For Android device For iOS device
២១
មីនា

​សរសេរ​កូដ PHP តាមរយៈ iPad

តើ​លោកអ្នក​មានបានគិតថាចង់​សរសេរ​កូដ​បង្កើត​គេហទំព័រ ឬ​រចនាគេហទំព័រ​តាមរយៈ iPad របស់​លោកអ្នក​ដែរ ឬ​អត់?

ការពិត iPad មិនមែនសក្តិសម​សម្រាប់​តែ​លោកអ្នក​ជាអ្នក​ប្រើ​ប្រាស់​ធម្មតា ជាពាណិជ្ជករ សិស្ស ឬ​សម្រាប់​តែជាការកម្សាន្ត​ជាមួយនឹង​ការលេង games ការអានសៀវភៅ ការអាន​ព័ត៌មាន បើកគេហទំព័រ  ការមើល​វីឌីអូ បើក​រូបភាព ឬ​ស្ដាប់តន្រ្តី ឬ​ក៏​គ្រាន់តែ​ប្រើ​ប្រាស់​កម្មវិធី​បណ្ដាញសង្គមនោះទេ ក៏ ប៉ុន្តែ iPad វា​ក៏​សក្តិសម និង ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​អ្នក​បង្កើត​កម្មវិធី បង្កើត​គេហទំព័រ ឬ​ក៏​សម្រាប់​សាស្រ្តាចារ្យ ក្នុង​ការយកវាទៅធ្វើបទ​បង្ហាញ​ដល់សិស្ស ឬ​ក៏​បង្កើត​កម្មវិធី គេហទំព័រ បាន​ផងដែរ​មិនថា​លោកអ្នក​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ទីណា​ក៏​ដោយ ។

​សម្រាប់​ច្បាប់​ទី៤០ ចេញផ្សាយប្រចាំខែកក្កដា ឆ្នាំ​២០១២ នេះ​ខ្ញុំ​សូមលើកយក​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា Koder (http://www.koderapp.com/) ដែល​ជា code editor ដ៏ល្អមួយ​សម្រាប់​ប្រើ​ប្រាស់​ជាមួយ iPad ក្នុង​ការ​សរសេរ​កូដផ្សេងៗ​ដូចជា Php, Html/xHtml, Css, Javascript, XML, Ruby, SQL, Python, ColdFusion, ActionScript3, Perl, Java, JavaFX, C#,C++, Delphi, Visual Basic, Diff, Erlang, Groovy, Powershell, Latex, Scala, Shell) និងអាច upload ទៅកាន់ server ឬ desktop របស់​លោកអ្នក​តាមរយៈ FTP, iDisk, Dropbox ឬ​ក៏ iTunes File Sharing ឬ​ក៏​លោកអ្នក​អាច​ដំណើរ​ការ និង ឃើញ​លទ្ធផល​នៃ static scripts ទាំងនោះ​ដោយ​ផ្ទាល់​នៅ​ក្នុង iPad  ​ដែល​កំពុង​ប្រើ​បាន​ផងដែរ ។

អ្វី​ខ្លះ​ដែល​លោកអ្នក​ត្រូវធ្វើ

១- សម្រាប់ script ឬ code ដែល​ជា​ប្រភេទ Application Server គឺ​តម្រូវ​មាន FTP server ដំឡើង​លើ desktop ឬ server ណាមួយ ។ ក្រៅពី upload ឬ synchronize តាមរយៈ FTP protocol លោកអ្នក​ក៏​អាច upload ទៅកាន់ desktop ឬ server តាមរយៈ iTunes file sharing, iDisk ឬ​ក៏ Dropbox ។

២- សម្រាប់​ច្បាប់​ទី៤០នេះ​ខ្ញុំ​បង្ហាញ​ពីការ​សរសេរ​កូដ PHP នៅ​ក្នុង iPad ដោយការ​ប្រើ​កម្មវិធី Koder ។ កម្មវិធី​នេះគឺ​គ្រាន់តែ​ជា Editor មួយ​ដែល​បាន​ស្គាល់​នូវ Keywords ឬ syntax សម្រាប់​ភាសា​សរសេរ​កម្មវិធី ឬ scripts ជា​ច្រើន​ដូច​បង្ហាញ​ខាងលើ  ដោយវា​មិនអាច compile ឬ គ្មាន​មុខងារជា web server នោះទេ ដូច្នេះ​តម្រូវ​ឲ្យ​លោកអ្នក​ដំឡើង​កម្មវិធី WampServer, MAMP, XAMPP ឬ​ក៏ Apache និង PHP compiler  ​ទៅកាន់ desktop ឬ server ដែល​បាន​ដំឡើង FTP Server ។

​កំណត់​សំគាល់:  ​សម្រាប់​ការ​សិក្សា​លម្អិត​ពីការ​បង្កើត​គេហទំព័រ​ប្រភេទ dynamic ដោយ​ប្រើ​ប្រាស់ PHP និង MySQL សូម​ស្វែងរក​ការសួរ​ព័ត៌មាន និង ចុះ​ឈ្មោះ នៅ​ទស្សនាវដ្ដី​អាន-ANT ។

៣- នៅ​ក្នុង iPad របស់​លោកអ្នក​ត្រូវ​ធ្វើការ​ដំឡើង​កម្មវិធី Koder ដែល​អាចទិញ និង ដំឡើង​តាមរយៈ​កម្មវិធី App Store ឬ​ក៏​តាមរយៈ​កម្មវិធី Installous ។

​កំណត់​សំគាល់:  ​សម្រាប់​ការទទួលបាន​កម្មវិធី​នេះ​លោកអ្នក​អាចទាក់ទងមកកាន់ការិយាល័យ​ព័ត៌មាន​របស់​ទស្សនាវដ្ដី​អាន-ANT ក្នុង​ម៉ោង​ការងារ ។

ការអនុវត្តន៍​សរសេរ PHP Script ក្នុង Koder 

១-​បង្កើត folder ឬ project

ដើម្បី​បង្កើត folder, project ឬ​ក៏ file សូមចុចដូច​បង្ហាញ​ក្នុង​លេខ១ បន្ទាប់មក​ចុចលើពាក្យ New Project….

២-បំពេញ​ព័ត៌មាន FTP Server ដើម្បី upload code

ដាក់​ឈ្មោះ Project Name បំពេញ IP address ឬ​ក៏ ឈ្មោះ server របស់ desktop ឬ server ដែល​បាន​ដំឡើង FTP server ។ បំពេញ Username និង Password ដែល​មាន​សិទ្ធ​ិ​ចូល​ទៅកាន់ FTP server ឲ្យ​បានត្រឹមត្រូវ ។ បំពេញ IP address ឬ​ក៏​ឈ្មោះ server ទៅកាន់​ប្រអប់ URL ។ ជាធម្មតា 21 គឺជាលេខ port សម្រាប់ FTP ប៉ុន្តែ​អាចផ្លាស់ប្ដូរ​ទៅតាម​ភាពជាក់ស្ដែងនៃលេខ port  របស់ FTP Server លោកអ្នក ។

៣- ចុចលើ​ឈ្មោះ project ដើម្បី load files ពី server

ទាំងនេះជា files ​ដែល​បាន load ពី server យើងអាច​សរសេរ​កូដ PHP បាន​ក្នុង​ពេលនេះ

 

 

នេះជាការ preview ​លទ្ធផល​កូដ PHP ​នៅលើ iPad

៤- បង្កើត file ថ្មី

ដើម្បី​បង្កើត folder, project ឬ​ក៏ file សូមចុចដូច​បង្ហាញ​ក្នុង​លេខ១ បន្ទាប់មក​ចុចលើពាក្យ New Project…. ឬ New Folder ឬ New File

រួចដាក់​ឈ្មោះ file ដែល​លោកអ្នក​ចង់​បង្កើត ។

៥- ការងារ​គ្រប់គ្រង file ឬ folder

យើងអាចលប់ កែ​ឈ្មោះ ថត​ចម្លង ឬ ផ្លាស់ប្ដូរទីតាំង file ដោយ​គ្រាន់តែ យកម្រាមដៃអូសពី​ឆ្វេង​ទៅ​ស្ដាំ​លើ file ដូចទិសដៅសញ្ញាព្រួញ​បង្ហាញ​ក្នុង​រូបភាព រួចចុចលើពាក្យ Manage យើងនឹងបានដូចរូប​ខាងក្រោម ។

*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់​ទី៤០​សម្រាប់​ខែកក្កដា ឆ្នាំ​២០១២

*** Software និងវីឌីអូ​សម្រាប់​ការអនុវត្ដន៍ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌីទស្សនាវដ្ដីអាន-ANT

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា