មេសា
របៀប Share Internet ដោយប្រើប្រាស់ទូរសព្ទ Android
លោកអ្នកដឹងហើយថា ដើម្បីធ្វើការ Share Internet គឺមានការលំបាកណាស់លោកអ្នកត្រូវការ Router, Hub ឬ Switch ដើម្បី Share នូវ Internet ពី Device មួយទៅកាន់ Device មួយទៀត ប៉ុន្តែបច្ចេកវិទ្យាថ្មីៗអាចឲ្យយើង Share Internet ដោយប្រើប្រាស់ទូរសព្ទដៃផ្ទាល់តែម្តង ។
របៀប Configure នូវការ Share Internet
ដំបូងលោកអ្នកត្រូវបើកទូរសព្ទដៃរបស់លោកអ្នករួចចុច Settings
រួចលោកអ្នកចុចលើពាក្យ Wireless & networks
ចុចពាក្យ Tethering & portable hotspot
បន្ទាប់មកលោកអ្នកនឹងឃើញថាវាមានពីរចំណុច ដើម្បីធ្វើការ Share Internet ទៅឲ្យ Device ផ្សេងទៀតដូចខាងក្រោម៖
USB tethering
វាមានតួនាទីសម្រាប់ធ្វើការ Share Internet ដោយប្រើប្រាស់ខ្សែ USB ។ ដើម្បី Configure វា
យើងត្រូវមានខ្សែ USB ដោយយកចុងម្ខាងដោតចូលទូរសព្ទដៃ Android របស់យើងតាមរយៈ port USB និងម្ខាងទៀតយកទៅដោតជាមួយកុំព្យូទ័រ នៅពេលដែលលោកអ្នកធ្វើសព្វគ្រប់ហើយលោកអ្នកត្រូវចុចប្រអប់ធិក USB tethering ដូចរូបខាងក្រោម៖
Portable Wi-Fi hotspot settings
វាមានតួនាទីសម្រាប់ធ្វើការ Share Internet ដោយប្រើប្រាស់ Wi-Fi ។ យើងមាន Step មួយចំនួន ដើម្បី Configure វាដូចរូបខាងក្រោម៖
លោកអ្នកត្រូវចុចលើពាក្យ Portable Wi-Fi hotspot settings ដូចផ្ទាំងខាងក្រោម៖
រួចចុចលើពាក្យថា Configure Wi-Fi hotspot ដូចផ្ទាំងខាងក្រោម៖
រួចវានឹងបង្ហាញផ្ទាំងដូចខាងក្រោម៖
ត្រង់ចំណុចនេះវាមានផ្នែកជាច្រើនដែលត្រូវស្វែងយល់ ៖
- Network SSID: មាននាទីសម្រាប់ដាក់ឈ្មោះរបស់ Wi-Fi របស់របស់យើង
- Security: នៅពេលដែលលោកអ្នកចុចលើវាលោកអ្នកនឹងមានជម្រើសពីរគឺ Open និង WPA2 PSK (ដូចរូបខាងក្រោម)
Open: គឺ Wi-Fi របស់យើងមិនមាន Password ទេបានន័យ Device ដ៏ទៀតអាច access មកកាន់ Wi-Fi របស់យើងដោយមិនចាំបាច់វាយ Password ទេក៏អាច access មកកាន់ Wi-Fi របស់យើងបានដែរ ។ នៅពេលដែលយើងចុចលើវានោះវានឹងបង្ហាញដូចផ្ទាំងខាងក្រោម៖
រួចលោកអ្នកចុច Save ជាការស្រេច
WPA2 PSK: គឺ Wi-Fi របស់យើងមាន Password នៅពេលដែល Device ផ្សេងទៀត connect មកកាន់ Wi-Fi របស់យើងចាំបាច់ត្រូវវាយ Password ទើបអាចប្រើប្រាស់ Internet បានចំណុចនេះវាតម្រូវឲ្យយើងវាយ Password ជាចាំបាច់ ដើម្បីដាក់ security របស់ Wi-Fi យើង ។ នៅពេលដែលយើងចុចលើវានោះវានឹងបង្ហាញដូចផ្ទាំងខាងក្រោម៖
រួចលោកអ្នកចុច Save ជាការស្រេច
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី៤៦ សម្រាប់ខែមករា ឆ្នាំ២០១៣
*** Software និងវីឌីអូសម្រាប់ការអនុវត្ដន៍ ជាច្រើនទៀតមានក្នុងស៊ីឌីទស្សនាវដ្ដីអាន-ANT
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា