មករា
វ៉ិបសាយត្រូវបានគេ Hack?
Website ជាច្រើនទទួលរងការ hack ពីសំណាក់ពពួក hacker ក្នុងលក្ខណៈផ្សេងៗគ្នាដូចជាការបញ្ជ្រៀតចូលនូវ malicious (ពពួក virus) ចូលទៅក្នុង website របស់អ្នកដែលអាចបង្កឲ្យមានបញ្ហាទៅលើអ្នកមើលពេលដែលគេបើក website នោះ ឬក៏ Hacker អាចចូលទៅធ្វើការកែប្រែ ខ្លឹមសារផ្សេងៗដែលមាននៅលើ front page របស់អ្នកក៏មាន ។ ដូច្នេះការកំណត់ឲ្យបានដឹងថា website របស់អ្នកត្រូវបាន hack ឬអត់ គឺពិតជាសំខាន់បំផុត ដើម្បីកំណត់រកវិធីយ៉ាងណា ដើម្បីធ្វើការដោះស្រាយបញ្ហានោះ ។
ខាងក្រោមយើងនឹងស្វែងយល់ពីលក្ខណៈខ្លះ ដែលបង្ហាញថា website របស់អ្នកត្រូវបាន Hack និង វិធីដោះស្រាយមួយចំនួន ។
តើ Website ត្រូវបាន Hack ឬយ៉ាងណា?
លក្ខណៈមួយចំនួនដែលបានស្ដែងចេញឲ្យអ្នកដឹងថា website របស់អ្នកត្រូវបាន Hack មានដូចជា
• បើក website របស់អ្នក បែរជាបង្ហាញទំព័រមួយផ្សេង ។
ឧទាហរណ៍ ខ្លឹមសារដែលមានក្នុងទំព័រត្រូវបានផ្លាស់ប្ដូរ ឬក៏បង្ហាញទំព័រផ្សេងដែលមិនមែនជាទំព័ររបស់អ្នក ។
• អ្នកមិនអាចបើកចូលទៅកាន់គណនី page admin ដើម្បីធ្វើការកែប្រែខ្លឹមសារផ្សេងៗ ឬ User ធម្មតាមិនអាចបើចូលទៅកាន់គណនីរបស់របស់ពួកគេបាន
• ទទួលបានសារព្រមាននៅពេលដែលអ្នកព្យាយាមបើកចូលទៅកាន់ page របស់អ្នក ។ ដោយសារ Google វាធ្វើការ scan នូវរាល់ websites ដើម្បីស្វែងរក malicious coding ហើយប្រើសិនបើវាស្វែងរកឃើញ file ណាដែលមាន malicious នោះវានឹងធ្វើការព្រមាននៅលើ Browser របស់អ្នកថា “Warning-visiting this web site may harm your computer! ” នេះបញ្ជាក់ថា Website របស់អ្នកត្រូវបាន hack បញ្ចូលនូវ malicious ហើយ
• កម្មវិធីការពារមេរោគក្នុងម៉ាស៊ីនរបស់អ្នកព្រមានថាមានមេរោគនៅលើ website របស់អ្នក មានន័យថា page របស់អ្នកមានផ្ទុកមេរោគដែលអាចនឹងបង្កឲ្យមានបញ្ហា
ចំណាំ៖ សារព្រមានខាងលើអាចកើតមាននៅពេលដែលអ្នកប្រើកម្មវិធីការពារមេរោគប្រភេទ internet security
• ទំព័រដែលជាធម្មតាគឺបើកបានបែរជាបើកមិនបាន ។ ករណីនេះវាអាចកើតឡើងនៅពេលដែលពួក Hacker ចូលទៅធ្វើការកែប្រែទៅលើ database ដែលធ្វើឲ្យការ Connect ទៅកាន់ database មិនអាចនឹងធ្វើទៅបាន ។
វិធីដោះស្រាយខ្លះៗ
ជាទូទៅការ Hack វាមានលក្ខណៈខុសៗគ្នាដូចនេះយើងមិនអាចកំណត់នូវវិធីសាស្រ្តជាក់លាក់ ដើម្បីដោះស្រាយបញ្ហានោះបានឡើយ ។ ខាងក្រោមជាវិធីខ្លះដែលអាចដោះស្រាយបានមួយផ្នែក ៖
• ធ្វើការ Restore នូវ website របស់អ្នកដែលបាន Backups ទុក ៖ អ្នកអាចធ្វើការ restore នូវ Website របស់អ្នកដែលបាន backup ទុកមុននឹង Website របស់អ្នកត្រូវបាន hacked ដោយខ្លួនឯង ប៉ុន្តែប្រសិនបើអ្នកបានបង់នូវសេវា backup អ្នកអាចធ្វើការទាក់ទងទៅកាន់ផ្នែក support team ដើម្បីឲ្យគេធ្វើការ restore site របស់អ្នកឡើងវិញ ។
• ធ្វើការលុបចោលនូវ code ផ្សេងៗដែលពួក hacker បានបញ្ចូលទៅក្នុង .httaccess fileជាធម្មតាពួក hacker តែងបញ្ចូលនូវ code របស់ពួកគេនៅក្នុង .htaccess file របស់ website (wordpress) របស់អ្នក ដូចនេះអ្នកអាចចូលទៅក្នុង File .htaccess នោះរួចលុបចោលនូវ code ទាំងនោះ ដើម្បីដោះស្រាយបញ្ហា ។
ខាងក្រោមជាទម្រង់នៃ code ដែល hacker បានបញ្ចូល
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី ៤៤ សម្រាប់ខែវិច្ឆិកា ឆ្នាំ២០១២
*** software និងវីឌីអូសម្រាប់ការអនុវត្ដ ជាច្រើនទៀតមានក្នុងស៊ីឌីទស្សនាវដ្ដីអាន-ANT
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា