កុម្ភៈ
តើលោកអ្នកដឹងអ្វីខ្លះពី CPU Intel ដែលលោកអ្នកកំពុងប្រើ?
CPU ជាផ្នែកមួយយ៉ាងសំខាន់រាល់ការគិត និង គណនាផ្សេងៗដែលគ្រប់គ្នាតែងតែហៅថាជាខួរក្បាលរបស់កុំព្យូទ័រ នៅពេលដែលត្រូវដំឡើង Windows ឬ កម្មវិធីយើងត្រូវដឹងថាល្បឿនរបស់ CPU នោះទំហំប៉ុន្មាន? Support អ្វីខ្លះ?
ជាធម្មតាសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រខ្លះបានដឹងពីព័ត៌មាន CPU របស់ពួកគេ តាមរយៈការប្រាប់ពីអ្នកលក់ ឬមើលដោយក្នុង Windows ដោយចុចលើពាក្យ Start => Run ហើយវាយពាក្យ msinfo32
បន្ទាប់មកលោកអ្នកនឹងបានឃើញផ្ទាំងដូចខាងក្រោមនេះ ព្រមទាំងប្រាប់អំពីប្រភេទរបស់ CPU រួមទាំងល្បឿនរបស់វាផងដែរ
ប៉ុន្តែព័ត៌មានទាំងនេះមានលក្ខណៈតិចតួច ប្រសិនបើចង់ដឹងឲ្យកាន់ច្បាស់ពី CPU ដែលលោកអ្នកកំពុងប្រើ នោះវាមានសមត្ថភាពកម្រិតណា ឬមានបច្ចេកវិទ្យាអ្វីខ្លះនោះទេ? អ្នកអាចសាកល្បងដំឡើងនូវកម្មវិធីមួយឈ្មោះថា Intel Processor Identification Utility ដែលអាចដឹងពី Speed CPU (Reported & Expected) Bus , Cache , Cores, Threads បច្ចេកវិទ្យារបស់ CPU ។ ល ។
លោកអ្នកអាចទាញយកកម្មវិធីនេះបានតាមរយៈ http://www.mediafire.com/download/k9e2rqcp9rwq9ih/pidenu43.msi
នៅពេលដែលលោកអ្នកដំឡើងរួចរាល់ហើយ កម្មវិធីបែងចែកមានបីផ្នែកដូចខាងក្រោម៖
ផ្នែក Frequency Test
ជាផ្ទាំងបង្ហាញពីព័ត៌មានសមត្ថភាព CPU របស់លោកអ្នកតាមរយៈការ test ហើយបង្ហាញជារបាយការណ៍
ផ្នែក CPU Technologies
បង្ហាញពីបច្ចេកវិទ្យាដែល CPU របស់អ្នកប្រើ
ឧទាហរណ៍តាមរូបខាងលើនេះ CPU នេះប្រើនូវ៖
· Intel Virtualization Technology
· Intel Hyper-threading Technology
· Intel 64 Architecture
ដែលព័ត៌មានទាំងនេះអាចឲ្យដឹងពីសមត្ថភាពរបស់ CPU ដូចជា
· Intel 64-Architecture អាចឲ្យយើងដឹងថា CPU នេះអាចដំឡើង Windows 64-bit បាន ។
· Intel SSE2 (Streaming SIMD Extensions) អាចឲ្យយើងដឹងថា CPU នេះអាចដំឡើង Windows 8 បាន ។
ផ្នែក CPUID Data
ក្នុងផ្នែកនេះអាចឲ្យលោកអ្នកដឹងពីចំណាត់ក្រុមរបស់ Processor, ព័ត៌មានលម្អិតរបស់ Processor ដូចជា cache រួមទាំងដឹងថាតើ Processor មានបំពាក់នូវបច្ចេកវិទ្យា Execute Disable Bit និង Enhanced Halt State ឬអត់ ។ បច្ចេកវិទ្យា Execute Disable Bit ត្រូវការសម្រាប់ការដំឡើង Windows 8 ។
*** កែសម្រួលអត្ថបទឡើងវិញដោយ ៖ លោក កែវ ណាវុទ្ឋ
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី៤៤សម្រាប់ ខែវិច្ឆិកា ឆ្នាំ២០១២
*** Software និងវីឌីអូសម្រាប់ការអនុវត្ដន៍ ជាច្រើនទៀតមានក្នុងស៊ីឌីទស្សនាវដ្ដីអាន-ANT
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា