កុម្ភៈ
អ្វីដែលធ្វើឲ្យអ្នកសរសេរកូដ PHP មិនបានល្អ
មិនបានដាក់ comment ក្នុងកូដសម្រាប់ចំណាំ
ការសរសេរដោយមិនបានដាក់ជាឃ្លាកំណត់សម្គាល់អាចបង្កឲ្យមានការច្រឡំកើតឡើង ។ ជួនកាលអាចនឹងពិបាក ឬខាតពេលក្នុងការស្វែងយល់ពី code ដែលខ្លួនបានសរសេរទៀតផង ។
យើងគួរតែប្រើជា comment ដើម្បីធ្វើជាការចំណាំទុក
ប្រើឈ្មោះជាទម្រង់កាត់
ទាក់ទងនឹងចំណុចនេះគឺសំដៅទៅលើការបង្កើត variable ឬក៏ការប្រើបា្រស់ blockនៃ code ដោយមិនប្រើ curly braces { } ។ ជាក់ស្ដែងប្រសិនបើអ្នកបង្កើត variable ដោយមិនបានគិតពីឈ្មោះជាក់លាក់ ឬសរសេរជាទម្រង់កាត់ជួនកាលអ្នកនឹងជួបការលំបាកនៅពេលក្រោយដោយសារការច្រឡំ variable ដោយខ្លួនឯង ។
ការបង្កើត variable បែបនេះដំបូងគឺពិតជាមានភាពងាយស្រួលព្រោះវាខ្លីនឹងងាយស្រួលសរសេរ ប៉ុន្តែនៅពេលយូរបន្តិច ឬ នៅពេលដែលមាន variable ច្រើនអ្នកមានការច្រឡំថាតើ $n និង $a មានន័យថាម៉េចសំដៅលើអ្វី?
អ្នកគួរតែបង្កើត variable ដែលមានន័យគ្រប់គ្រាន់ងាយស្រួលយល់ដូចខាងក្រោម ៖
ម្យ៉ាងទៀតការមិនប្រើប្រាស់ curly braces អាចនឹងបង្កឲ្យមានកំហុសកើតឡើងដោយសារវាអត់ស្គាល់ block ដែលវាត្រូវដំណើរការ ។
នេះជាលទ្ធផលនៅពេលដែលយើងមិនប្រើ curly break
តាមរយៈការបង្ហាញខាងលើអ្នកគួរតែបន្ថែម curly braces ដើម្បីកំណត់ពី Block ដែលវាត្រូវធ្វើ ។
លទ្ធផលនៅពេលដែលយើងប្រើ curly break
សរសេរកូដមិនតាមគោលការជាក់លាក់
នៅក្នុងការសរសេរកម្មវិធីអ្នកមិនបានកំណត់ឲ្យច្បាស់លាស់ទៅលើការសរសេរ code ដូចនេះវាងាយស្រួលនឹងបង្កឲ្យមានភាពច្រឡំកើតឡើង ។ អ្នកគួរតែកំណត់ឲ្យបានច្បាស់ពីការសរសេរ ដូចជាការកំណត់ទៅលើឈ្មោះនៃ function ជាដើម ដែលគួរតែផ្តើមដោយអក្សរតូចនូវពាក្យដំបូងនឹងអក្សរធំខាងដើមចំពោះពាក្យដែលនៅបន្តបន្ទាប់ ។
function ដែលមិនបានកំណត់គោលការណ៍សរសេរឈ្មោះច្បាស់លាស់
function ដែលបានកំណត់គោលការណ៍សរសេរឈ្មោះច្បាស់លាស់
ការសរសេរកូដច្រំដែល
នៅក្នុងការសរសេរ code បង្កើតគេហទំព័រប្រសិនបើមាន code អនុវត្តន៍ការងារមួយនៅច្រើនកន្លែងក្នុងកម្មវិធីរបស់អ្នកគឺចាត់ទុកថាមិនល្អដូចនេះការសរសេរ អ្នកគួរតែជៀសវាងការសរសេរ code ច្រំដែល ។ ហើយ ដើម្បី ជៀសវាងយើងអាចបង្កើតជា function ឬ អាចឈានទៅដល់ការបង្កើតជា class ដែលកាន់តែផ្ដល់នូវភាពងាយស្រួល និងជួយពន្លឿនដល់ការសរសេរ code របស់អ្នកទៀតផង ៕
*** រៀបរៀងអត្ថបទដោយ ៖ លោក សុង លាងហុក
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី៤៤ សម្រាប់ខែវិច្ឆិកា ឆ្នាំ២០១២
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា