សិទ្ធ​ិ​ណាមួយ​ជាក់លាក់​សម្រាប់​ប្រើ​ប្រាស់ tablet

​សម្រាប់​ការអនុវត្តនេះ សូមជ្រើសយក User option

ភ្លាមនោះនឹងមាន​ផ្ទាំង​មួយ​បង្ហាញ​មក​ជាមួយនឹង​ព័ត៌មាន និយាយអំពីការ​ប្រើ​ប្រាស់ user account ដូច្នេះ​លោកអ្នក​គ្រាន់តែ​ចុច​ទៅលើ OK ដើម្បី​បន្តទៅជំហានបន្ទាប់ ។

ជំហាន​បន្ទាប់មក​សូមចុច​ទៅលើ Set up now ដើម្បី​ចាប់ផ្តើម​បង្កើត តែ​ប្រសិនបើ​លោកអ្នក​ចុច​ទៅលើ Not now នោះវាត្រឹមតែ​បង្កើត user account ប៉ុន្តែ​មិនទាន់​អាច​ប្រើ​ប្រាស់​បាន ។

ក្រោយពេល​ដែល​លោកអ្នក​បាន​បង្កើត user account ហើយនោះ​លោកអ្នក​នឹងឃើញមាន user account profile ​បង្ហាញ​នៅលើ tablet នោះ ។

មិនត្រឹមតែប៉ុណ្ណោះ​លោកអ្នក​អាចចូលទៅ​កំណត់​បន្ថែម​នូវ​ព័ត៌មាន​ផ្សេងៗ​ទៅលើ  user account ​ទាំងនោះ​បាន​យ៉ាង​ងាយស្រួល ។

​លោកអ្នក​អាច​ធ្វើការ​លុប user account ​ដែល​បង្កើត​នោះបានគ្រប់ពេល

​ក្រឡេក​ទៅមើល​ផ្ទាំង lock screen នៃ tablet នោះ​លោកអ្នក​នឹងបានឃើញដូច​រូបភាព​ខាងក្រោម ដែល​មានរូបតំណាង user account ​នីមួយៗ ។

*** រៀបរៀងអត្ថបទដោយ ៖ លោក ប៊ិន សុផលឩត្តម

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៥៣ ​សម្រាប់​ខែ កញ្ញា ឆ្នាំ​២០១៣

*** កម្មវិធី​ដែល​កង្កើតដោយអាន-ANT ទើបចេញថ្មីៗ​
១. ANT Pedia ដំណើរ​ការ​លើ​កុំព្យូទ័រ (Windows 8 ឡើងទៅ)   http://antkh.com/antpedia/index.php?p=dictionary
២. សម្រាប់​កម្មវិធី​ដែល​ដំណើរ​ការ​លើ Android (Android 5.0 ឡើងទៅ)   http://www.antkh.com/tech/2315
*** សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
​សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/
ឬ​អាច​ផ្ញើ​ចូល e-mail: anttraining2013@gmail.com
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា