មេសា
ការបង្កើត Barcode និង QR Code
Barcode គឺជាបន្ទាត់ដែលមានពណ៌ខ្មៅឆ្នូតៗបញ្ឈរហើយមានលេខកូដនៅខាងក្រោមសម្រាប់សម្គាល់លេខកូដ នៃប្រភេទទំនិញនីមួយៗ ។ ក្រដាសដែលមាន BarcodeនៅពីលើដែលយើងបិទនៅលើទំនិញគេហៅវាថាBarcode Label ប៉ុន្តែមុននឹងបាន Barcode Label អ្នកចាំបាច់ត្រូវprint វាចេញពីកុំព្យូទ័រតាមរយៈBarcode Printer (វាអាច printលើក្រដាសមានរាងតូចៗដែលងាយស្រួលក្នុងការបកយកមកបិទលើទំនិញ) ហើយឧបករណ៍សម្រាប់ចាប់យកលេខកូដលើBarcodeគេហៅវាថាBarcode Reader ឬBarcode Scanner ។
អត្ថប្រយោជន៍ក្នុងការប្រើប្រាស់ Barcode
ចំពោះប្រព័ន្ធគ្រប់គ្រងការលក់ការបញ្ចូលលេខកូដរបស់ទំនិញទៅក្នុងប្រព័ន្ធតាមរយៈការប្រើប្រាស់ keyboard ងាយនឹងបញ្ចូលច្រឡំណាស់ដែលជាមូលហេតុធ្វើឲ្យទិន្នន័យមានភាពមិនត្រឹមត្រូវដូចនេះហើយទើបបច្ចុប្បន្នក្រុមហ៊ុនជាច្រើនបានផ្លាស់ប្តូមកប្រើប្រាស់Barcode ជំនួសវិញ ។ Barcodeជួយសម្រួលក្នុងការបញ្ចូលលេខកូដដែលមិនឲ្យច្រឡំព្រោះអ្នកបានកំណត់លេខកូដនោះរួចជាស្រេចមុនពេលយកវាមកprintនៅលើBarcode Label ដែលបិទនៅលើទំនិញ ។ ពេលអ្នកចង់បានលេខកូដរបស់ទំនិញណាមួយគ្រាន់តែយកBarcode Reader មកបាញ់លើBarcode Labelនោះវានឹងបញ្ចូលលេខកូដរបស់ទំនិញនោះទៅក្នុងប្រព័ន្ធយ៉ាងត្រឹមត្រូវ ។
សំគាល់៖ ការរៀបរាប់ខាងលើអាចប្រព្រឹត្តិទៅបានលុះត្រាតែអ្នកបានconfigure Barcode Reader ឲ្យស្គាល់ជាមួយកុំព្យូទ័រជាមុនសិន ។
ការបង្កើត Barcode Label
ខាងក្រោមនេះខ្ញុំនឹងបង្ហាញអ្នកអំពីការបង្កើតBarcode Label ចំនួនពីរទម្រង់នៅលើប្រព័ន្ធអ៊ីនធឺណេត
ទម្រង់ CGI
អាចសរសេរលេខកូដជាប្រភេទកូដ 39, កូដ 128 A, B, ឬ C និងជាសញ្ញាផ្សេងៗ ។
ដំបូងអ្នកត្រូវចូលទៅគេហរទំព័រ www.barcodesinc.com/generator/index.php ជាមុនសិន (ដូចរូប)
បន្ទាប់មកអ្នកត្រូវបញ្ចូលលេខកូដទៅក្នុងប្រអប់ដែលមានអក្សរ “Your Text” លេខដែលអ្នកបញ្ចូលនេះត្រូវតែដូចជាមួយនឹងលេខកូដរបស់ទំនិញនីមួយៗក្នុង database ។
បន្ទាប់មកចុចGenerate Barcodeអ្នកនឹងទទួលបានBarcode Label ដែលមានរូបរាងដូចខាងក្រោម
ឧទាហរណ៍៖ យើងបានបញ្ចូលលេខកូដ CA001 ទៅក្នុងប្រអប់“Your Text” រួចចុចGenerate Barcode
ទម្រង់ QR
QR Code ប្រើប្រាស់Google Chart API (គឺជាtoolមួយសម្រាប់ឲ្យយើងបង្កើតរូបភាពចេញពីលេខកូដដែលយើងបានបញ្ចូលទៅតាមទម្រង់ដែល Google បានកំណត់) ក្នុងការបង្កើត barcode label ។
ដំបូងអ្នកត្រូវចូលទៅគេហរទំព័រ www.barcodesinc.com/generator/qr/ ជាមុនសិន (ដូចរូប)
បន្ទាប់មកអ្នកត្រូវបញ្ចូលលេខកូដទៅក្នុងប្រអប់ដែលមានអក្សរ “Text to embed in QR Code” លេខដែលអ្នកបញ្ចូលនេះត្រូវតែដូចជាមួយនឹងលេខកូដរបស់ទំនិញនីមួយៗក្នុង database ។ អ្នកអាចជ្រើសរើសទំហំរូបភាពនៅក្នុង Image Size បានផងដែរ
បន្ទាប់មកចុចGenerate QR Code អ្នកនឹងទទួលបានBarcode Label ដែលមានរូបរាងដូចខាងក្រោម
ក្រោយពីអ្នកបានBarcode Label ហើយអ្នកក៏អាចទាញយករូបនេះមកប្រើប្រាស់ ដើម្បីបិទលើទំនិញបានផងដែរដោយគ្រាន់តែright-click លើរូបនេះរួចយកSave Image As… រួចហើយជ្រើសរើសទីតាំងដែលត្រូវទុករួចចុចsave ជាការស្រេច ។
♦♦♦ រៀបរៀងអត្ថបទដោយ ៖ លោក ញ៉ឹក ស៊ីណាត
♦♦♦ ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី៣៦ សម្រាប់ខែមិនា ឆ្នាំ២០១២
របៀបប្រើ Barcode ជាមួយប្រព័ន្ធមានបង្រៀនក្នុងវគ្គ C# Database ។ សម្រាប់ Course Oultine នៃវគ្គ C# Database http://training.antkh.com/csharp_database.aspx
សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា