For Android device For iOS device

មេសា

​បង្កើត​រូបត្រីកោណដោយ​ប្រើ CSS Triangle

អ្នកប្រហែលជាមានការចាប់អារម្មអំពីពាក្យថា CSS Triangle ។ តើអ្វីជា CSS Triangle? CSS Triangle គឺជាការ​សរសេរ​កូដ CSS ដើម្បី​បង្កើត​ឲ្យ​ចេញជារូបត្រីកោណ ។ ខាងក្រោម​នេះយើងនិង​បង្ហាញ​អ្នក ពីរៀប​បង្កើត​រូបត្រីកោណ ។

​បង្កើត HTML File  

​បង្កើត Tag <div>

ដំបូងអ្នកត្រូវ​សរសេរ​កូដ HTML (<div>) ស្ថិតនៅ​ផ្នែក <body> ដោយ​កំណត់​យក Selector Class ដែល​មាន​ឈ្មោះ (class=”arrow-up”) ដូច​ខាងក្រោម​

​សរសេរ​កូដ stylesheet

ក្រោយពេលអ្នកបាន​កំណត់​ឈ្មោះ​ឲ្យ Class (class=”arrow-up”) នៅ​ក្នុង Tag <div> រួចហើយ អ្នកត្រូវ​សរសេរ​កូដ stylesheet នៅ​ក្នុង​ផ្នែក <head> ដោយ​កំណត់​ឈ្មោះ​ឲ្យ​ដូច​គ្នា និង​ឈ្មោះ ដែល​សិ្ថតនៅ​ក្នុង Tag <div> (<div class=”arrow-up”) ។  

ពន្យល់កូដ

  • កូដបន្ទាត់ទី8 និង ទី9៖ កំណត់​ទទឹង និង កម្ពស់​ត្រីកោណស្មើសូន្យហើយជំនួសមកវិញដោយ​កម្ពស់ border ។
  • កូដបន្ទាត់ទី10៖ កំណត់​កម្រាស់នៃស៊ុម​ផ្នែក​ខាង​ឆ្វេង​របស់ត្រីកោណស្មើ 100px ប្រភេទ solid និង កំណត់​ពណ៌ Transparent (ឆ្លុះមើលឃើញផ្ទៃខាងក្រោយ) ។
  • កូដបន្ទាត់ទី11៖ សម្រាប់​កំណត់​កម្រាស់នៃស៊ុម​ផ្នែក​ខាង​ស្ដាំ​របស់ត្រីកោណស្មើ 100px ប្រភេទ solid និង កំណត់​ពណ៌ Transparent ដែរ ។
  • កូដបន្ទាត់ទី12៖ កំណត់​កម្រាស់​ផ្នែក​ខាងក្រោម​របស់ត្រីកោណស្មើ 300px ប្រភេទ solid និង កំណត់​យកពណ៌ខៀវខ្ចី (#09F) ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី៤៥​សម្រាប់​ខែតុលា ឆ្នាំ​២០១២

*** Software និង​វីឌីអូ​សម្រាប់​ការអនុវត្ដន៍ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា