For Android device For iOS device
២២
កក្កដា

លាក់​ព័ត៌មាន ឬ​ឯកសារ​ក្នុង​រូបភាព​

​នៅលើ​បណ្តាញ Network ការទំនាក់ទំនង និង ការ​បញ្ចូន​ឯកសារពី​គ្នា​ទៅវិញទៅមកគឺជារឿង​ចាំបាច់ និង​ជារឿងធម្មតា ប៉ុន្តែ​តើអ្នកមាន​ដែល​គិតទេថារាល់​ព័ត៌មាន ឬ​ឯកសារ ដែល​អ្នកបាន​បញ្ចូន​មាន​សុវត្ថិភាព ឬ​អត់?

 ហេតុអ្វីចាំបាច់គិតពីរឿង​សុវត្ថិភាព​?

បើសិនជាឯកសារ​ដែល​អ្នកបាន​បញ្ចូន​អាចជាសារ​សម្ងាត់ លេខ​សម្ងាត់ លេខគណនីរួមទាំងឯកសារ​សំខាន់​ៗ​ផ្សេងៗ​នោះជារឿងមួយ​ដែល​ត្រូវអ្នកប្រុងប្រយ័ត្ន​បំផុត ពី​ព្រោះ​ឯកសារ​ទាំងនោះ​អាចនឹងមិនទៅដល់គោលដៅ​ដែល​អ្នកបាន​បញ្ចូន​ទៅ ។ ទាំងនេះអាចបណ្តាល​មកពី Hacker (ជនឆក់ឱកាស) ។ ឯកសារ​ត្រូវបាន​ស្ទាក់ចាប់នៅកំឡុងពេល​ដែល​អ្នក​បញ្ចូន បើសិនជាឯកសារ​មិនបាន encrypt

(បំប្លែង​មិន​ឲ្យ​មើលយល់) នោះជាឱកាសល្អ​សម្រាប់​ Hacker ហើយ ។

តើធ្វើដូចម្តេច ដើម្បី​បំប្លែង ឬ​លាក់​ព័ត៌មាន​មិន​ឲ្យ​គេមើលយល់?

​ទស្សនាវដ្ដី​អាន-ANT សូមណែអំពី​កម្មវិធី​មួយ​ដែល​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ខាងលើ​បាន​ដែល​កម្មវិធី​នោះឈ្នោះថា Steg

​កម្មវិធី Steg

Steg ជា​កម្មវិធី​មួយ​ដែល​ត្រូវបាន​ប្រើ​ប្រាស់​សម្រាប់​បំប្លែង​ឯកសារផ្សេងៗ​ទៅជាឯកសារ​រូបភាព ។  ដូច្នេះទោះបីឯកសារ​ដែល​អ្នក​បញ្ចូន​បានទៅដល់ដៃ Hacker ឬ​អ្នកណា​ក៏​ដោយ​ក៏​ឯកសារនោះត្រឹមតែជា​រូបភាព​ប៉ុណ្ណោះ ។

ចុះធ្វើដូចម្តេចទើបទទួលបានឯកសារដើមវិញ?

នេះជា​ការងារ​របស់​កម្មវិធី Steg តោះយើងសាកល្បង​ប្រើ​ប្រាស់​កម្មវិធី​នេះ​ទាំងអស់​គ្នា​! នេះជា Link សម្រាប់ Download កម្មវិធី Steg Source Code

​បន្ទាប់ពី​អ្នកបាន Download ​កម្មវិធី​នេះបានហើយ សូម double-click លើវា ហើយអ្នកនឹងឃើញ​រូបភាព​នៃ​កម្មវិធី​ដូច​ខាងក្រោម​៖

លាក់ឯកសារដាក់​ក្នុង​រូបភាព​

ដំបូងអ្នកត្រូវ​ទាញយក​រូបភាព​ណាមួយ (អាចជា​ប្រភេទ BMP, JPG, JPEG, PNG, PPM និង TIFF) ដែល​អ្នកមាន​សម្រាប់​ផ្ទុក​នូវ​ឯកសារ ឬ​ព័ត៌មាន​ដែល​អ្នកនឹង​បំប្លែង ។

រួចសូមចុចប៊ូតុងដូច​រូបភាព​ខាងក្រោម​៖

​បន្ទាប់ពី​ជ្រើសរើស​រូបភាព​ណាមួយ​ហើយនោះអ្នកនឹងទទួលបានរូបដូចឧទាហរណ៍​ខាងក្រោម​៖

រួចចុចប៊ូតុង Configuration ដើម្បី​ធ្វើការ​កំណត់​ផ្សេងៗ​

ពេលចេញ​ផ្ទាំង​ខាងក្រោម សូមធីកលើពាក្យ Embed a text message ហើយ​បញ្ចូល​ពាក្យទៅ​ក្នុង​ប្រអប់បានហើយ (អាច​បញ្ចូល​ត្រឹម 256តួ)

 

·  ​បន្ទាប់មក​ទៀតសូម​ជ្រើសរើស Crypto Mode: Auto (hide or extract)

 · ពេលអ្នក​បញ្ចូល​ត្រឹមត្រូវសូមចុចប៊ូតុង OK

ការងារ​បន្ទាប់គឺអ្នកត្រូវចុចប៊ូតុង Hide Data ដូចរូប ដើម្បី​ជ្រើសរើស​ឯកសារ​សម្រាប់​លាក់ (ទំហំ​ឯកសារ​មិន​ត្រូវ​លើសពីអ្វី​ដែល Steg 

បាន​បង្ហាញ​ឡើយ)

· ​បន្ទាប់មក​ទៀតសូមចុច ប៊ូតុង Save

 ·   រួចដាក់​ឈ្មោះ​ឯកសារ​ព្រមទាំង​ទីតាំងឯកសារ​ដែល​ត្រូវរក្សារទុក ហើយចុចប៊ូតុង Save

ឯកសារនេះមាន​ប្រភេទ​ជា​រូបភាព *.jpg តែវាបានបង្កប់​នូវ​ឯកសារ​ដែល​អ្នកបាន​បញ្ចូល ។

ទទួលឯកសារ​ដែល​លាក់​ក្នុង​រូបភាព​

ដើម្បី​ទទួលបាន​នូវ​ឯកសារ​ដែល​បង្កប់​ក្នុង​រូបភាព​នេះ គឺអ្នក​គ្រាន់តែ​បើក​កម្មវិធី Steg នេះម្តងទៀត

ចុចប៊ូតុង Open JPEG image

រួច​ស្វែងរក​រូបភាព​ដែល​បាន​បំប្លែង រួចចុចប៊ូតុង Extract Data

​បន្ទាប់មក​ទៀត ជ្រើសរើស​ទីតាំងផ្ទុកឯកសារ​ដែល​ត្រូវទាញចេញពី​រូបភាព ហើយចុចប៊ូតុង Choose

បើសិនជាការទាញចេញទទូលបានជោគជ័យ អ្នកឃើញដូច​ខាងក្រោម​

ពេលនេះអ្នកអាចចូល​ទៅកាន់​ទីតាំងនោះ ដើម្បី​មើល​ជាការស្រេច ។

ពេលនេះអ្នកអាចចូល​ទៅកាន់​ទីតាំងនោះ ដើម្បី​មើល​ជាការស្រេច ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៤៦ សម្រាប់​ខែ មករា ឆ្នាំ​២០១៣

*** រៀបរៀងអត្ថបទដោយ ៖ លោក គីម សូឡី

 

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា