For Android device For iOS device

ធ្នូ

ការ​ដំឡើង​កម្មវិធី​របស់ iPhone ដោយ​ប្រើ iTools

នៅ​ក្នុង​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ៥៣ នេះយើងបានលើកយក​កម្មវិធី iTools ​ដែល​ជា​កម្មវិធី​មួយមាន​តួនាទី​ច្រើន និង​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​ប្រើ​ប្រាស់ iPhone និង iPad ។ នៅពេល​នេះយើងនិងលើកយកការ​ដំឡើង​ Game ​ដែល​បាន download ​នៅលើ Computer ហើយ​ប្រើ  iTools ​សម្រាប់​ធ្វើការ​ដំឡើង Game នោះ​នៅលើ​ទូរសព្ទ​័​ប្រភេទ​ iPhone ។ ចំពោះ​កម្មវិធី​ខាងលើ​នេះមាននៅ​ក្នុង CD ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី ៥៣ នេះ ។

ការ​ប្រើ​ប្រាស់​

ក្រោយពីបាន​ដំឡើង​កម្មវិធី​ខាងលើ​នេះរួចហើយនោះ វានិង​បង្ហាញ​រូបរាងដូច​រូបភាព​ខាងលើ ។ បន្ទាប់មក​អ្នកត្រូវចុច​នៅលើ Applications ដូចរូប​ខាងក្រោម​៖

​បន្ទាប់មក​​វានឹង​បង្ហាញ​ផ្ទាំង​មួយដូចរូប​ខាងក្រោម​៖

សូមចុច​នៅលើ Install ដូច​ដែល​បាន​បង្ហាញ​តាមរយៈ​រូប​ខាងក្រោម​នេះ

ក្រោយមកទៀត​វានឹង​ឲ្យ​យើង Browse ទៅរក​កម្មវិធី​ផ្សេងៗ​ដែល​អ្នកចង់​ដំឡើង ។ តែ​នៅពេល​នេះយើងនិងសាកល្បង​ដំឡើង Game មួយដូច​ខាងក្រោម​៖

​ខាងក្រោម​នេះជា​ដំណើរ​ការនៃការ​ដំឡើង Game

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៥៣ ​សម្រាប់​ខែ កញ្ញា ឆ្នាំ​២០១៣

*** Software និង​វីឌីអូ​សម្រាប់​ការអនុវត្ដន៍ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា