ធ្នូ
ការប្រើប្រាស់ Highlighter នៅលើគេហទំព័រ
កែសម្រួលឡើងវិញ ខែកក្កដា ឆ្នាំ ២០១៦
អ្នកប្រហែលជាធ្លាប់ប្រើប្រាស់ប៊ិចសម្រាប់ highlight ទៅលើពាក្យគន្លឹះ ឬ ចំណុចសំខាន់ៗនៅក្នុងអត្ថបទ ដែលស្ថិតក្នុងសៀវភៅពីមុនមកហើយ ។ ដូចគ្នានេះដែរ អ្នកក៏អាចធ្វើការ highlight ទៅលើពាក្យគន្លឹះ ឬ ចំណុចសំខាន់ៗនៅលើគេហទំព័រណាមួយរួចហើយអាចផ្ញើគេហទំព័រដែលបាន highlight នោះទៅឲ្យមិត្តភក្តិរបស់អ្នកតាមរយៈ Facebook ឬ Twitter បានផងដែរ ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអ្នកឲ្យស្គាល់កម្មវិធីមួយដែលមានមុខងារជា Highlighter នៅលើគេហទំព័រ ហើយវាជាប្រភេទ Add-on application (គឺជាកម្មវិធីដែលគេបញ្ចូលវាទៅក្នុង Browser ដើម្បីបន្ថែមសមត្ថភាព ទៅឲ្យ Browser) ។
ការដំឡើង
ដំបូងអ្នកត្រូវចូលទៅគេហទំព័រ www.marker.to ដើម្បីចូលទៅដំឡើងកម្មវិធីសម្រាប់ highlight នេះ
បន្ទាប់មកអ្នកត្រូវចុច Install
ដោយសារតែការដំឡើងនេះមានលក្ខណៈខុសៗគ្នាទៅតាម Browser នីមួយៗ
ដូចនេះខ្ញុំបានលើកយកការដំឡើងកម្មវិធីនេះនៅលើ Google Chrome និង Mozilla Firefox មកបង្ហាញ ។
♦ ការដំឡើងនៅលើ Google Chrome
ក្រោយពេលចុច Install រួចហើយអ្នកនឹងបានឃើញដូចរូបខាងក្រោម ៖
បន្ទាប់មកទៀតអ្នកត្រូវចុច Add extension (ដូចរូប)
ក្រោយពីចុច Add extension រួចហើយអ្នកនឹងទទួលបានកម្មវិធីសម្រាប់ highlight នេះ ដែលវាស្ថិតនៅផ្នែកខាងស្ដាំនៃ Browser ។
♦ ការដំឡើងនៅលើ Mozilla Firefox
ក្រោយពេលចុច Install រួចហើយអ្នកនឹងបានឃើញដូចរូបខាងក្រោម ៖
អ្នកត្រូវចុច Allow
បន្ទាប់មកចុច Install
ចុច Restart Now
ជាចុងក្រោយអ្នកនឹងទទួលបានកម្មវិធីសម្រាប់ highlight នេះនៅក្នុង Browser របស់អ្នក
ការប្រើប្រាស់ Highlighter
ក្រោយពីដំឡើងកម្មវិធីនេះរួចហើយ អ្នកអាចសាកល្បងបើក Website ណាមួយ
បន្ទាប់មកអ្នកត្រូវចុចលើ ដែលស្ថិតនៅខាងស្ដាំនៃ Browser
ក្រោយពី highlight រួចហើយ អ្នកក៏អាច Share គេហទំព័រដែលបាន highlight នេះទៅក្នុង Facebook បានផងដែរ ដោយគ្រាន់តែចុចលើរូប បន្ទាប់មកទៀតចុច Share ជាការស្រេច ។
*** រៀបរៀងអត្ថបទដោយ ៖ លោក ញ៉ឹក ស៊ីណាត
*** កែសម្រួលអត្ថបទឡើងវិញដោយ ៖ លោក សំ រិទ្ឋី
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី៤៣ សម្រាប់ខែសីហា ឆ្នាំ២០១២
*** កម្មវិធី Android ថ្មីៗរបស់អាន-ANT ដែលចេញក្នុងឆ្នាំ ២០១៦ http://antkh.com/tech/2315
*** សម្រាប់កម្មវិធីអានផេឌៀ ដំណើរការលើ Windows (ចាប់ពី Windows 8 ឡើងទៅ) អាច Download ដោយឥតគិតថ្លៃ
សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា