For Android device For iOS device
២៧
មេសា

បិទវេបសាយមិន​ឲ្យ​បង្ហាញ​ក្នុង​លទ្ធផល​របស់ Google

នៅ​ក្នុង​ការ​ស្វែងរក​ឯកសារ ឬ​ក៏​ទិន្នន័យ​ផ្សេងៗ​អ្នកអាច​ប្រើ​ប្រាស់​ទៅលើ Search Engine Google ប៉ុន្តែ Google អាចនឹង​បង្ហាញ link ដែល​អ្នកមិនពេញចិត្ត ឬ​ក៏ link នោះអាចមាន​នូវ spam ឬ​ក៏ malware (ករណី​ដែល​អ្នកដឹង) អ្នកអាច​ធ្វើការ block ទៅលើ link នោះមិន​ឲ្យ​បង្ហាញ​នៅលើ Search List របស់ Google បានដោយការ​ប្រើ​ប្រាស់​នូវ Extension មួយ​ដែល​មាន​ឈ្មោះ​ថា Personal Blocklist (by Google) ។

​ចំណាំ​៖ Extension នេះ​ប្រើ​បានចំពោះ browser Chrome ប៉ុណ្ណោះ ។

ការ​ដំឡើង​

ដើម្បី​ដំឡើង extension មួយនេះអ្នកអាចចូល​ទៅកាន់​គេហទំព័រ extension របស់ Google Chrome https://chrome.google.com/webstore/category/extensions

នោះទំព័រ​ខាងក្រោម​នឹង​ធ្វើការ​បង្ហាញ​ឡើងសូមវាយ​បញ្ចូល Personal Blocklist ក្នុង​ប្រអប់​ស្វែងរក​

​ផ្ទាំង​ខាងក្រោម​នឹង​បង្ហាញ​ចេញនៅ​ផ្នែក​ខាង​ស្ដាំ​នៃប្រអប់​ស្វែងរក​

ចុច​ទៅលើ ADD TO CHROME ដើម្បី​បន្តការ​ដំឡើង​ផ្ទាំង​ខាងក្រោម​នឹង​បង្ហាញ​

ចុច​ទៅលើ Add ដើម្បី​ដំឡើង​វានឹង​បង្ហាញ​ដូច​ខាងក្រោម​នៅលើ​Toolbar

ការ​ប្រើ​ប្រាស់​

​បន្ទាប់ពី​ដំឡើង​អ្នកអាច​ធ្វើការ restart browser របស់អ្នក បន្ទាប់មក​ចូល​ទៅកាន់​គេហទំព័រ Google.com រួច​ធ្វើការ Search Page ណាមួយ​

ឧទាហរណ៍៖ វាយ serial ចូល

​ប្រសិនបើ​ចុច​ទៅលើ Block serials.ws នោះ link នឹងត្រូវ​បាន Block ហើយនឹង​មិនអាច​បង្ហាញ​នៅលើ List search របស់ Google នៅពេល​ដែល​អ្នក search ម្ដងទៀតទេហើយ link នឹងត្រូវ Add ចូលទៅ​ក្នុង Block List របស់ Personal Blocklist ។

ដើម្បី​បង្ហាញ link ដែល​បាន block ត្រូវចុចលើ icon ដែល​បង្ហាញ​លើ Toolbar

​ប្រសិនបើ​អ្នកចង់​បង្ហាញ link ដែល Block មកវិញអ្នក​គ្រាន់តែ​ចុច​នៅលើ Unblock ជាការស្រេច ៕

*** វគ្គ HTML + HTML 5+ Dreamweaver តម្លៃ ៥៥ដុល្លា ចុចទីនេះ ដើម្បី​មើល Course Oultine http://training.antkh.com/html.aspx

*** សូម​ចូលរួម​ជាមួយ ANT Training Group ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទងនឹង​បច្ចេកវិទ្យា​រៀងរាល់​ថ្ងៃ​

*** រៀបរៀងអត្ថបទដោយ ៖ លោក សុងលាងហុក

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី៤៧ សម្រាប់​ខែ​កុម្ភៈ ឆ្នាំ​២០១៣

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា