For Android device For iOS device

មេសា

អ្វីជា Windows Host File ហើយ​ប្រើ​វារបៀបណា?

Hosts គឺជា file ពិសេស​មួយរបស់ Windows ហើយវាជា file មួយ​ដែល​មិនមាន extension នោះទេ ។  Hosts ជាធម្មតា​វានឹង​មានវត្តមាន​នៅពេល​ដែល Windows បាន​ដំឡើង​រួច ។ លោកអ្នក​អាច​ស្វែងរក file នេះបានដោយចូល​ទៅកាន់​ទីតាំង C:\Windows\System32\drivers\etc (សន្មត់ថា Windows របស់​លោកអ្នក​ផ្ទុកនៅ C partition) ឬ​ក៏​ចុច key Windows + R រួចវាយពាក្យ %SystemRoot%\system32\drivers\etc\ ពេលនោះអ្នកនឹងឃើញមាន file មួយ​ឈ្មោះ hosts (មិនមាន extension) ។

ធម្មតាពេល​លោកអ្នក​បើកវេបសាយ​ណាមួយ គឺ​លោកអ្នក​តែងវាយ​ឈ្មោះ​វេបសាយនោះនៅ​ក្នុង​ប្រអប់ URL របស់ Web Browser ឧទាហរណ៍ www.antkh.com ដែល​នេះគេហៅថា host name ឬ domain name ។ តែភាពពិតវាបានត​ភ្ជាប់​ទៅកាន់​វេបសាយនេះតារយៈ IP address ឯនោះទេគឺ 204.246.37.220 ។ អ្នកត្រូវដឹងថាបណ្តាញ network ឬ internet អាចមានទំនាក់ទំនង​គ្នា​បានគឺ​តាមរយៈ IP address មិនមែន hostname ដែល​ជា​ឈ្មោះ​វេបសាយនោះទេ ។ IP address ប្រៀបបាននឹងលេខ​ទូរសព្ទ​អញ្ចឹងដែរ ហើយវា​មិនអាច​ស្ទួន​គ្នា​ក្នុង​បណ្តាញតែមួយបានឡើយ ។

ដូច្នេះ Hosts ត្រូវបាន​ប្រើ​ប្រាស់ ដើម្បី map ពី hostname ទៅជា IP address វិញ ។ នៅពេល​ដែល​អ្នកវាយ hostname ពេលនោះ hosts file បានប្រាប់ទៅ​កុំព្យូទ័រ​ថា hostname ត្រូវនឹង IP address ប៉ុន្មាន? កុំព្យូទ័រ​ក៏​ចាប់ផ្តើម​ធ្វើការ​ស្វែងរក​នូវ IP address ដែល​មាននៅ​ក្នុង hosts file បើសិនជាឃើញកុំព្យូ

ទ័រនឹង​បញ្ឈប់​ការ​ស្វែងរក តែបើមិនឃើញ​វានឹង​បន្តសួរ​ទៅកាន់ DNS (Domain Name Server) ដែល​នេះជាមូលធ្វើ​ឲ្យ​ការបើកវេបសាយមានភាពយឺត ។ ការកែប្រែ hosts file មាន​សារៈ​ប្រយោជន៍

ដូច​ខាងក្រោម​៖

១.ធ្វើ​ឲ្យ​បើកវេបសាយ​លឿន​

ដោយបាន​រៀបរាប់​ខាងលើ​ឃើញថា បើសិនជាមានផ្ទុក​នូវ IP address របស់វេបសាយនៅ​ក្នុង hosts file នឹងនាំ​ឲ្យ​វេបសាយនោះបើក​លឿន​ជាងមុន ។ ដើម្បី​បន្ថែម IP address សូមធ្វើតាមរបៀប​ខាងក្រោម ៖

១. ចូល​ទៅកាន់​ទីតាំង hosts file (C:\Windows\system32\drivers\etc)

រួចបើក hosts file នេះជាមួយ​កម្មវិធី Notepad (ដោយសារ​តែ hosts ជា​ប្រភេទ plain text file ដូច្នេះអ្នកអាចបើកវាតាម text editor ណាមួយ​ក៏​បាន ឧទាហរណ៍ Microsoft Word, Notepad ជាដើម ។

២. Hosts ជា file មួយ​ដែល​ត្រូវបាន​ការពារ​ដោយ Windows ហើយ​ប្រសិនបើ​ចង់កែប្រែវាទាល់

តែមាន​សិទ្ធ​ជា administrator ។ ដូច្នេះអ្នកត្រូវ right-click លើ​កម្មវិធី Notepad > Run as  administrator > open > ជ្រើសរើស​យក All Files (*.*) នៅ​ក្នុង​កម្មវិធី Notepad ដើម្បី​អាច

បើក hosts file បាន ។

៣. បន្ទាប់ពី​បានបើក hosts file តាមរយៈ Notepad ហើយអ្នកនឹងទទួលបានដូចរូប​ខាងក្រោម​៖

៤.  រួច​សរសេរ​បន្ថែម IP address ណា​ដែល​ចង់​បន្ថែម​ព្រមទាំង ឈ្មោះ hostname ដូចខាងក្រោមរួច save ។

ដើម្បី​ដឹង IP address របស់វេបសាយ​នីមួយៗ​ចាំបាច់ កុំព្យូទ័រ​របស់អ្នក​ត្រូវមាន internet connection

​បន្ទាប់មក​ចុច key windows + R ដើម្បី​បើក cmd រួចវាយពាក្យ ping ដកឃ្លា ឈ្មោះ​វេបសាយ (មាន www. ក៏​បានមិនបាច់​ក៏​បាន) រួចចុច Enter ។

២. បិទវេបសាយ​ណាមួយ​កុំ​ឲ្យ​បើកបាន

ក្រៅពីពន្លឿន​នៃការបើកវេបសាយ hosts file ក៏​ត្រូវបាន​ប្រើ​ប្រាស់​សម្រាប់​បិទវេបសាយមួយចំនួនមិន​ឲ្យ ដំណើរ​ការ​បានដែរដោយការអនុវត្តន៍ដូច​ខាងក្រោម ៖

1- ចូលបើក hosts file (ដូច​ចំណុច​ទី១) រួច​បន្ថែម IP address 127.0.0.1 ដកឃ្លា ហើយ​ឈ្មោះ​វេបសាយ​ដែល​ចង់បិទ រួច save ។

សំគាល់៖ រាល់​កុំព្យូទ័រ​តែងមាន host address របស់វា​ផ្ទាល់​ខ្លួន នោះគឺ 127.0.0.1 (localhost) វា​ត្រូវបាន​ប្រើ​សម្រាប់​បិទ វេបសាយ ។

ឥឡូវសូមសាកបើក Browser ហើយវាយ www.facebook.com ឬ www.youtube.com  ដើម្បី​ត្រឡប់ទៅរកសភាពដើមវិញគឺ​គ្រាន់តែ​ចូលទៅកែប្រែ hosts file ឲ្យ​ដូចដើមដោយ​ធ្វើការ​លុប ឬ ដាក់សញ្ញា # ពីមុខអ្វី​ដែល​អ្នកបាន​បន្ថែម​ជាការស្រេច ។ ប្រការល្អអ្នកគួរតែ​ចម្លង hosts file ដើមទុកមុនពេល​ធ្វើការ​កែប្រែ ។

 

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី៤៥ សម្រាប់​ខែធ្នូ ឆ្នាំ​២០១២

*** Software និង​វីឌីអូ​សម្រាប់​ការអនុវត្ដន៍ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា