For Android device For iOS device
២០
មិថុនា

ការ​បំប្លែង File Word ទៅជា File Audio

កាន់តែមានភាព​ងាយស្រួល​ជាងមុន​សម្រាប់​អ្នកចូលចិត្តអានអត្ថបទ​កំសាន្ត ឬ អត្ថបទផ្សេងៗ​លោកអ្នក​ពិតជា​ចំណាយ​ពេល​ច្រើន​ហើយ ជួនកាលការអានអក្សរពិតជាមិន​ងាយស្រួល​ទេ ដើម្បី​ឲ្យ​ងាយស្រួលជាងនេះយើងសូម​ណែនាំ​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា AudioDocs ដែល​វាមាន​តួនាទី​បំប្លែង​​ឯកសារពីអក្សរ File Word (DOC/DOCX) ​ឲ្យ​ក្លាយទៅជាឯកសារ​សំឡេង Audio (WAV)

​♦ ការ​ដំឡើង​កម្មវិធី​

ចំពោះ​កម្មវិធី​ AudioDocs មាន​ទំហំ​ធំល្មម​ដែល​អ្នកអាច​ទាញយក​បាន​តាមរយៈ Link នេះ AudioDocs 2.2.1  ដើម្បី​​ធ្វើការ​ដំឡើង ។ ក្រោយការ​ដំឡើង​កម្មវិធី​អ្នកនឹងទទួលបាន​កម្មវិធី​ដែល​មានរូបរាងដូច​ខាងក្រោម​៖

​រូបភាព​ Welcome screen នៃ AudioDocs 2.2.1

♦ ការ​ប្រើ​ប្រាស់​

សូមចុចលើ MS Word ToAudioDoc ដែល​វា​សម្រាប់​បំប្លែង​ File Word ទៅជា File Audio

​បន្ទាប់មក​សូមចុចលើប៊ូតុង Browse ​សម្រាប់​ជ្រើសរើស​ File Word

ក្រោយពីបាន​ជ្រើសរើស​រួចនោះ​វានឹង​បង្ហាញ​ឈ្មោះ​ឯកសារ​ដែល​លោកអ្នក​បាន​ជ្រើសរើស​

TTS Voices: ​សម្រាប់​កំណត់​​ប្រភេទ​​សំឡេង​នៃការអាន​ដែល​ជា Default ជា​សំឡេង​មនុស្សប្រុស

Speaking Rate: ​សម្រាប់​កំណត់​ល្បឿន​នៃការអាន

Volume: ​សម្រាប់​កំណត់​សំឡេង​ឲ្យ​ឮ​តិច ឬ​ឮ​ខ្លាំង

​បន្ទាប់ពី​កំណត់​រួចហើយសូមចុចប៊ូតុង Create AudioDoc នោះ​វានឹង​ចាប់ផ្ដើម​បំប្លែង​

ក្រោយពី​ដំឡើង​បាន​សម្រេច​វានឹង​បង្ហាញ​ផ្ទាំង​មួយរួចហើយសូមចុច OK button

 

​ចំណែក​ប៊ូតុង About AudioDocs​ដែល​នៅលើ​រូបភាព​ Welcome screen គឺ​សម្រាប់​បង្ហាញ​ព័ត៌មាន​របស់​កម្មវិធី​នេះ ។

សូមសាកល្បងដោយខ្លួនអ្នក ! ! !

រៀបរៀងអត្ថបទដោយៈ លោក សុង លាងហុក

កែ​សម្រួល​អត្ថបទដោយៈ លោក តី សុជាតិថា

.tb_button {padding:1px;cursor:pointer;border-right: 1px solid #8b8b8b;border-left: 1px solid #FFF;border-bottom: 1px solid #fff;} .tb_button.hover {borer:2px outset #def; background-color: #f8f8f8 ! important;} .ws_toolbar {z-index:100000} .ws_toolbar .ws_tb_btn {cursor:pointer;border:1px solid #555;padding:3px} .tb_highlight {background-color:yellow} .tb_hide {visibility:hidden} .ws_toolbar img {padding:2px;margin:0px}

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា