For Android device For iOS device

សីហា

ឃ្លាំមើល Network Folder ណាមួយ​ជាមួយនឹង Simple Watcher

​ប្រសិនបើ​យើងនិយាយអំពី​តួនាទី​របស់ folder ​ណាមួយ​នោះ អ្នក​ប្រើ​ប្រាស់​តែងតែ​បង្កើត​ឡើង​សម្រាប់​ផ្ទុក​នូវ​ប្រភេទ​ឯកសារផ្សេងៗ​ពី​គ្នា​

​ក៏​ដូចជា​ងាយស្រួល​ក្នុង​ការបែងចែក និង​គ្រប់គ្រង​នូវ​ការងារ​ដែល​ទាក់ទង​ជាមួយនឹង​ឯកសារ​ទាំងនោះ​ផងដែរ ។ ដោយឡែកការ​ប្រើ​ប្រាស់​ network folder (shared folder)  ​ដែល​ត្រូវបាន​ចែក​រំលែក​តាមរយៈ​បណ្តាញ network ពិតជាមាន​សារៈ​សំខាន់​ក្នុង​ការចែក​រំលែក នូវ​ប្រភេទ​ឯកសារ​ការងារ​ផ្សេងៗ​ ​ក៏ ប៉ុន្តែ​ទិន្នន័យ​ដែល​មាននៅ​ក្នុង​ network folder ​ណាមួយ​នោះតែងតែ​ត្រូវបាន​បង្កើត លុប និងកែដោយអ្នក​ដែល​មាន​សិទ្ធ​ិ​ជា​លក្ខណៈ​ full control ចូលទៅ​ក្នុង​ folder មួយនោះ ។ យើង​មិនអាច​ដឹងថា ពេលណាមានគេចូលទៅ​ធ្វើការ​ជាមួយនឹង​ទិន្នន័យ​ទាំងឡាយនៅ​ក្នុង​ network folder ​ដែល​ត្រូវបាន​ចែក​រំលែក​មក​ឲ្យ​យើងនេះទេ ដូចនេះ​ទស្សនាវដ្ដី​អាន-ANT យើង​ខ្ញុំ​សូម​ធ្វើការ​ណែនាំ​នូវ​ប្រភេទ​ freeware ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា Simple Watcher ​ដែល​អាច​ឲ្យ​លោកអ្នក​ដឹងរាល់សកម្មភាព​ទាំងនោះ​រាល់ពេល​ដែល​ដំណើរ​ការ​កុំព្យូទ័រ​របស់​លោកអ្នក ។

​លោកអ្នក​អាចទទួលយក​កម្មវិធី​នេះបាន ដើម្បី​យកទៅ​ប្រើ​ប្រាស់​តាមរយៈ​គេហទំព័រ​ខាងក្រោម​៖  http://www.simplewatcher.ru/en/

​ជាមួយនឹង​ Simple Watcher ​លោកអ្នក​មិនចាំបាច់​ចំណាយ​ពេល​ក្នុង​ការ​ដំឡើង​នោះទេ ព្រោះ​កម្មវិធី​នេះជា​លក្ខណៈ​ portable ដោយ​គ្រាន់តែ​ double-click ​ទៅលើ​វា នោះ​លោកអ្នក​នឹងអាចចូល​ទៅកាន់​កម្មវិធី​នោះបាន​យ៉ាង​រហ័ស ។ នៅពេល​ដែល​យើងបានបើក​កម្មវិធី​ Simple Watcher ហើយនោះយើងនឹងបាន​នូវ​ប៊ូតុងមួយចំនួន​ដែល​មាន​តួនាទី​ខុសៗ​គ្នា ។

ដើម្បី​ឲ្យ​វា​ដំណើរ​ការ​ឃ្លាំមើលរាល់សកម្មភាពនៅ​ក្នុង​ network folder ​ណាមួយ​នោះ ដំបូងសូម​លោកអ្នក​ចុច​ទៅលើ ប៊ូតុង folder នោះ​វានឹង​ឲ្យ​យើង browse ទៅរក folder ​ណាមួយ​ដែល​យើងចង់ឃ្លាំមើល ។

ជាឧទាហរណ៍យើង​ខ្ញុំ​នឹង​ជ្រើសរើស​យក network drive ​ដែល​តំណាង​ឲ្យ​ folder shared ​ណាមួយ​ពីម៉ាស៊ីន​កុំព្យូទ័រ​ផ្សេងមួយទៀត ។ ដោយឡែក​លោកអ្នក​អាចចូលទៅ network drive និងអាច​ជ្រើសរើស​យក folderនិង subfolder ​ណាមួយ​ដែល​នៅ​ក្នុង​នោះ​ក៏​បានស្រេ​ច​ទៅលើ​ការ​ជ្រើសរើស​របស់​លោកអ្នក ។ បន្ទាប់ពី​ជ្រើសរើស​ហើយសូមចុចលើ OK 

​បញ្ជាក់​៖  ​លោកអ្នក​ក៏​អាច​ជ្រើសរើស​បាន​នូវ​ local folder ​ណាមួយ​ក៏​បានដែរ ។  ​បន្ទាប់មក​ទៀត​លោកអ្នក​នឹងឃើញថា​កម្មវិធី​នោះ​កំពុង​តែ​ដំណើរ​ការ​ឃ្លាំមើល​ទៅលើ​ network folder ​ដែល​យើងបាន​ជ្រើសរើស​នោះ ។

​នៅពេល​ដែល​កម្មវិធី​ចាប់ផ្តើម​ដំណើរ​ការ​ឃ្លាំមើល នោះយើងនឹងបានដឹងរាល់ពេល​ដែល​មានគេចូលទៅ​ធ្វើការ​នៅ​ក្នុង​ network folder មួយនោះ ដោយ​វានឹង​ធ្វើការ​ alert ប្រាប់យើងដូច​រូបភាព​ខាងក្រោម​៖

ជាមួយ​គ្នា​នេះដែរ លោកអ្នក​នឹងឃើញមាន​នូវ​ file text មួយចំនួន​ដែល​ត្រូវបាន​បង្កើត​ឡើងដោយស្វ័យប្រ​វត្តិគឺស្ថិតនៅ​ក្នុង​ folder តែមួយ​ជាមួយនឹង​កម្មវិធី​ Simple Watcher  ។  File text ​ទាំងនោះ​កត់ត្រារាល់សកម្មភាព​ដែល​គេចូលទៅ​ធ្វើការ​ក្នុង​ network folder នោះ ។

ដោយឡែក​លោកអ្នក​ក៏​អាចមើលរាល់សកម្មភាព​ទាំងនោះ​តាមរយៈ​កម្មវិធី​ Simple Watcher បានដែរ ដោយចុច​ទៅលើ​ប៊ូតុង Log ​ដែល​មាន​នៅលើ​កម្មវិធី រួចហើយយើងនឹងបានឃើញ​ផ្ទាំង​ដូច​ខាងក្រោម​៖

ជាងនេះទៅទៀត អ្នក​ដែល​អាច​ធ្វើការ​កំណត់​នូវ​ការ​ប្រើ​ប្រាស់ និង​ដំណើរ​ការ​ផ្សេងៗ​ជាមួយនឹង​កម្មវិធី Simple Watcher បាន​យ៉ាង​ងាយស្រួល ដោយ​គ្រាន់តែ​ចុច​ទៅលើ​ប៊ូតុង Settings នោះ​លោកអ្នក​នឹងបានឃើញដូច​ខាងក្រោម​៖

Monitoring Tab ជាកន្លែង​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​កំណត់​ការ​គ្រប់គ្រង ដើម្បី​ឃ្លាំមើល ទីតាំង និងសកម្មភាពផ្សេងៗ ។

Notification tab ជាកន្លែង​កំណត់​នូវ​ការ alert ប្រាប់អ្នក​ប្រើ​ប្រាស់​

Action Tab ជាទីតាំងមួយ​ដែល​កំណត់​ទៅលើ​សកម្មភាពមួយចំនួន​ឲ្យ​កម្មវិធី ដូចជា ការ​ដំណើរ​ការ​នូវ​ .bat file, ការ​ផ្ញើ​របាយការណ៍​តាម e-mail, ការ upload file ​នៅលើ​ FTP និងការ copy files ជាដើម ។

Program Tab ជាទីតាំងអាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​កំណត់​ settings ផ្សេងៗ​បន្ថែម​ទៅលើ​ Simple Watcher 

*** រៀបរៀងអត្ថបទដោយ ៖ លោក ប៊ិន សុផលឩត្តម

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៥២ ​សម្រាប់​ខែ សីហា ឆ្នាំ​២០១៣

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា