For Android device For iOS device
២២
ធ្នូ

តើ Website របស់អ្នក​បើក​មិនបាន​ពេលណា​ខ្លះ​?

♦♦ រៀបរៀងអត្ថបទដោយ ៖ លោក សុង លាងហុក

នៅ​ក្នុង​ការ​គ្រប់គ្រង​ទៅលើ​ Website អ្នក​មិនអាច​ដឹងបានទេថា​នៅពេល​ណា​ដែល​ Website ​របស់អ្នក​មាន​បញ្ហា​នោះទេ ។ អ្នក​មិនអាច​នៅជាមួយ Website ​របស់អ្នក​ជា​រៀងរាល់​ពេលនោះទេដូចនេះ មានពេល​ខ្លះ​ Website ​របស់អ្នក​អាចនឹង down ​ដែល​អ្នក​មិនបាន​ដឹង ។ ដូច្នោះហើយយើងនឹង​បង្ហាញ​ពីវិធីមួយ​ដែល​អាច​ឲ្យ​អ្នកដឹងពីពេលវេលា​ដែល​ Website ​របស់អ្នក​ down

​នៅលើ​បណ្ដាញ Internet មាន Website មួយចំនួន​ផ្ដល់​នូវ​សេវាត្រួត​ពិនិត្យ​ដំណើរ​ការ​របស់ Website ផ្សេងទៀត ។ ​សេវាកម្ម​នេះ​វានឹង​ផ្ញើ​ជា email ឬ​ SMS ​ទៅកាន់​អ្នក​គ្រប់គ្រង​ Website ​ដែល​វាត្រួត​ពិនិត្យ​ជារៀងរាល់ពេល​ដែល​ Website របស់គេ down ​សេវាកម្ម​នេះមាន​ច្រើន​ ​ដែល​ខ្លះ​តម្រូវ​ឲ្យ​បង់ប្រាក់ និង​ខ្លះ​ទៀត​ផ្ដល់​ឲ្យ​យើង​ប្រើ​ដោយឥតគិតថ្លៃ យើងនឹងលើកយក Website free មួយមក​បង្ហាញ ។

ដំបូងវាយ http://www.uptimerobot.com/ ដើម្បី​ចូល​ទៅកាន់​ Website (UptimeRobot)

ចុច​នៅលើ​ពាក្យ Sign-up ឬ​ Start Monitoring (in 30 secs) ដើម្បី​ធ្វើការ​ Register  ដើម្បី​ធ្វើការ​ Register

បំពេញ​ព័ត៌មាន​ដែល​ត្រូវការ ហើយចុចលើពាក្យ Sign-up ​វានឹង​បង្ហាញ​ផ្ទាំង​ខាងក្រោម​ដែល​បញ្ជាក់​ថាអ្នក Register ជោគជ័យហើយ

ប៉ុន្តែ​អ្នក​មិនទាន់​អាច​ប្រើ​ប្រាស់​សេវានេះនៅឡើយទេគឺទាមទារ​ឲ្យ​អ្នកចូល​ទៅកាន់​ E-mail ​ដែល​អ្នកបាន​ប្រើ​ពេល Register ដើម្បី​ activate account ​ដែល​អ្នក Register

 

ចុច​នៅលើ​ link (Click here) ខាងលើ​ ​វានឹង​ចេញ​ផ្ទាំង​ Activate ​ខាងក្រោម​

ចុច​ទៅលើ​ពាក្យ Log in ដើម្បី​ចូលទៅ​ក្នុង​ account ​របស់អ្នក​ប្រើ​ប្រាស់​សេវាត្រួត​ពិនិត្យ Website

ក្រោយពេល Log-in ​វានឹង​បង្ហាញ​ផ្ទាំង​ខាងក្រោម ៖

ចុចលើពាក្យ My Settings ដើម្បី​ចូលទៅកែ Timezone

​បន្ទាប់មក ចុច​ទៅលើ​ពាក្យ Add Alert Contact

​បន្ទាប់មក​ទៀតអ្នកនឺងបានឃើញ ​ផ្ទាំង Alert

- Name : ជា​ឈ្មោះ​អ្នក​ប្រើ​ប្រាស់​ដែល​អ្នកអាចផ្លាស់ប្ដូរ

- Password : ជាលេខ​សម្ងាត់​សម្រាប់​ចូលមក​ប្រើ​ប្រាស់​ដែល​អ្នកអាចផ្លាស់ប្ដូរ

- E-mail ជា email ​សម្រាប់​ log in ចូល​ប្រើ​ប្រាស់​ដែល​អ្នកអាចផ្លាស់ប្ដូរបាន

- Timezone ជាពេលវេលានៅ​ក្នុង​តំបន់​របស់អ្នក​ជ្រើសរើស​យក +07:00 – Bangkok, Hanoi, Jakarta រួចចុច Update

- Add Alert Contacts ​សម្រាប់​បន្ថែម​ contact ​ឲ្យ​ send notification ពេល website down ​ដែល​មាន​ដូចជា​ E-mail, SMS, Twitter, និង iOS Push

ត្រឡប់មកកាន់ My Monitors វិញ ហើយចុចលើ button Add New >> please select >> ជ្រើសយក HTTP (s)

​ផ្ទាំង​ខាងក្រោម​នឹង​បង្ហាញ​ឡើង​ដែល​តម្រូវ​ឲ្យ​អ្នកបំពេញ​ព័ត៌មាន​ Website ​របស់អ្នក​

- Friendly Name ​សម្រាប់​ដាក់​ឈ្មោះ​សម្គាស់ Website ​របស់អ្នក​

- URL ជា address នៃ Website ​របស់អ្នក​

​ចំណាំ​៖ សូមធីកនៅ​ក្នុង​ប្រអប់ Alert Address ដើម្បី​ទទួលបានសារ Notification ពេល​ដែល​ Website down

 ​ខាងក្រោម​បង្ហាញ​ពី​ដំណើរ​ការ​នៃការត្រួត​ពិនិត្យ​ Website ​របស់អ្នក​

​ខាងក្រោម​បង្ហាញ​ពី E-mail notification ប្រាប់ថា website ​របស់អ្នក​ down

​សម្រាប់​លោកអ្នក​ដែល​ចង់បានអត្ថបទ ចំណេះដឹង ឬ​វគ្គ​សិក្សា​បើកថ្មីៗ​នៅអាន-ANT សូមចុច Like លើ Page

https://www.facebook.com/ant.com.kh & https://www.facebook.com/anttrainning

​ប្រសិនបើ​លោកអ្នក​ចង់តាមដាន ឬ​មានចម្ងល់​ទាក់ទងនឹង​កម្មវិធី​ ANTLearner  ឬ​កម្មវិធី​ជា​ច្រើន​ទៀត​បង្កើត​ដោយអាន-ANT សូមចុច Like https://www.facebook.com/ANTTechnologyTrainingCenter

​ប្រសិនបើ​លោកអ្នក​មាន​បំណង​ចែករំលែង​ចំណេះដឹង​ IT ដល់សមាជិក​ដទៃ​សូមចូល​ទៅកាន់​ Group https://www.facebook.com/groups/ANTTrGroup/

. ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​សំណួរ​ផ្សេងៗ​សូម​ផ្ញើ​សារចូល Facebook : https://www.facebook.com/anttrainning

→ លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒ទីតាំង​ #86B ​ផ្លូវ​ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា