For Android device For iOS device
២០
កក្កដា

ការចាប់យក IP Address របស់ Client តាមរយៈ កូដ PHP

នៅ​ក្នុង​ការ​ការពារ​សុវត្ថិភាព​ និង​ធ្វើការ​ផ្ទៀតផ្ទាត់​ទៅលើ​ការ​ប្រើ​ប្រាស់​ផ្សេងៗ ឧទាហរណ៍​ដូចជា គេហទំព័រ​សម្រាប់​ការបោះឆ្នោត (vote) ឬ សម្រាប់​ផ្ដល់​ជាមតិយោបល់ផ្សេងៗ តែងតែ​មាន​ការ​រំខាន ពីជនខិលខូចមួយចំនួន​ដែល​តែងតែ​បង្កើត​គណនី​ច្រើន​សម្រាប់​កេងចំញេញទៅ​លើ​សំឡេង​ឆ្នោតរបស់គេ ឬ​ក៏​ធ្វើការ​រិះគន់​នូវ​ពាក្យសម្ដីមិនសមរម្យផ្សេងៗ ។ ដើម្បី​បញ្ចៀស​បញ្ហា​ទាំងនេះយើងអាចចាប់យកលេខ IP Address របស់​កុំព្យូទ័រ​ដែល​កំពុង​បើកគេហទំព័រ ឬ​ចាប់យកតំបន់​ក៏​ដូចជា​ក្រុមហ៊ុន internet ​ដែល​គេ​កំពុង​តែ​ប្រើ​ប្រាស់ ដើម្បី​ជាប្រយោជន៍ឈានដល់ការចាប់ជននោះ ឬ​ក៏  block ក្រុម​ទាំងនោះ​ជាដើម ។ ក្នុង​ការចាប់យក​នូវ​ IP Address ​លោកអ្នក​អាច​ប្រើ​ប្រាស់​កូដ PHP ដូច​ខាងក្រោម ៖

មុននឹងឈានចូលទៅដល់ function ​សម្រាប់​ចាប់យក IP Address យើងសូម​ណែនាំ​ឲ្យ​​ស្គាល់​នូវ​ពាក្យគន្លឹះមួយចំនួន​ដូចជា​៖

 -  $_SERVER: ជា​ប្រភេទ​ Array ​ដែល​ផ្ទុក​នូវ​ variables ​ដែល​ Server បាន​បង្កើត ។

 -  REMOTE_ADDR: ​សម្រាប់​ចាប់យក IP Address នៃម៉ាស៊ីនរបស់ User ​ដែល​កំពុង​តែបើក Page.

-  HTTP_X_FORWARDED_FOR   ឬ​ HTTP_CLIENT_IP: ​ប្រើ​សម្រាប់​ចាប់យក IP Address នៃម៉ាស៊ីនរបស់ User ​ដែល​កំពុង​តែបើក Page ដោយឆ្លងកាត់តាម Proxy ()

អ្នកអាច​បង្កើត​ Function Code ​សម្រាប់​ចាប់យក IP Address របស់ Client ករណី​ដែល​ Client ​ប្រើ​ប្រាស់​ Internet ដោយមិនពាក់ព័ន្ធជាមួយ Proxy ​តាមរយៈ​ Global Variable $_SERVER ដូច​ខាងក្រោម ៖

​ខាងលើ​គឺជា Function ​ដែល​បញ្ជាប្រាប់ទៅ​ឲ្យ​ Server ​ធ្វើការ​ចាប់យក IP Address ​របស់អ្នក​ប្រើ​ប្រាស់​ដែល​កំពុង​ដំណើរ​ការ​ page ដោយ $_SERVER [‘REMOTE_ADDR’] នឹងចាប់យក IP ហើយ​ផ្ដល់​ទៅ​ឲ្យ​អថេរ $ip រួច​ធ្វើការ​ return

​ប្រសិនបើ​អ្នក​ប្រើ​ប្រាស់​ Internet ​ឆ្លងកាត់​តាម Proxy នោះ Function Code ខាងលើមិនអាចចាប់យក IP បានទេ ដែល​មានន័យថា​វាមាន​តម្លៃ​ទទេនោះ​វានឹង​បណ្ដាល​ឲ្យ​មាន Error កើតឡើង ដូចនេះអ្នកត្រូវ​ប្រើ​ប្រាស់​ code ដូច​ខាងក្រោម ៖

Function ​ខាងលើ​ ​នឹងត្រូវ​ពិនិត្យ​មើល​ប្រសិនបើ​អ្នក​ប្រើ​ប្រាស់​ Internet ​ឆ្លងកាត់​តាម Proxy នោះ​វានឹង​ចាប់យក IP ​តាមរយៈ​ HTTP_CLIENT_IP ឬ​ HTTP_X_FORWORDED_FOR បើអត់ទេ​វានឹង​ចាប់យក IP ​តាមរយៈ​ REMOTE_ADDR

 ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៤៩ ​សម្រាប់​ខែ ឩសភា ឆ្នាំ​២០១៣

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា