For Android device For iOS device

សីហា

ការ​បង្កើត PhotoFaceFun

​ប្រសិនបើ​អ្នកមាន​បំណង​ចង់​បញ្ចូល​រូបភាព​របស់អ្នក​ចូលទៅ​ក្នុង​ស៊ុម​រូបភាព​ជា​ច្រើន​ដែល​មាន​លក្ខណៈ​ស្រស់​ស្អាត ពេញ​និយម និងគួរជាទីចាប់អារម្មណ៍អ្នកអាចចូលទៅ​ក្នុង​អាស័យដ្ឋានរបស់គេហទំព័រ (http://www.photofacefun.com/) ។ លើសពីនេះទៅទៀតក្រោយពេល​ដែល​បញ្ចប់​នៃការធ្វើអ្នកអាច Download រូបនោះចេញពីគេហទំព័រនោះបាន​ផងដែរ ។ ខាងក្រោម​នេះជាគេហទំព័រ PhotoFaceFun

 

 

ការ​ប្រើ​ប្រាស់​

បើយើងនិយាយពីការ​ប្រើ​ប្រាស់​គេហទំព័រនេះ ដើម្បី​បញ្ចូល​រូបភាព​ណាមួយ​ដែល​អ្នកពេញចិត្តនោះ ពិតជាមានភាព​ងាយស្រួល​បំផុត ដំបូងអ្នកត្រូវ​ក្រឡេក​មើលនៅ ផ្នែក​ខាង ឆ្វេង​រួច​ជ្រើសរើស​ក្រុមនៃស៊ុម ដូចបាន​បង្ហាញ​តាមរយៈ​រូប​ខាងក្រោម​៖

 

 

ក្រោយមកទៀតអ្នកអាច​ជ្រើសរើស​ប្រភេទ​ស៊ុម​ណាមួយ​ដែល​ខ្លួនគិតថាចាប់អារម្មណ៍ដូចរូប​ខាងក្រោម​

 

 

​បន្ទាប់ពី​បានរើសយកស៊ុមនោះរួចហើយអ្នកត្រូវចុច​នៅលើ​ស៊ុមនោះ​បន្ទាប់មក​វានិង​ឲ្យ​អ្នក upload ​រូបភាព ដូច​ខាងក្រោម​

 

 

ក្រោយពី upload ​រូបភាព​នោះរួចហើយអ្នកត្រូវចុច Next នោះវានិង​បង្ហាញ​ដូចរូប​ខាងក្រោម​

 

 

​បន្ទាប់មក​អ្នកអាច Download ​រូបភាព​នោះ ឬ Share ​នៅលើ​បណ្តាញសង្គមជា​ច្រើន​មានដូច​ខាងក្រោម​

 

 

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៥១ សម្រាប់​ខែ កក្កដា ឆ្នាំ​២០១៣

*** Software និង​វីឌីអូ​សម្រាប់​ការអនុវត្ដន៍ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា