For Android device For iOS device
២២
កុម្ភៈ

គន្លឹះទាំង៧​ក្នុង​ការ​ភ្ជាប់ Wi-Fi Network

ការ​ប្រើ​ប្រាស់​អ៊ីនធឺណេត​តាមរយៈ​ការ​ភ្ជាប់​តាម Wi-Fi មាន​លក្ខណៈ​ងាយស្រួល​ជា​ពិសេស​សម្រាប់​ការ​ភ្ជាប់​ពី Laptop និង​ទូរសព្ទ​ដៃ ។ តែនាពេល​ខ្លះ​លោកអ្នក​មិនអាច​ភ្ជាប់​បាន ដែល​អាចបណ្ដាល​មកពី​បញ្ហា​មួយចំនួន ។ ខាងក្រោម​នេះជា​ដំណោះ​ស្រាយ​ខ្លះ​ៗ​៖
១. ធ្វើការ​ត្រួត​ពិនិត្យ​កុងតាក់ Wireless លើ​កុំព្យូទ័រ​
តើអ្នក​ធ្លាប់​ភ្ជាប់​អ៊ីនធឺណេត​តាម Wi-Fi នៅតាមហាងកាហ្វេ ឬ​កន្លែងអង្គុយលេងនានាដែរ ឬ​ទេ​? ប្រសិនបើ​លោកអ្នក​មិនអាច​ភ្ជាប់​ទៅ Wi-Fi បានទេ លោកអ្នក​អាចសាកមើលកុងតាក់ Wireless លើ Laptop របស់​លោកអ្នក​បើកហើយ ឬ​នៅ? ឬ​ចុច keyboard Fn + key wireless ។
២. ធ្វើការ Restart កុំព្យូទ័រ ឬ​ក៍ Wireless Router 
​ប្រសិនបើ​លោកអ្នក​នៅតែ​មិនអាច​ភ្ជាប់​នូវ wireless បានទៀតសូម​ធ្វើការ restart កុំព្យូទ័រ​របស់​លោកអ្នក ហើយបើនៅតែ​មិនអាច​ឃើញ wireless list ទៀត

នោះវាអាច​មកពី​ឧបករណ៍ wireless router ផងដែរ ។ ដូចនេះ​លោកអ្នក​អាចសាកល្បង restart វាដោយ​គ្រាន់តែ​ដក​ខ្សែ adaptor ចេញពី router ហើយទុក្ខចោល​រយៈពេល​ប្រហែល ៥នាទីទៅ១០នាទី រួចដោតចូលវិញនោះ wireless router របស់​លោកអ្នក​នឹង​ដំណើរ​ការ​ស្រួលដូចធម្មតាវិញ ។

៣. ការប្ដួរ Channel Wi-Fi នៅលើ Router

ជាធម្មតា wireless routers តែងតែ​ប្រើ​ល្បឿន ២.៤GHz ជាមួយនឹង​ការ​ប្រើ channels ។ មានតែ៣ channel ដែល​អាច​ដំណើរ​ការ​យ៉ាង​រលូនដោយ​គ្មាន​ការស្ទួន​គ្នា​ជាមួយនឹង channels ដទៃ​ទៀតគឺ channels ១, ៦ និង ១១ ។

ដើម្បី​ប្ដូរ channels នៅលើ router សូម login ចូល​ទៅកាន់ router ដោយបើក browser Firefox ឬ Chrome រួចវាយ IP ទូទៅ​របស់ router គឺ 192.168.1.1 ឬ 192.168.0.1 រួច​បញ្ចូល username និង password របស់ Router ។

​ប្រសិនបើ IP ​ខាងលើ​មិនត្រឹមត្រូវ លោកអ្នក​អាចដឹង IP router ដោយចុច Start => Run រួចវាយពាក្យ cmd ពេល​ផ្ទាំង command prompt បើកឡើងវាយពាក្យ ipconfig នោះអ្នកនឹងឃើញ IP របស់ router ​ត្រង់កន្លែង default gateway

ហើយ​ប្រសិនបើ​លោកអ្នក​ភ្លេច password របស់ router សូមចូល​ទៅកាន់​វេបសាយ RouterPasswords.com

រួចវាយ model router របស់​លោកអ្នក ដើម្បី​ស្វែងរក password

​បន្ទាប់ពី​វាយ username និង password ចូល​ទៅកាន់ router រួចហើយ នោះអ្នកនឹងឃើញ Wireless Channel ​ដែល​លោកអ្នក​អាចប្ដូរបាន ។

៤. មើល​តួនាទី​របស់ Wireless Router

​ប្រសិនបើ​ការ​ភ្ជាប់​មានការលំបាក​ក្នុង​ភ្ជាប់ Wi-Fi ដោយ signal មិនសូវខ្លាំង ឬ​ដាច់ជាប់ៗ នោះ​មកពី signal របស់ wireless router គ្របដណ្ដប់​មិនបាន​ល្អលើ​ឧបករណ៍​ដែល​លោកអ្នក​កំពុង​ប្រើ (Laptop ឬ ទូរសព្ទ​) ។

​លោកអ្នក​ត្រូវដឹងថា wireless router ដែល​ប្រើ​អាច​បញ្ចូន signal បាន​ចម្ងាយ​ប៉ុន្មាន ។ ប្រសិនបើ​លោកអ្នក​នៅឆ្ងាយពេកលើស​ចម្ងាយ​ដែល wireless router អាចគ្របដណ្ដប់ដល់ នោះនឹងធ្វើ​ឲ្យ​ការ​ប្រើ​អ៊ីនធឺណេត​មានពិបាក ដូចនេះ​លោកអ្នក​អាចផ្លាស់ប្ដូរទីតាំងរបស់ router ឲ្យ​នៅកណ្ដាល ឬ​ទីតាំងណា​ដែល​លោកអ្នក​គិតថាល្អ​សម្រាប់​ការ​ប្រើ​របស់​លោកអ្នក ។

៥. Restore Setting របស់ Router ទៅដូចដើម

ពេល​ខ្លះ​ប្រសិនបើ​ដំណើរ​ការ​របស់ router នៅតែមិនរលួន លោកអ្នក​អាច restore setting router ឲ្យ​ទៅដូចដើមវិញ ដោយយកចុងប៊ិចទៅចុចលើ reset button របស់ router ឲ្យ​ជាប់ប្រហែល ៣០​វិនាទី ដើម្បី restore setting វាឡើងវិញ ។

 

 

៦. ធ្វើការ​ដំឡើង​សាជាថ្មី​នូវ Driver

​បន្ទាប់ពី reset router រួចហើយតែនៅតែមាន​បញ្ហា​ក្នុង​ការ​ភ្ជាប់​ទៅ Wi-Fi លោកអ្នក​អាច​សម្រេច​ចិត្ត​ក្នុង​ការ​ដំឡើង driver router ឡើងវិញ ដោយត្រូវ download driver នោះពី manufacture website ។

​ចំណាំ​៖ តែត្រូវប្រុងប្រយ័ត្នចំពោះការ download driver មក​ដំឡើង​ថ្មី ត្រូវ​ពិនិត្យ​មើល​ប្រភេទ និង model router របស់​លោកអ្នក​ឲ្យ​បានច្បាស់លាស់មិននឹង​ដំឡើង ។

៧. Upgrade the Router Firmware

​ប្រសិនបើ​នៅតែមាន​បញ្ហា​ទៀត​លោកអ្នក​អាច​ធ្វើការ upgrade router Firmware ។

ដំបូង download firmware router របស់អ្នក រួចបើក browser បន្ទាប់មក​ធ្វើការ​ចូល​ទៅកាន់ router តាមរយៈ IP 192.168.1.1 ឬ 192.168.0.1 ( ឬ IP ផ្សេងពីនេះ​ដែល​របៀបមើលមាននៅ​ខាងលើ​ត្រង់​ចំណុច​ទី៣) ។

នោះនឹងឃើញ​រូបភាព​ខាងក្រោម​

 

ត្រូវ Browse ​ទៅរក file firmware ​ដែល​បាន download មកហើយចុចលើពាក្យ​ upload

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៤៤​សម្រាប់​ខែវិច្ឆិកា ឆ្នាំ​២០១២

*** Software និង​វីឌីអូ​សម្រាប់​ការអនុវត្ដន៍ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា